Friday, January 31, 2025
Homeព័ត៌មានជាតិខឹង​ប្តី​ឲ្យ​ប្អូន​ប្រុស​ជិះ​ម៉ូតូ​ដឹក​ដើរ​លេង ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​បាត់

ខឹង​ប្តី​ឲ្យ​ប្អូន​ប្រុស​ជិះ​ម៉ូតូ​ដឹក​ដើរ​លេង ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​បាត់

ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្លោះប្រកែកជាមួយប្តី បានឲ្យប្អូនប្រុសជិះម៉ូតូឌុបដើរលេងលំហែ អារម្មណ៍ត្រូវជនសង្ស័យ៤នាក់ព្រួតវាយប្លន់យកម៉ូតូទៅបាត់ ដេញចាប់បានបក្សពួក ម្នាក់ក្នុងចំណោម៤នាក់ ​កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣១ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវ១០៦កែងផ្លូវ១៣នៅចំណុចជិតផ្សាររាត្រីស្ថិតនៅក្នុងសង្កាត់ផ្សារចាស់​ ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ី សុភាព ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបុរីកីឡាអាគារទី៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ចំនែកបងស្រីដែលជិះជាមួយមានឈ្មោះ ម៉ៅ ស៊ីណេត អាយុ២៨ឆ្នាំ។ជនសង្ស័យដែលឃាត់ខ្លួនមានម្នាក់មានឈ្មោះគង់ អៀន ចាន់រស្មី ភេទប្រុសអាយុ១៧ឆ្នាំ ​មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុគាត់បានចេញមកពីផឹកស៊ីនៅឌ្រីមម៉ាតស្ថិតនៅជិតDN ដោយបងស្រីដែលឈ្មោះ ម៉ៅ ស៊ីណេត​ បានខឹងគ្នាជាមួយប្តីរបស់គាត់ក៏អោយរូបគេជិះម៉ូតូម៉ាកស្មាសពណ៌ខ្មៅសេរី២០០៩ពាក់ស្លាកលេខភ្នំពេញ1B9134ឌុបដើរលេង​នៅម្តុំមាត់ទន្លេខណៈពេលត្រឡប់មកវិញបានជិះតាមបណ្តោយផ្លូវ១០៦ក្នុងទិសដៅពីកើតទៅលិចលុះពេលមកដល់កែងផ្លូវលេខ១៣ក៏ស្រាប់​តែលេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកបានជិះបញ្ច្រាស់ជាមួយគាត់ហើយក៏បត់ត្រឡប់មកវិញជិះមកជិតបានយកមួកការពារសុវត្ថិភាពយកទៅវ៉ៃ​ចំជនរងគ្រោះមួយមួកបណ្តាលអោយដួលម៉ូតូភ្លាមៗនោះដែលជនសង្ស័យក៏បានរត់ទៅដេញវ៉ៃ ចំនែកឯបក្សពួកផ្សេងទៀតបានលើក​ម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់ភ្លាមៗនោះជនរងគ្រោះបានរត់ទៅអោយគេជួយចាប់បានម្នាក់ក្នុងចំនោមបក្សពួក៤នាក់យកទៅសួរនាំនៅប៉ុស្តិ៍វត្តភ្នំ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋនគរបាលវត្តភ្នំ
ចំនែកឯជនសង្ស័យដែលឃាត់បានវិញត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនីតិវិធី៕ ឥនសាន់ស៊ីដេត

RELATED ARTICLES