ភ្នំពេញ ៖ បុរសម្នាក់ទៅជប់លៀងយកម៉ូតូទៅផ្ញើរផ្ទះប្អូនជីដូនមួយត្រូវជនសង្ស័យលួចកាច់កយកទៅ បាត់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ព្រឿង សារុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមន្រី្ត
នគរបាល មានស្រុកកំណើតនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ម៉ាកនិច ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1BB 7576 ។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានមកចូលរួមកម្មវិធីជប់លាងមិត្តភក្តិនៅជិតកន្លែងកើតហេតុ ហើយបានយកម៉ូតូទៅទុកផ្ទះជួលប្អូនជីដូនមួយឈ្មោះ ហ៊ុន បញ្ញា ដោយទុកម៉ូតូនៅខាងក្រោម ហើយជនរងគ្រោះឡើងទៅលើ បានមួយសន្ទុះ ស្រាប់តែលឺសំឡេង បញ្ឆះម៉ូតូនៅខាងខាងក្រោម ពេលនោះជនរងគ្រោះមានការសង្ស័យក៏អោយបងប្អូនចុះមកមើលម៉ូតូ ស្រាប់តែម៉ូតូខាងលើត្រូវជនសង្ស័យលួចបាត់។
ជនរងគ្រោះបានបន្តទៀតថា ម៉ូតូរបស់គាត់បានចាក់សោកត្រឹមត្រូវ ដោយមិននឹកស្មានសោះទុកមួយសន្ទុះត្រូវជនសង្ស័យយកបាត់ ។ បន្ទាប់មកជនរងគ្រោះបាននាំគ្នាជិះម៉ូតូរកភ្លាមៗដែរតែរកមិនឃើញ។
ក្រោយពេលកើតហេតុជនរងគ្រោះនិងប្អូនជីដូនមួយបាននាំគ្នាំមកដាក់ពាក់បណ្តឹងនៅ
ប៉ុស្តិ៍នគបាលចោមចៅ ដើម្បីអោយសមត្ថកិច្ចរកមុខសញ្ញាមកផ្ដន្ទាទោសតាមច្បាប់ ៕
ថោង ធឹម