ការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យនៅសិង្ហបុរីបង្ហាញថា សារធាតុ ហ្វេម្លម៉ូលីន (Flammulin) ក្នុងផ្សិតម្ជុល អាចបំផ្លាញកោសិកាមហារីកបានច្រើនជាង ៩៥% តែត្រូវទទួលទានឱ្យបានច្រើន និងញឹកញាប់ដែរ។
-អ្នកដែលបរិភោគផ្សិតម្ជុលជាប្រចាំ នឹងមិនងាយឈឺ ព្រោះផ្សិតប្រភេទនេះ ជួយបង្កើនការធ្វើការនៃប្រព័ន្ធការពាររាងកាយ និងមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ហើយជួយឱ្យស្បែកស្អាតផងដែរ។
-ប្រសិនក្នុងប្រព័ន្ធរំលាយអាហារមានខ្លាញ់តោងជាប់ ការបឺតស្រូបសារធាតុអាហារផ្សេងៗ នឹងពុំសូវទទួលបានលទ្ធផល រាងកាយនឹងមិនរឹងមាំ។ តែអាស៊ីដលៃណូលេអ៊ីកពីផ្សិតម្ជុល នឹងចូលទៅរំលាយខ្លាញ់ប្រភេទនេះ ជួយឱ្យទទួលបានសារធាតុអាហារពេញលេញ មកបំប៉នរាងកាយ។
-ជួយពន្យារការបឺតស្រូបស្ករក្នុងឈាម និងបន្ថយភាវៈវិលបញ្ច្រាសនៃកម្រិតស្ករក្នុងខ្លួន។ អ្នកដែលកើតជំងឺទឹកនោមផ្អែម ទទួលទានហើយអាការនឹងល្អប្រសើរឡើង។
-មានអាស៊ីដអាមិណូច្រើនប្រភេទ ជួយបង្កើនការធ្វើការនៃខួរក្បាល នាំឱ្យចងចាំបានល្អ រៀនចេះចាំបានរហ័ស និងបន្ថយការប្រឈមក្នុងការកើតជំងឺវង្វេងវង្វាន់បានដែរ។ អ្នកដែលធ្វើការធ្ងន់ ប្រសិនចង់ផ្តល់រង្វាន់ល្អចំពោះខួរក្បាល ផ្សិតម្ជុលស័ក្តិសមបំផុត។
-សម្បូរកាកសរសៃ ជួយឱ្យប្រព័ន្ធបន្ទោបង់ធ្វើការធម្មតា បន្ថយសារធាតុពុលដែលផ្តុំក្នុងរាងកាយ៕