Friday, January 31, 2025
Homeព័ត៌មានជាតិប្រើ​ហិង្សារ​​មក​​លើស្រី​ស្នេហ៍ ទ្រាំ​​មិន​​បាន​​មក​​ប្តឹង

ប្រើ​ហិង្សារ​​មក​​លើស្រី​ស្នេហ៍ ទ្រាំ​​មិន​​បាន​​មក​​ប្តឹង

ភ្នំពេញ៖ស្ត្រីម្នាក់ត្រូវបានបងប្អូននាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីដាក់ពាក្យបណ្តឹងប្តឹងទៅលើបុរសជាគូរសង្សារបានប្រើអំពើហឹង្សាវាយធ្វើបាបលើរាងកាយនិងផ្ទៃមុខបណ្តាលអោយរងរបួស។ករណីប្រើហឹង្សារនេះតាំងពីរសៀលថ្ងៃទី០១មេសា២០១៧នៅចំណុចភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខរហូតដល់ម៉ោង១៨និង៣០នាទីយប់ថ្ងៃដដែលទើបបងប្អូននាំមកប្តឹង។

ស្ត្រីរងគ្រោះឈ្មោះ សៀង ហៃ អាយុ២៤ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមននិងមានស្រុកកំណើតភូមិតាលន់ឃុំក្បាលកោះតូចស្រុកស្អាងខេត្តកណ្តាល៕

ចំណែកបុរសដែលជាសង្សាហើយត្រូវស្ត្រីរងគ្រោះប្តឹងប្រើអំពើហឹង្សាឈ្មោះទឹម បញ្ញា អាយុ២៥ឆ្នាំមុខរបរ

និស្សិតស្នាក់នៅម្តុំសំណង់១២ក្នុងសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក។

តាមសំដីស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថានាងនិងបយរសជាសង្សាបានស្រឡាញ់គ្នាជាងមួយឆ្នាំមកហើយ

នៅមុនកើតហេតុនាងនិងសង្សាបាននាំគ្នាដើរលេងក្រោយពីដលរលេងហើយដោយសារនាងមិនសូវស្រួលខ្លួនបានអោយបុរសជាសង្សាជូននាងមកផ្ទះបងស្រីនៅភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ

ពេលមកដល់បុរសជាសង្សាបានប្រាប់ថាត្រឡប់ទៅវិញហើយដោយប្រញ៉ាប់ទៅរៀនពេលនោះនាងបានប្រាប់វិញថានៅនិយាយគ្នាអោយដឹងរឿងសិនដោយបុរសជាសង្សាមិនព្រមនៅក៍ក្លាយជាទំនាស់សំដីខ្លាំងៗនិងឈានប្រើហឹង្សាវាយតប់មកលើគាត់តែម្តង។

តាមសំដីស្ត្រីឈ្មោះ ជ្រៀវ មុំ អាយុ២៨ឆ្នាំត្រូវជាបងស្រីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនកើតហេតុកើតហេតុឃើញប្អូនគាត់បានមកលេងផ្ទះគាត់ជាមួយសង្សាក្រោយមកឃើញមានទំនាស់និងដេញវាយតប់គ្នាមកដល់ផ្លូវថ្នល់ខាងមុខមួយសន្ទុះក្រោយមកឃើញបុរសជាសង្សាបីនាងដើរចូលមកក្នុងផ្ទះមានអាការះសន្លប់ស្តូកស្តឹងនិងបានប្រាប់គាត់ថានាងរត់ដួលដោយខ្លួនឯងទេហើយដាក់នាងដេកលើគ្រែហើយជិះម៉ូតូទៅបាត់ទៅ។

ប្រភពបានប្រាប់ទៀតក្រោយពីនាងដឹងខ្លួនវិញបានរាយរាប់ប្រាប់ដំណើររឿងទៅបងស្រីហើយបងស្រីក៍នាំនាងមកកាន់ប៉ុស្តិ៍ទឹកថ្លាដើម្បីប្តឹងទៅលើបុរសជាសង្សាខាងលើបានប្រើអំពើហឹង្សាមកលើប្អូនស្រីគាត់រហូតមានរបួសពេញខ្លួនប្រាណ។បើតាមការលួចខ្សិបប្រាប់របស់សាច់ញាតិស្ត្រីរងគ្រោះបានឨ្យដឹងថាតាមពិតគូរសង្សាខាងលើនេះមានទំនាស់និងគ្នាម្តងហើយមុនមកដល់ផ្ទះបងស្រីនៅភូមិខាងលើដោយបុរសជាសង្សាបានបោកទូរស័ព្ទដៃរបស់នាងម៉ាកអាហ្វូនសិចប្លើសបែកខ្ទេចតែម្តងហើយក៍មិនដឹងថាមានទំនាស់អ្វីដែលទើបឈានបោកទូរស័ព្ទចោលបែបនេះតែទោសជាយ៉ាងណាយើងមិនអាចសុំការបំភ្លឺពីបុរសជាសង្សាស្ត្រីខាងលើបានឡើ។

RELATED ARTICLES