ភ្នំពេញ ៖ ដូនចាស់ម្នាក់ ក្នុងស្ថានភាពសតិមិនប្រក្រតី ហើយគ្មានសាច់ញាតិ ជាមួយរបរដើរបេះត្រគួនលក់ព្រោះក្រពះស្លេកឃ្លាន បែជាវង្វេងបាត់២យប់២ថ្ងៃ ទើបបងប្អូនប្រជាពលរដ្ឋប្រទះឃើញនៅដេកត្រាំទឹកវាលស្រែ បង្កឲ្យភ្ញាក់ផ្អើលកលពីវេលាម៉ោង១៩ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅកណ្តាលវាលស្រែ ក្បែរវត្តកំពែង ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ដូនចាស់ខាងលើ គ្រាន់តែស្គាល់ឈ្មោះ ទ្រី អាយុ៦២ឆ្នាំ មានសតិមិនប្រក្រតី រស់នៅគ្មានសាច់ញាតិ មុខរបរដើរបេះត្រគួន គ្រាន់បានលុយបន្តិខបន្ទួចចិញ្ចឹមជីវិត ស្នាក់នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ចំងាយពីកន្លែងកើតហេតុជាង១០០០ម៉ែត្រ ។
តាមបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនប្រទះឃើញ ស្រ្តីរងគ្រោះ បន្ទាប់ពី មានពលរដ្ឋដើររើសខ្យងតាមទីវាលស្រែ ក្រោយពីធ្លាក់ភ្លផង៣ថ្ថៃជាប់ៗគ្នារួចមក ស្រាប់តែប្រទះឃើញ ស្រ្តីរងគ្រោះ ដេកត្រាំទឹក ស្រែនៅកម្រើកដៃជើង ធ្វើមាត់ម្ហបៗ ឃើញដូច្នោះ ក៏ស្រែកហៅ ពលរដ្ឋក្បែរខាងឲ្យមកជួយលើ ជនរងគ្រោះ ឲ្យផុតពីទឹកខ្លាច លង់ឈ្លក់ទឹកស្រែ ក្នុងស្ថានភាព ស្លេកស្លាំង និយាយលែងចេញ ។
តាមអ្នកភូមិ ធ្លាប់ស្គាល់ ធ្លាប់ឃើញជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ រស់នៅម្នាក់ឯងគ្មានសាច់ញាតិ មានសតិមិនប្រក្រតី ដើរបេះ បន្លែលក់ សម្រាប់រស់ប្រចាំថ្ងៃ និងបានអ្នកភូមិ ធ្លាប់ជួយជាបាតទឹក ហើយបាត់ស្រ្តីរងគ្រោះ ពីកន្លែងស្នាក់នៅ ចំនួប២ថ្ងៃមកហើយ មិនបានចាប់អារម្មណ៍ នឹកថាជនរងគ្រោះ ដើររកបេះបន្លែ កន្លែងផ្សេងៗ ហើយឆ្ងាយ មិនទាន់មកវិញ ទើបតែមានអ្នករើសខ្យង ប្រទះឃើញទើបនាំគ្នាផ្អើល ។
ជនរងគ្រោះ ក្រោយពីប្រទះឃើញ ដេកត្រាំទឹក២ថ្ងៃមកហើយ ក្នុងសភាព រងារញ័រញាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរករថយន្តសង្រ្ញោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដើម្បីសម្រួលនូវផ្នែកសុខភាព ៕