Friday, January 31, 2025
Homeព័ត៌មានជាតិស្រែក​គេ​ដេញ​កាប់ រត់​ទៅ​ចងក​សម្លាប់​ខ្លួន

ស្រែក​គេ​ដេញ​កាប់ រត់​ទៅ​ចងក​សម្លាប់​ខ្លួន

ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់ ស្ថិតក្នុងសភាពភ័យខ្លាច បានរត់បណ្តើរស្រែកបណ្តើរថា មាន មនុស្សដេញវាយ និងកាប់ខ្លួន ទាំងដែលគ្មាន អ្នកណាម្នាក់នៅពីក្រោយសោះ លុះរំលងបាន ១យប់ ក៏ស្រាប់តែមានគេប្រទះឃើញយុវជន រូបនេះ ចងកស្លាប់យ៉ាងអាណោចអាធ័ម បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ នៅភូមិ ត្របែក ឃុំមេមត់ ស្រុកមេមត់។

យុវជនរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះម៉ៅ ភិរម្យ អាយុ២២ឆ្នាំ មុខរបរ ជាជាងមាស ស្នាក់នៅក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ និងមានស្រុកកំណើតនៅភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃ ទី១ ខែមេសា ២០១៧ ជនរងគ្រោះបានចាក ចេញពីផ្ទះមិនដឹងទៅទីកន្លែងណា លុះពេលល្ងាច ម៉ោងប្រហែល៥ល្ងាចថ្ងៃដដែល ស្រាប់តែឃើញ ជនរងគ្រោះ រត់ទាំងត្រហេបត្រហបមកដល់ផ្ទះ រួចឡើងលើផ្ទះបិទទ្វារចាក់សោ ហើយចេះតែ ស្រែកថា ខ្លាចហើយៗ អ្នកស្រុកបានសួរថា ខ្លាចអី ជនរងគ្រោះថា មានគេដេញវាយ និង ដេញកាប់ អ្នកស្រុកជិតខាងក៏ប្រាប់ថា សម្ងំដេក ទៅគ្មានអ្នកណាធ្វើអីទេ ស្រាប់តែព្រឹកឡើង ម៉ោងប្រហែលជិត៦ព្រឹក មិនឃើញជនរងគ្រោះ ក្រោកដូចសព្វដង ក៏នាំគ្នាច្រានទ្វារមើល ស្រាប់ តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ទៅមេភូមិតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចស្រុកមេមត់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វើការ ពិនិត្យដល់កន្លែងកើតហេតុឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតពិតមែន ពោលគឺមិន ពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

RELATED ARTICLES