Friday, January 31, 2025
Homeព័ត៌មានជាតិបុគ្គ​លិក​ទូរ​ទស្សន៍​ខ្សែ​កាប ខ្សែ​ភ្លើង​ឆក់​ស្លាប់

បុគ្គ​លិក​ទូរ​ទស្សន៍​ខ្សែ​កាប ខ្សែ​ភ្លើង​ឆក់​ស្លាប់

ខេត្តកណ្តាល ៖ បុរសជាបុគ្គលិកក្រុមហ៊ុនអ៊ីនធើរណេតម្នាក់ បានដាក់ជណ្តើរអ៊ីណុកផ្អែក គងលើបង្គោលអគ្គិសនី ដើម្បីតខ្សែអ៊ីនធឺរណេត ឱ្យអតិថិជន ស្រាប់តែអកុសល ត្រូវចរន្តអគ្គិសនី ឆក់ បណ្តាលឱ្យធ្លាក់មកដីសន្លប់ស្តូកស្តឹង រង របួសធ្ងន់ ក៏ត្រូវបានអ្នករួមការងារដឹកទៅកាន់ គ្លីនិកឯកជនក្បែរកន្លែងកើតហេតុ ឱ្យជួយសង្គ្រោះ តែទៅដល់ គ្រូពេទ្យឃើញសភាពធ្ងន់ពេក បដិសេធ មិនទទួល ទើបប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ តែយឺតពេល ទៅហើយ ដោយជនរងគ្រោះបានដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខបុរីពេជ្រ ជាប់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែក- សំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ធ្លាក់ ពីលើជណ្តើរស្លាប់ មានឈ្មោះស្រី សុដា អាយុ ៣៤ មុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាប្លិ៍ ភភជទ្វ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងមានស្រុកកំណើត នៅភូមិជម្រៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងអ្នករួមការងារម្នាក់ទៀត បានយកជណ្តើរ អ៊ីណុកដាក់គងផ្អែកទៅលើបង្គោលអគ្គិសនី បន្ទាប់មក ជនរងគ្រោះបានឡើងទៅរៀបចំ តបណ្តាញអ៊ីនធើរណេតទៅឱ្យអតិថិជនរបស់ខ្លួន ចំណែកអ្នករួមការងារម្នាក់ទៀត ជាអ្នកឈរ ទប់ជើងជណ្តើរ។ លុះបន្តិចក្រោយមក ជនរង- គ្រោះក៏ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យធ្លាក់ ចុះពីលើជណ្តើរទាំងកំរោល សន្លប់បាត់មាត់ បាត់ក។ ឃើញបែបនេះ អ្នករួមការងារជាមួយ ជនរងគ្រោះ បានជួយធ្វើចលនាសង្គ្រោះបឋម តែនៅមិនដឹងខ្លួន ក៏ប្រញាប់ដឹកទៅគ្លីនិកឯកជន មួយកន្លែង ក្បែរកន្លែងកើតហេតុ ដើម្បីឱ្យ គ្រូពេទ្យជួយសង្គ្រោះ តែទៅដល់ គ្រូពេទ្យមើល ស្ថានភាពធ្ងន់ពេក ក៏បដិសេធមិនព្រមជួយសង្គ្រោះ នោះទេ ទើបប្រញាប់បញ្ជូនជនរងគ្រោះទៅ កាន់មន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ ដើម្បីសង្គ្រោះបន្ត តែអកុសល ពេលបញ្ជូនទៅ ដល់ គ្រូពេទ្យពិនិត្យរួចប្រាប់ថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញក្រុង តាខ្មៅ និងគ្រូពេទ្យជំនាញ បានធ្វើការពិនិត្យ សព រួចបញ្ជាក់ថា នៅលើបាតដៃទាំងសងខាង របស់សពមានស្នាមខ្មៅរោល (ស្នាមឆេះ) ដែល អាចបញ្ជាក់បានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្សែភ្លើងឆក់ប្រាកដមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បី រៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES