Friday, January 31, 2025
Homeព័ត៌មានជាតិគំ​នុំ​ស្នេហ៍​ត្រី​កោណ​កាប់​បុរស​ពោះ​ម៉ាយ ខ្ទេច​មុខ​ស្លាប់​កណ្តាល​វាល​ស្រែ

គំ​នុំ​ស្នេហ៍​ត្រី​កោណ​កាប់​បុរស​ពោះ​ម៉ាយ ខ្ទេច​មុខ​ស្លាប់​កណ្តាល​វាល​ស្រែ

ខេត្តពោធិ៍សាត់ ៖ សពបុរសពោះម៉ាយម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅ កណ្តាលវាលស្រែខាងមុខផ្ទះរបស់ខ្លួន ដោយ មានស្លាកស្នាមកាប់ប្រហារខ្ទេចមុខ ស្ទើរមើល លែងស្គាល់ និងត្រូវគេសង្ស័យថា ជាករណី ស្នេហាត្រីកោណ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចវាលស្រែខាងមុខផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ២៥ម៉ែត្រ ស្ថិតក្នុងភូមិត្រាំព័រ ឃុំស្នាមព្រះ ស្រុកបាកាន។

បុរសរងគ្រោះ ដែលត្រូវឃាតករដៃឆៅ កាប់ខ្ទេចមុខស្លាប់ យ៉ាងអាណោចអាធ័ម មាន ឈ្មោះអឹម ទី អាយុ៦១ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ជនរងគ្រោះជាបុរសពោះម៉ាយ រស់នៅ ជាមួយកូនប្រុសម្នាក់ ទើបមានអាយុ១៣ឆ្នាំ ប៉ុណ្ណោះ ដោយឡែកកូនធំៗផ្សេងទៀតនោះ ពួកគេបានបែកគ្រួសារ និងទៅប្រកបការងារ នៅស្រុកផ្សេងៗអស់ទៅហើយ។ ចំណែកផ្ទះ- សម្បែងជនរងគ្រោះនៅចុងកាត់មាត់ញកឆ្ងាយ ដាច់ស្រយាលពីគេខ្លាំងណាស់ ហេតុនេះទើប មិនមានអ្នកណាម្នាក់បានឮសំឡេង ឬដឹងអំពី ករណីឃាតកម្មខាងលើនេះឡើយ រហូតទាល់ តែមានអ្នកភូមិធ្វើដំណើរឆ្លងកាត់ ទើបប្រទះ ឃើញ ក៏កើតមានការភ្ញាក់ផ្អើលរាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅ លើខ្លួនប្រាណសពមានស្នាមរបួសដាច់រយះ ដោយវត្ថុរឹងមុត ពិសេសនៅលើផ្ទៃមុខរបស់ ជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែង រហូត ដល់មើលលែងស្គាល់ទៅហើយ។ តាមការ សន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះអាចត្រូវ ឃាតករសម្លាប់នៅអំឡុងវេលាកណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ រហូតមកដល់ព្រឹកថ្ងៃដដែល ទើបមានគេប្រទះ ឃើញបង្កការភ្ញាក់ផ្អើលតែម្តង។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ករណីខាង លើនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋាន អំពីមូលហេតុដែលនាំឱ្យមានអំពើឃាតកម្ម នេះបាននៅឡើយ ដោយកំពុងស្ថិតក្នុងការ ស្រាវជ្រាវនៅឡើយ។

តាមប្រភពដាច់ដោយឡែកមួយ បានឱ្យ ដឹងថា កាលពីប៉ុន្មានឆ្នាំមុននេះ ជនរងគ្រោះ ត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធអំពើផ្លូវងងឹត (អាបធ្មប់) ប៉ុន្តែក្រោយមកគ្មាននោះទេ។

ដោយឡែក ប្រភពព័ត៌មានក្រៅផ្លូវការ មួយផ្សេងទៀត បានបង្ហើបប្រាប់ថា មួយរយៈ កន្លងមកនេះ មានដំណឹងមកថា ជនរងគ្រោះ បានបង្ហើបទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ នឹងស្ត្រីម្នាក់ដែលមានវ័យស្របាលគ្នា តែមិន មែនជាស្នេហាមួយទល់នឹងមួយនោះទេ ផ្ទុយ ទៅវិញជាស្នេហាត្រីកោណ។ ហេតុនេះគេ សង្ស័យថា ករណីឃាតកម្មនេះ អាចកើតចេញ ពីរឿងគំនុំស្នេហ៍ត្រីកោណ។

យ៉ាងណាខាងលើនេះ គ្រាន់ជាការសន្និ- ដ្ឋានពីប្រភពផ្សេងៗប៉ុណ្ណោះ ចំណែករឿងរ៉ាវ ពិតយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវវែក- មុខជនដៃដល់ជាឃាតករ ដើម្បីនាំយកមក ផ្តន្ទាទោសតាមច្បាប់។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES