Sunday, January 19, 2025
Homeព័ត៌មានជាតិវិធីថែបំប៉ន​ទ្វារមាសស្ងួត

វិធីថែបំប៉ន​ទ្វារមាសស្ងួត

ថែទាំទ្វារមាសយ៉ាងណាល្អ?

-លាងឱ្យស្អាត ៖ ជាពិសេសពេលងូតទឹក និងដុសសាប៊ូ គួរលាងទឹកឱ្យបានស្អាត ដើម្បីលាងជម្រះសាប៊ូ និងវត្ថុកខ្វក់ពីទ្វារមាស។

-មិនមែនសាប៊ូដែលមានក្លិនក្រអូប ៖ ព្រោះសម្រាប់ទ្វារមាស ពុំចាំបាច់ត្រូវរក្សាក្លិននៃសាប៊ូត្រង់បរិវេណនោះទេ។ វិធីល្អគួរជ្រើសសាប៊ូធម្មតាប្រសើរជាង។

-ប្រឹក្សាជាមួយគ្រូពេទ្យ ប្រសិនមានអ្វីខុសប្រក្រតី ៖ កុំទុកបញ្ហាឱ្យរ៉ាំរ៉ៃ ដូចជា ឡើងកន្ទួល ឬពងថ្លាបរិវេណទ្វារមាស។ គួរប្រឹក្សាជាមួយគ្រូពេទ្យថា ឆ្លងមេរោគ ឬកើតភាពខុស ប្រក្រតីអ្វី?

-ប្តូរសំឡីអនាម័យញឹកញាប់ ៖ ព្យាយាមជ្រើសទំហំមិនធំពេក និងព្យាយាមប្តូររាល់ ៦ម៉ោងម្តង។

-ស្លៀកខោក្នុងធ្វើពីក្រណាត់អំបោះ ៖ ព្រោះជួយឱ្យខ្យល់អាកាសចេញចូលបានស្រួល និងជួយឱ្យស្បែកបរិវេណទ្វារមាស មិនកើតកន្ទួលរមាស់ផងដែរ។

-ប្រើស្រោមអនាម័យ ៖ ដើម្បីបង្ការជំងឺឆ្លងតាមផ្លូវភេទ និងបង្ការមិនឱ្យមានផ្ទៃពោះ។

-ព្យាយាមងូតទឹក ៖ សម្អាតទ្វារមាសយ៉ាងតិច ១ថ្ងៃ ២ដង ព្រឹក-ល្ងាច ដើម្បីចៀសវាងការឆ្លងមេរោគ។

-ព្យាយាមទទួលទានយ៉ាអួ ៖ ព្រោះក្នុងយ៉ាអួ មានបាក់តេរី ប្រភេទល្អដែលរាងកាយត្រូវការ ៕

RELATED ARTICLES