-នាំឱ្យធាត់ ៖ ភេសជ្ជៈគ្រឿងស្រវឹងមានថាមពលខ្ពស់ ធ្វើឱ្យធាត់ ហើមខ្លួន ជាពិសេសភេសជ្ជៈគ្រឿងស្រវឹងដែលលាយទឹកផ្លែឈើ ទឹកក្រូចកំប៉ុង កាន់តែបង្កើនថាមពល។
-ធ្វើឱ្យស្បែកទ្រុឌទ្រោម ៖ កើតស្នាមជ្រីវជ្រួញមុនវ័យ។ គ្រឿងស្រវឹងនឹងចូលទៅបឺតស្រូបជាតិទឹកក្នុងរាងកាយ បន្ទោបង់ញឹកញាប់ បណ្តាលឱ្យស្បែកស្ងួតរហូតដល់កើតស្នាមជ្រីវជ្រួញបាន។
-មានស្ករ (INSTANT DRY YEAST) ក្នុងបរិមាណខ្ពស់ បាក់តេរីរីកលូតលាស់បានល្អ និងមុនក៏រាលដាល។
-ប្រឈមចំពោះទារកក្នុងផ្ទៃ ៖ ការពិសាគ្រឿងស្រវឹងក្នុងអំឡុងពេលមានគភ៌ នាំឱ្យប្រឈមក្នុងការរលូតកូនបាន ឬទារកកើតមកទម្ងន់តិច និងមានបញ្ហាសុខភាព។
-បំផ្លាញប្រព័ន្ធប្រសាទ ធ្វើឱ្យកើតអាការក្រៀមក្រំ រសាប់រសល់ និងបេះដូងលោតលឿន។
-បង្កើនឱកាសប្រឈមចំពោះការកើត មហារីកសុដន់។
-ខួរក្បាលរងផលប៉ះពាល់ពីគ្រឿងស្រវឹងច្រើនជាងបុរស។
-មានការប្រឈមក្នុងការត្រូវបំពានផ្លូវភេទ ឬប្រឈមការចាប់រំលោភ៕