ខ្ញី ៖ ប្រសិនទទួលទានយ៉ាងតិច ១ថ្ងៃ ៥ក្រាម នឹងជួយជំរុញចលនាឈាមរត់ បំប៉នឈាម និងបន្ថយអាការ ចុកពោះចន្លោះពេលមកវដ្តរដូវបានផងដែរ។ វិធីទទួលទានងាយណាស់ គ្រាន់តែយកខ្ញីចាស់ទៅស្ងោរឱ្យពុះ ថែមស្ករ ក្រហមបន្តិច រម្ងាស់ប្រមាណ ៥-៧នាទី ហើយពិសា ៣ពេល ក្រោយអាហាររាល់ថ្ងៃ។
ប្រទាលកន្ទុយក្រពើ ៖ មានប្រយោជន៍ចំពោះសម្បុកពង។ ពេលសម្បុកពងរឹងមាំ បញ្ហាវដ្តរដូវក៏បាត់ទៅអស់ដែរ។ គ្រាន់តែកាត់ប្រទាលកន្ទុយក្រពើ ចិតសម្បកចេញឱ្យសល់តែសាច់ថ្លាៗ ហើយចិញ្ច្រាំឱ្យម៉ដ្ឋលាយទឹកឃ្មុំ ១ស្លាបព្រាបាយ ទទួលទានក្រោយអាហារព្រឹករាល់ថ្ងៃ ប្រមាណ ៣ខែ នឹងទទួលបានលទ្ធផល។
យិនស៊ិន ៖ ជួយជំរុញការបង្រួមខ្លួននៃស្បូន បំប៉នឈាម ធ្វើឱ្យដុំឈាមរដូវមានតិច។ យកមើមយិនស៊ិនមកដាំទឹកពិសាដោយខ្លួនឯង ឬទិញជាឱសថបុរាណបំប៉នឈាមសម្រាប់ស្ត្រីក៏បាន ព្រោះក្នុងឱសថប្រភេទនេះមានលាយ តាំងកុយគ្រប់មុខ។
រមៀត ៖ ប្រសិនយកម្សៅរមៀតមកឆុងទឹកក្តៅពិសា នឹងជួយបំប៉នស្បូន ធ្វើឱ្យវដ្តរដូវមកធម្មតា និងបន្ថយអាការចុកពោះចន្លោះពេលមករដូវផងដែរ៕