Friday, January 31, 2025
Homeព័ត៌មានជាតិវាយ​សម្លាប់​ប្លន់​ម៉ូតូ ចោល​សព​ក្នុង​ទឹក​ថ្លុក

វាយ​សម្លាប់​ប្លន់​ម៉ូតូ ចោល​សព​ក្នុង​ទឹក​ថ្លុក

ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខម្នាក់ វាយសម្លាប់ បណ្តាលឱ្យដេក ដួលស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងទឹកថ្លុក ក្បែរផ្លូវជាតិ បន្ទាប់មក ជនដៃដល់ជាឃាតករ បានប្លន់យកម៉ូតូរបស់ជនរងគ្រោះទៅបាត់ដោយ សុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅ ចំណុចដីឡូត៍ជាប់ផ្លូវជាតិលេខ ២១ព ស្ថិតនៅ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង។

សពជនរងគ្រោះដែលត្រូវគេវាយសម្លាប់ ក្នុងទឹកថ្លុកក្បែរផ្លូវជាតិយ៉ាងអាណោចអាធ័ម មានឈ្មោះឡុង សារឿន អាយុ៤៦ឆ្នាំ មាន លំនៅក្នុងភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុក គីរីវង់ ខេត្តតាកែវ។ ចំណែកជនសង្ស័យជា ឃាតករមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយ។

តាមសម្តីរបស់ស្ត្រីឈ្មោះញាន សាផាន មានលំនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ កាលពីវេលារំលង អធ្រាត្រឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ គាត់បានឮសំឡេងមនុស្សវាយគ្នានៅខាងមុខ ផ្ទះរបស់គាត់ បន្ទាប់មកក៏មានសម្រែកអូយៗ ជួយផងៗ ទើបគាត់ស្ទុះក្រោកមើលតាមចន្លោះ ទ្វារផ្ទះក៏ប្រទះឃើញមនុស្សប្រុស២នាក់ កំពុង វាយគ្នា (មើលឃើញតាមចំណាំងភ្លើងឡាន)។ លុះបានប្រហែល១០នាទីក្រោយមក ក៏ស្ងាត់ សំឡេងមនុស្សស្រែកទៅវិញ ហើយឃើញ មនុស្សម្នាក់ដើរមកយកម៉ូតូជិះចេញទៅបាត់ តែម្តង តែមិនដឹងថា មានមនុស្សស្លាប់ទេនោះ ទេ។ ស្រាប់តែក្រោយមក ក៏មានការភ្ញាក់ផ្អើល ថា មានមនុស្សម្នាក់ត្រូវបានគេវាយសម្លាប់នៅ ក្នុងទឹកថ្លុកជាប់ផ្លូវជាតិលេខ ២១ព រួចប្លន់យក ម៉ូតូចេញទៅបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើ កោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាត្រូវជនសង្ស័យវាយសម្លាប់ប្រាកដមែន ហើយនៅក្បែរកន្លែងកើតហេតុ សមត្ថកិច្ចបាន រកឃើញវត្ថុតាងមួយចំនួន រួមមានស្បែកជើង ស៊ក១ចំហៀង មួកសុវត្ថិភាពចំនួន២ មួកកាតិប ចំនួន១ ទូរស័ព្ទដៃចំនួន២គ្រឿង ប្រភេទណូគា១ គ្រឿង និងប្រភេទអិនចុចពិល១គ្រឿង កាបូបដៃ ចំនួន១ កាតគ្រីម៉ូតូ១សន្លឹក ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1J-2057 និងអត្តសញ្ញាណប័ណ្ណ១សន្លឹក (រលប់ អក្សរ)

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ ដើម្បីវែកមុខជនដៃដល់ជា ឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សិលា

RELATED ARTICLES