Friday, January 31, 2025
Homeព័ត៌មានជាតិរថយន្ត​ដឹក​កម្មករ រេចង្កូត​ក្រឡាប់ របួស​១៥​នាក់

រថយន្ត​ដឹក​កម្មករ រេចង្កូត​ក្រឡាប់ របួស​១៥​នាក់

ខេត្តព្រៃវែង ៖ រថយន្តដឹកកម្មករមួយគ្រឿង បើកក្នុងល្បឿនលឿន និងបានព្យាយាម វ៉ាជែងរថយន្តមួយគ្រឿងទៀត តែវ៉ាមិនផុត ក៏ ស្រាប់តែរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្តាល ឱ្យកម្មករកម្មការិនី ដែលជិះក្នុងរថយន្តទទួល រងរបួសធ្ងន់ស្រាលចំនួន១៥នាក់ កាលពីវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៦៨៦៩ ស្ថិតក្នុងភូមិ ព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច។

រថយន្តដឹកកម្មករដែលក្រឡាប់ បណ្តាល មានអ្នករបួសដល់ទៅ១៥នាក់ ជាប្រភេទរថយន្ត កែច្នៃ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-1373 ជារថយន្តដឹកកម្មកររោងចក្រផ្កាយ៥ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយ កើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត កែច្នៃខាងលើ ដឹកកម្មកររោងចក្រពេញ បាន បើកបោះពួយតាមបណ្តោយផ្លូវជាតិលេខ១ ក្នុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុខាងលើ រថយន្តកែច្នៃដឹកកម្មករនេះ បានព្យាយាមបន្ថែមល្បឿនវ៉ារថយន្តមួយគ្រឿង ផ្សេងទៀត ដែលកំពុងបើកបរក្នុងទិសដៅស្រប គ្នា លុះវ៉ាមិនទាន់ផុតផង ក៏ស្រាប់តែរេចង្កូត បណ្តាលឱ្យក្រឡាប់ខ្លួនឯង និងចាក់កម្មករកម្មការិនីដែលជិះលើរថយន្តនោះទៅលើដី បណ្តាល ឱ្យរងរបួសចំនួន១៥នាក់ ក្នុងនោះរបួសធ្ងន់២ នាក់ និងរបួសស្រាល ចំនួន១៣នាក់។

កម្មការិនី ដែលទទួលរងរបួសធ្ងន់ស្រាល ទាំង១៥នាក់ រួមមាន១ឈ្មោះប៉េង ស្រីមុំ អាយុ ២១ឆ្នាំ (រងរបួសធ្ងន់) ទី២ឈ្មោះនី ចំរើន ភេទស្រី អាយុ៣០ឆ្នាំ (របួសស្រាល) ទី៣ឈ្មោះប៉េង ម៉ារ៉ានី ភេទស្រី អាយុ១៨ឆ្នាំ (របួស ស្រាល) ទី៤ឈ្មោះប៊ិន យ៉ឹង ភេទស្រី អាយុ ៤០ឆ្នាំ (របួសស្រាល) ទី៥សុខ បូរ៉ាន់ ភេទ ស្រី អាយុ៣៥ឆ្នាំ (របួសស្រាល) ទី៦ឈ្មោះ ម៉ៅ នី ភេទស្រី អាយុ២៥ឆ្នាំ (របួសស្រាល) (អ្នកទាំង៦នាក់នេះរស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច) ទី៧ឈ្មោះអ៊ិត សម្រស់ ភេទ ស្រី អាយុ៣៣ឆ្នាំ (រងរបួសធ្ងន់) ទី៨ឈ្មោះ យស់ ស៊ីថា ភេទស្រី អាយុ៣៣ឆ្នាំ (របួសស្រាល) ទី៩ឈ្មោះផាន់ ធារី ភេទស្រី អាយុ២៥ឆ្នាំ (របួសស្រាល) ទី១០ឈ្មោះឆយ នឿន ភេទ ស្រី អាយុ៣៥ឆ្នាំ (របួសស្រាល) (អ្នកទាំង៤ រស់នៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្តេច) ទី ១១ឈ្មោះវ៉ាន់ សារ៉ាន់ ភេទស្រី អាយុ៣៨ឆ្នាំ (របួសស្រាល) ទី១២ឈ្មោះជា សារ៉ាន់ ភេទ ស្រី អាយុ៣០ឆ្នាំ (របួសស្រាល) ទី១៣ឈ្មោះ ស៊ិន មុំ ភេទស្រី អាយុ២៩ឆ្នាំ (របួសស្រាល) ទី១៤ឈ្មោះយោគ ស្រីនាង ភេទស្រី អាយុ ២៩ឆ្នាំ (របួសស្រាល) និងទី១៥ឈ្មោះជឹង ចាន់នី ភេទស្រី អាយុ២១ឆ្នាំ (របួសស្រាល) (អ្នកទាំង៥នាក់នេះរស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច)

ក្រោយកើតហេតុភ្លាមៗ មន្ត្រីបេឡាជាតិ របបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដើម្បីដឹកបញ្ជូនជងរងគ្រោះទៅមន្ទីពេទ្យពេទ្យសង្គ្រោះភ្លាមៗ។ កម្មការិនីដែលទទួលរងរបួសធ្ងន់២នាក់ ត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រៃវែង ចំណែកកម្មការិនី ដែលទទួលរងរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកអ្នកលឿង និងគ្លីនិកឯកជន ក្បែរកន្លែងកើតហេតុ ដើម្បី ព្យាបាល។

មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមនៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន បញ្ជាក់ថា ប..សជាអ្នកធានារ៉ាបរងទាំងស្រុង លើការសម្រាក និងព្យាបាលឱ្យជនរងគ្រោះ ទាំងអស់រហូតដល់ជាសះស្បើយ ដល់ថ្ងៃត្រឡប់ ទៅធ្វើការបានវិញជាធម្មតា៕

RELATED ARTICLES