ប្រសិនមានកម្ពស់ទាបតឿហើយចង់លូតលាស់នឹងគេ សាកល្បងអាហារមួយចំនួនខាងក្រោមនេះអាច ជួយបាន ប៉ុន្តែត្រូវស្ថិតក្នុងវ័យលូតលាស់ប៉ុណ្ណោះ ។ ចំពោះមនុស្សវ័យចំណាស់អាចលូតកម្ពស់បានឡើយ ។
-ស៊ុតមាន់ ៖ សម្បូរប្រូតេអ៊ីន មានប្រយោជន៍ចំពោះការលូតលាស់របស់សាច់ដុំ។ ដូច្នេះ គ្រាន់តែទទួលទានរាល់ថ្ងៃ ដូចជាបានបំប៉នថែទាំសាច់ដុំឱ្យលូតលាស់ធំធាត់ នោះឆ្អឹងនឹងលូតបន្តិចម្តងៗ។
-អង្ករអាវ័ន ៖ មានចំណែកសំខាន់ក្នុងការបង្កើនភាពរឹងមាំរបស់សាច់ដុំ ថែមទាំងជួយបន្ថយខ្លាញ់ក្នុងសាច់ដុំ ធ្វើឱ្យសាច់ដុំរឹងមាំ ហើយក៏អាចជួយឱ្យសាច់ដុំផ្នែកផ្សេងៗមានការលូតលាស់ដោយរលូន។ ប្រសិនទទួលទានរាល់ថ្ងៃ ឆ្អឹងនឹងរឹងមាំ ថែមទាំងលូតកម្ពស់បានទៀតផង។
-ទឹកដោះគោ ៖ សម្បូរកាល់ស្យូម ជំនួយឆ្អឹងជួយឱ្យរាងកាយបឺតស្រូបប្រូតេអ៊ីនបានល្អជាងមុន។ បើពិសារាល់ថ្ងៃ ឆ្អឹងនឹងលូតបន្តិចម្តងៗ។
-អាហារសម្បូរវីតាមីន C និង D ៖ ជួយឱ្យរាងកាយបឺតស្រូបសារធាតុអាហារបានល្អ ជាពិសេសវីតាមីន C។ ចំណែកវីតាមីន D មានតួនាទីចាត់របៀបឱ្យរាងកាយនាំយកកាល់ស្យូម និងប្រូតេអ៊ីនទៅប្រើឱ្យមានប្រយោជន៍។
-គ្រាប់ធញ្ញជាតិ និងសាច់សត្វ ៖ ដូចជា សណ្តែកប្រភេទផ្សេងៗ រួមទាំងសាច់សត្វគ្រប់ប្រភេទមានប្រូតេអ៊ីនខ្ពស់ ជួយផលិតឆ្អឹង និង ពន្លូតកម្ពស់បាន។
-សាច់មាន់ ៖ បើចង់បានសាច់ដុំ ឬចង់ពន្លូតកម្ពស់ គួរទទួលទានប្រូតេអ៊ីនពីសាច់មាន់។
-ផ្លែចេក ៖ សម្បូរកាល់ស្យូម ជួយឱ្យឆ្អឹងរឹងមាំ ថែមទាំងសម្បូរសារធាតុរ៉ែផ្សេងៗដែលមានប្រយោជន៍ចំពោះរាងកាយ។
-ការបូអ៊ីដ្រាត ៖ មាននៅក្នុងនំប៉័ងរួមទាំងគ្រាប់ធញ្ញជាតិដូចជា សណ្តែក ប្រភេទផ្សេងៗ ជួយដល់ការផលិតឆ្អឹង និងសាច់ដុំ។ ដូច្នេះ ប្រសិនចង់ខ្ពស់គួរទទួលទានការបូអ៊ីដ្រាត ដោយជ្រើសទទួលទានបាយអង្ករសំរូប និងនំប៉័ងហូលវីត។
-សារធាតុរ៉ែ ៖ សំខាន់ចំពោះរាងកាយ បើខ្វះសារធាតុរ៉ែ និងវីតាមីនគ្រប់ប្រភេទ ដែលរាងកាយត្រូវការការលូតលាស់របស់រាងកាយ នឹងមិនពេញលក្ខណៈឡើយ។
-ទឹក ៖ ជាង ៧៥% នៃសារធាតុប្រកបទាំងអស់ក្នុងរាងកាយគឺ ទឹកជាចំណែកសំខាន់របស់រាងកាយដែលជួយឱ្យប្រព័ន្ធផ្សេងៗ ធ្វើការបានយ៉ាងមានប្រសិទ្ធភាព។ ការពិសាទឹកឱ្យគ្រប់គ្រាន់តាមតម្រូវការ គឺជាកត្តាសំខាន់សម្រាប់អ្នក ដែលចង់លូតកម្ពស់។
-ខ្លាញ់ ៖ រាងកាយត្រូវការខ្លាញ់ប្រភេទល្អ។ ទុកជាថាមពល និងជាចំណែកមួយនៃការធ្វើការក្នុងប្រព័ន្ធផ្សេងៗ។ ដូច្នេះ ទោះត្រូវសម្រកទម្ងន់ ក៏មិនគួរផ្អាកទទួលទានខ្លាញ់ជាដាច់ខាត ជាពិសេសអាស៊ីដខ្លាញ់មិនឆ្អែត។
-សារធាតុរ៉ែចម្រុះ ៖ ជាប្រភេទគ្រាប់ រួមមានជាតិដែក ស័ង្កសី រ៉ែ លោហៈ ម៉ង់កាណែស ម៉ាញេស្យូម និងសារធាតុរ៉ែប្រភេទផ្សេងៗ ដែលមាន ប្រយោជន៍ចំពោះការលូតលាស់របស់រាងកាយ ចាត់ទុកជាអាហារបំប៉នរបស់ អ្នកដែលចង់លូតកម្ពស់៕