Sunday, January 19, 2025
Homeព័ត៌មានជាតិទទួលទានផ្លែខ្នុរ បង្ការជំងឺស្ទះសរសៃឈាមបេះដូង

ទទួលទានផ្លែខ្នុរ បង្ការជំងឺស្ទះសរសៃឈាមបេះដូង

-បើទទួលទានខ្នុរញឹកញាប់ នឹងជួយឱ្យស្បែកស្អាត ព្រោះសម្បូរវីតាមីនជាច្រើន ល្អចំពោះស្បែក ទាំងវីតាមីន C,  A,ណៃអាស៊ីន កាល់ស្យូម ប៉ូតាសស្យូម ដែក ស័ង្កសី សូដ្យូម និងអាស៊ីដហ្វូលីក។

-ជាប្រភេទផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើដែលមានវីតាមីន B រួម។

-មានធាតុផ្សំនៃហ្វៃតូញ៉ូត្រៀន (Phytonutrients) ជាមួយសារធាតុផ្សំ ហ្វីណុល (Phenol) ដែលជួយប្រឆាំងជំងឺមហារីក បន្ថយសម្ពាធឈាម និងប្រឆាំងការរលាកនៃកោសិកាបាន។

-អ្នកដែលបរិភោគខ្នុរញឹកញាប់ មិនសូវកើតជំងឺផ្តាសាយ ព្រោះខ្នុរមានគុណសម្បត្តិក្នុងការសម្លាប់មេរោគ និងវីរុស ស្មើនឹងការបង្កើនភាពរឹងមាំឱ្យប្រព័ន្ធការពាររាងកាយ។

-មានធាតុដែក និងម៉ាញេស្យូម ជួយបង្ការជំងឺ​ស្លេកស្លាំង។ សម្រាប់អ្នកដែលខ្វះឈាម បណ្តាលឱ្យងងឹតមុខញឹកញាប់ គួរទទួលទានឱ្យបានច្រើន។

-មានកាកសរសៃខ្ពស់ កែបញ្ហាទល់លាមក និង អាហារមិនរំលាយ ថែមទាំងធ្វើឱ្យពោះរៀនស្អាតផងដែរ។

-ម៉ាញេស្យូម និងធាតុដែកពីខ្នុរ ជួយជំរុញដំណើរការផលិតអ័រម៉ូនមេឡាថូនីន ធ្វើឱ្យគេងលក់ស្រួលបាន ពេញមួយយប់។

-បំប៉នប្រព័ន្ធប្រសាទ បំប៉នឆ្អឹង ធ្វើឱ្យសរសៃសក់ និងក្រចករឹងមាំ។

-បង្ការជំងឺស្ទះសរសៃឈាមបេះដូង និងបន្ថយការប្រឈមនៃភាវៈគាំងបេះដូងបាន។

-បង្ការកោសិកាស្បែកពីការបំផ្លាញនៃកម្តៅថ្ងៃ។ អ្នកដែលធ្វើការកណ្តាលថ្ងៃជាប្រចាំ ទទួលទានហើយអាចជួយបង្ការបានអាការរោលខ្លោចស្បែកពីកម្តៅថ្ងៃ៕

RELATED ARTICLES