-ទទួលទានត្រកួនត្រឹមតែ១០០ក្រាម រាងកាយនឹងស្រស់ស្រាយ ព្រោះបានទាំង កាល់ស្យូម ធាតុដែក ម៉ាញេស្យូម ផូស្វ័រ ប៉ូតាសស្យូម ណៃអាស៊ីន ហ្វូលេត វីតាមីនជ B1 និង B6។
-ត្រកួនមានគុណសម្បត្តិផ្នែកថ្នាំច្រើនយ៉ាង ទាំងបន្ថយអាការឈឺក្បាល បន្ថយស្ករក្នុងឈាម បន្ថយអាការ អាល់លែរហ្ស៊ី កែរលាក និងកែហើមអញ្ចាញ។ ប្រសិនយកមកបុកបិទដំបៅ អាចកែអាការជាំបានផងដែរ។
-សារធាតុស៊ីលីញ៉ូម និងស័ង្កសីក្នុងត្រកួន ជួយឱ្យប្រព័ន្ធប្រសាទបន្ធូរភាពតានតឹង។ អ្នកដែលមានបញ្ហាគេងមិនលក់ ទទួលទានត្រកួនអាចជួយបានដែរ។
-អំឡុងពេលមករដូវ ស្ត្រីគួរទទួលទានត្រកួនឱ្យច្រើន។ បើមិនដូច្នោះ អាចខ្វះធាតុដែករហូតដល់កើតជំងឺស្លេកស្លាំងបាន។
-មានសារធាតុអាហារបំប៉នថ្លើមច្រើន ព្រមទាំងលាងជាតិពុលក្នុងថ្លើម បង្ការមិនឱ្យកោសិកាថ្លើមត្រូវបំផ្លាញ និងប្រើជាឱសថបំប៉នថ្លើមបាន។
-ការទទួលទានត្រកួនជាប្រចាំ ជួយឱ្យកូលេស្តេរ៉ូល និងខ្លាញ់ទ្រីគ្លីសឺរីន ក្នុងខ្លួនថយចុះ បង្ការមិនឱ្យកើតជំងឺស្ទះសរសៃឈាម បង្ការជំងឺបេះដូង ព្រមទាំងបង្ការអាការបែកសរសៃឈាមក្នុងខួរក្បាល៕