Sunday, January 19, 2025
Homeព័ត៌មានជាតិខ្ទឹមស​ ព្យាបាលរើម

ខ្ទឹមស​ ព្យាបាលរើម

រើម (Herpes) គឺការឆ្លងមេរោគកើតពីវីរុសដែលឃើញច្បាស់ពីអាការឈឺក្រហាយតិចៗ និងដំបៅពងនៅបរិវេណជុំវិញបបូរមាត់។ ថ្នាំប្រឆាំងវីរុសនេះ អាចជួយអ្នកបាន តែមិនមែនជាវិធីកែបញ្ហាដ៏ល្អសម្រាប់អ្នកទេ។ ដូច្នេះ គួរសាកល្បងប្រើតិចនិកងាយៗ ដើម្បីកម្ចាត់ភាពឈឺចាប់ពីដំបៅពងបែក។ រោគរើម (Herpes simplex) មិនសូវគ្រោះថ្នាក់ តែការឆ្លងវីរុសនេះ នាំឱ្យកើតអាការរមាស់ក្រហាយពីដំបៅពង និងអាចកើតឡើងវិញម្តងទៀតបាន។ វិធីព្យាបាលរោគរើម គឺគ្រាន់តែចិញ្ច្រាំខ្ទឹមសឱ្យម៉ដ្ឋ លាបលើដំបៅពងនោះ ទុកចោលប្រមាណ១០នាទី សឹមលាងចេញដោយទឹកក្តៅឧណ្ហៗ។ ធ្វើដដែលៗ ៥ដង ក្នុងរយៈពេល ១២ម៉ោងនោះ ដំបៅនឹងជាសះស្បើយ។ ប្រសិនឃើញថា ការកើតរើមមានទំហំធំ ត្រូវធ្វើដដែលៗតាមដំណាក់កាលដូចគ្នា ក្នុងរយៈពេល២ថ្ងៃ។ ខ្ទឹមស​ ជួយបង្កើតការបង្ការរាងកាយឱ្យមានប្រសិទ្ធភាព ព្រោះវាសម្បូរសារធាតុរ៉ែ ដូចជា កាល់ស្យូម ផូស្វ័រ ស្ពាន់ធ័រ វីតាមីន អាល់លិស៊ី និងធាតុដែក។ សារធាតុដែលមានគុណប្រយោជន៍ខ្ពស់បានពីខ្ទឹមស ជាថ្នាំសម្លាប់មេរោគពីធម្មជាតិ ដែលមានប្រសិទ្ធភាពខ្ពស់ ៕

RELATED ARTICLES