Monday, January 27, 2025
Homeព័ត៌មានជាតិឡង់គ្រីស័រ​បើក​​ប្រ​ដេញគ្នា​លឿន ទៅ​បុក​ម៉ូតូ​អូស​ជាង​១​​០០​ម៉ែត្រ ស្លាប់​ចៅ​តា របួស​ធ្ងន់

ឡង់គ្រីស័រ​បើក​​ប្រ​ដេញគ្នា​លឿន ទៅ​បុក​ម៉ូតូ​អូស​ជាង​១​​០០​ម៉ែត្រ ស្លាប់​ចៅ​តា របួស​ធ្ងន់

ភ្នំពេញ ៖ ក្មេងប្រុសអាយុទើប១៤ឆ្នាំម្នាក់ ស្លាប់ភ្លាមៗនៅកន្លែង ចំណែកលោកតាម្នាក់រងរបួសធ្ងន់ បន្ទាប់ពីរថយន្តឡង់គ្រីស័រ អ្នកបើកបរស្រវឹងជោគ បើកប្រដេញប្រណាំងជាមួយរថយន្តផ្សេង ហើយជ្រុលទៅបុកម៉ូតូពីក្រោយ កល់ពីក្រោមអូសជាង១០០ម៉ែត្រទើបឈប់ទៅមុខលែងរួច ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវសហព៍ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ក្មេងប្រុសស្លាប់ក្នុងហេតុការណ៍ មានឈ្មោះ  បញ្ញា ធារ៉ា  អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ឡុង បញ្ញអាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់  ម្តាយឈ្មោះ ឡុង ចាន់ធឿន អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ និងមាន កូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ក្មេង រងគ្រោះ ជាកូនទី៣  មានទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ក្មេងប្រុសរងគ្រោះជិះម៉ូតូជាមួយ ជីតាឈ្មោះ  ឃុត យុ៉ង អាយុ៧០ឆ្នាំ មុខរបរ កសិករ រស់នៅផ្ទះជាមួយគ្នា ដោយជីតាជាអ្នកបើកបរម៉ូតូ ម៉ាកហុងដា សេ១០០ សេរី២០០២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1D-4734 ។ ចំណែករថយន្តបង្កម៉ាក ឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2785 អ្នកបើកបរមិនស្គាល់ឈ្មោះ ស្រវឹងជោគជាំ ត្រូវបានឃាត់ខ្លួន ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក បើកបោះពួយ ល្បឿនលឿនពីកើតទៅលិច ហើយបើកវ៉ាជែងខាងស្តាំដៃ ប្រដេញរថយន្តសាំយុ៉ងមួយគ្រឿង តែរថយន្តសាំយុ៉ងមិនឲ្យវ៉ា ខាងស្តាំបន្ថែមល្បឿន ធ្វើឲ្យរថយន្តបង្ក បន្ថែមល្បឿនកាន់តែលឿន ដល់ចំណ៧ចកើតហេតុ ជ្រុលទៅបុកមូ៉តូ២នាក់ តានិងចៅ បណកតាលឥ្យស្លាប់ចៅប្រុសនៅកន្លែង តា រងរបួសធ្ងន់ ម៉ូតូកល់ជាប់ពីក្រោមរថយន្ត បន្តល្បឿនទៅមុខ អូសជាប់ជាង១០០ម៉ែត្រទើបឈប់ទៅមុខលែងរួច ត្រូវបានបងប្អូនប្រជាពលរដ្ឋ ចាប់ឃាត់អ្នកបើកបេ វាយសំពងបែកកញ្ចក់រថយន្តខ្ទេច ។ អ្នកបើកបរក្រោយពីពលរដ្ឋចាប់បាន ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ថារូបគេជាសន្តិសុខ នៅសណ្ឋាគាយូអេង ស្ថិតនៅក្បែរនោះ រួចប្រគល់ឲ្យប៉ូលីស ។

ក្រោយកើតហេតុនគរបាលចុះទៅអន្តរាគមន៍ ហាមឃាត់ប្រជាពលរដ្ឋ ដែលប្រើហឹង្សាវាយរថយន្ត ។ សាកសពបន្ទាប់ពីពិនិត្យស្លាកស្នាមរួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូរួមជាអ្នកបើកបររថយន្តផង ត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕

RELATED ARTICLES