ភ្នំពេញ៖ យុវជនម្នាក់ ត្រូវមីងខ្លួនឯងប្តឹងសមត្ថកិច្ចអោយចាប់ឃាត់ខ្លួនក្រោយពីឆបោកម៉ូតូយកទៅ បញ្ចាំបានលុយដើរស៊ីចាយអស់ទើបចូលផ្ទះវិញ។ហេតុការណ៍ឃាត់ខ្លួននេះកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧មេសា២០១៧នៅផ្ទះលេខ៩១ក្រុម២ផ្លូវបេតុងភូមិសេប៉េសេ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះឆៃ រ៉ាវី ហៅអាម៉ាប់ អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៩១ ក្រុម២ផ្លូវបេតុងភូមិសេប៉េសេ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ដើមបណ្តឹងត្រូវជាមីងឈ្មោះ ជ័រ សោភា អាយុ៥០ ឆ្នាំមុខរបរ
គ្រូបង្រៀនស្នាក់នៅផ្ទះលេខ៩១បេក្រុម២ផ្លូវបេតុងភូមិសេប៉េសេ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
តាមប្រភពដើមបណ្តឹងបានប្រាប់ថាកាលពីម៉ោងប្រហែល១១និង០០នាទីថ្ងៃទី០៧ មេសា២០១៧មុនកើតហេតុក្មួយគាត់បានខ្ចីម៉ូតូមួយគ្រឿងស្មាក់វីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BX-
1459ដោយប្រាបមថាទៅទិញមីឆាមួយភ្លេតហើយក៍ទៅបាត់រហូតតែម្តងក្រោយមិនឃើញយកមកវិញនៅថ្ងៃទី១១មេសា២០១៧គាត់ក៍មកដាក់ពាក្យប្តឹងចោទប្រគាត់ក្មួយខាងលើពីបទរំលោភ លើទំនុកចិត្តលុះដល់ថ្ងៃទី១៧មេសា២០១៧វេលាម៉ោងខាងលើគាត់បានឃើញក្មួចចូលផ្ទះក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយទៅឃាតមខ្លួនដល់ផ្ទះតែម្តង។
នៅចំពោះមុខសមត្ថកិច្ចយុវជនខាងលើបានសារភាពថាពិតជាបានខ្ចីម៉ូតូមីងខាងលើពិតប្រាកដមែនក្រោយពីខ្ចីហើយខ្លួនបានយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវបានលុយចំនួន២៥០ដុល្លា
ហើយបានដើរស៊ីចាយអស់លុយទើបចូលផ្ទះវិញក៍ត្រូវសមត្ថកិច្ចនាំខ្លួនមកសាកសួរតែម្តង។
បច្វុប្បន្នយុវជនខាងលើត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានិងបានរៀបចំឯកសារកសាងសុំនុំរឿងបញ្ជូនទៅអធិការខណ្ឌសែនសុខពេលក្រោយ៕