Sunday, January 19, 2025
Homeព័ត៌មានជាតិងូតទឹកក្តៅមុនពេលគេង​ជួយស្តារសុខភាព

ងូតទឹកក្តៅមុនពេលគេង​ជួយស្តារសុខភាព

ដឹងហើយថា បើបានងូតទឹកត្រជាក់បន្ទាប់ពីឆ្លងកាត់អាកាសធាតុ ក្តៅស្អុះស្អាប់ពេញមួយថ្ងៃមកហើយនោះ នឹងធ្វើឱ្យអ្នកបានស្រស់-ស្រាយអារម្មណ៍។ គួរស្វែងយល់នូវចំណុចល្អនៃការងូតទឹកក្តៅ ឧណ្ហៗ ដូចជា ៖

 បន្ថយសីតុណ្ហភាពរាងកាយ ៖

ដូចគ្នានឹងការអង្គុយនៅក្នុងរថយន្ត ឬបន្ទប់មានម៉ាស៊ីនត្រជាក់ ធ្វើឱ្យងងុយគេង ព្រោះរាងកាយមានអារម្មណ៍ធូរស្រាល ពេលសីតុណ្ហភាពថយចុះ ជាសញ្ញាណត្រៀមខ្លួនសម្រាប់ការគេងលង់លក់ដ៏ល្អនៅពេលយប់។ ប៉ុន្តែពុំមែនងូតទឹកត្រជាក់ដូចដែលអ្នកយល់ឃើញនោះទេ ព្រោះជាការយល់ខុស។ គួរងូតទឹកក្តៅឧណ្ហៗ រួចទុកឱ្យម៉ាស៊ីនត្រជាក់ឬកង្ហារ ធ្វើការបញ្ចុះសីតុណ្ហភាព រាងកាយប្រសើរជាង។

ជួយបន្ថយអាការតានតឹង ៖

ទាំងអាការឈឺក្បាលដោយសារតានតឹងអារម្មណ៍ ករឹង ឬឈឺរួយស្មា ដែលបណ្តាលមកពីការធ្វើការងារ។ ការងូតទឹកក្តៅឧណ្ហៗមុនពេលចូលគេង នឹងជួយពង្រីកសរសៃឈាម ជួយឱ្យឈាមរត់ស្រួល និងធ្វើឱ្យសាច់ដុំរលាខ្លួនបានធូរស្រាលច្រើន។

ជួយបំបាត់អាការរលាកច្រមុះ និងជំងឺអាល់លែរហ្ស៊ីផ្សេងៗ ៖

សារធាតុបង្កអាល់លែរហ្ស៊ី អាចតោងលើសម្លៀកបំពាក់ ស្បែក ឬសូម្បីតែខ្យល់ដង្ហើម ដែលអាចធ្វើឱ្យអ្នកមិនស្រួលខ្លួន និងមិនអាចគេងលក់ស្រួលនៅពេលយប់។ ការងូតទឹកក្តៅឧណ្ហៗ និងផ្លាស់ប្តូរសម្លៀកបំពាក់ថ្មីមុនពេលគេង ជួយឱ្យសារធាតុទាំងនេះមិនអាចនៅក្បែរអ្នកបាន បណ្តាលឱ្យអ្នកស្រួលដកដង្ហើមជាងមុន ឬមានទឹកថ្នាំបាញ់លាងទៅក្នុងរន្ធច្រមុះ ក៏ធ្វើឱ្យអ្នកគេងលក់ស្រួលជាងមុនដែរ។

បន្ថយអាការឈឺក្បាលប្រកាំង ៖

អាការឈឺក្បាលពីជំងឺប្រកាំងអាចធ្វើឱ្យកើតជំងឺគេងមិនលក់។ ទោះជាប្រកាំងបណ្តាលមកពីមូលហេតុច្រើនយ៉ាងក្តី ប៉ុន្តែការដោះស្រាយជំហានដំបូងគឺ យកផ្កាឈូកបាញ់ទឹកក្តៅឧណ្ហៗនៅបរិវេណក្បាល និងក ប្រមាណ ៣០វិនាទី នឹងធ្វើឱ្យសាច់ដុំ និងប្រព័ន្ធប្រសាទមានភាពធូរស្រាលបាន៕

RELATED ARTICLES