Monday, January 20, 2025
Homeព័ត៌មានជាតិធាតុស័ង្កសីជួយបង្ការជំងឺក្រពេញប្រូស្តាតរីកធំ

ធាតុស័ង្កសីជួយបង្ការជំងឺក្រពេញប្រូស្តាតរីកធំ

ធាតុរ៉ែដែលល្អចំពោះសុខភាពមួយប្រភេទគឺធាតុស័ង្កសី ដែលមានក្នុងអាហារទទួលទាន។ អាហារដែលសម្បូរធាតុស័ង្កសី (Zinc) ជាប្រភពអាហារតាមធម្មជាតិដែលមានបរិមាណស័ង្កសីខ្ពស់ ដូចជាសាច់សត្វ ថ្លើម ទឹកដោះគោ គ្រាប់ធញ្ញជាតិ សណ្តែក ស៊ុតក្រហម និងអយស្ទ័រ។

យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា អាហារប្រភេទសាច់សត្វពេលត្រូវរលាយជាអាស៊ីដអាមីណូ នឹងមានចំណែក ជួយឱ្យរាងកាយបឺតស្រូបសារធាតុស័ង្កសីបានល្អ។ ធាតុស័ង្កសី មានតួនាទីសំខាន់ចំពោះដំណើរការផ្សេងៗនៃរាងកាយ ជួយបង្កើនការផលិតអ័រម៉ូនភេទប្រុស ឬ Testosterone និងជួយផលិតទឹកកាម។ ក្រៅពីនេះនៅជួយបន្ថយការប្រឈមចំពោះការកើតជំងឺក្រពេញប្រូស្តាតរីកធំនៃបុរសវ័យចំណាស់បានផងដែរ៕

RELATED ARTICLES