Monday, January 20, 2025
Homeព័ត៌មានជាតិទំពាំងបារាំង​ ជួយកែអាការនោមទាស់

ទំពាំងបារាំង​ ជួយកែអាការនោមទាស់

ទំពាំងបារាំង ជាបន្លែដែលផ្អែមស្រួយ រសជាតិឆ្ងាញ់ ចម្អិនអាហារបានឆ្ងាញ់ មានគុណប្រយោជន៍ផ្នែកអាហារ សម្បូរវីតាមីន A វីតាមីន C ផូស្វ័រ និងកាល់ស្យូមខ្ពស់ ជួយជម្រុញការបញ្ចោញចោលទឹកនោម បន្ថយអាស៊ីដក្នុងពោះវៀន ព្យាបាលអាការអាហារមិនរំលាយ។ សមាសធាតុផ្សំនៃស្ពាន់ធ័រក្នុងទំពាំងបារាំង ជាថ្នាំបណ្តេញទឹកនោមបានល្អ ស័ក្តិសមចំពោះអ្នកមានជំងឺនោមទាស់ តែទឹកនោមដែលបញ្ចោញមកមានក្លិនឆួល។ អ្នកដែលឈឺសន្លាក់ ពុំគួរទទួលទានទំពាំងបារាំងឡើយ ដោយសារមានសារធាតុផូរីន (Purine) ក្នុងបរិមាណខ្ពស់។ ប្រសិនទទួលទានទំពាំងបារាំងច្រើន សារធាតុនេះនឹងជំរុញឱ្យអាស៊ីដយូរីកក្នុងសរសៃឈាម ចូលទៅតោងតាមសន្លាក់ច្រើនឡើង បង្កឱ្យកើតអាការឈឺកាន់តែខ្លាំង។

ទំពាំងបារាំង ជាអាហារដែលមានគ្លូតាថៃអន ច្រើន ធ្វើការរួមជាមួយវីតាមីន C ដែលគ្លូតាថៃអន ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ទើបជួយពន្យារការប្រឈមនៃរាងកាយ និងជួយឱ្យសម្បុរល្អស្អាតផងដែរ។

ទំពាំងបារាំងមានស្ករតិច មិនមានខ្លាញ់ មានការបូអ៊ីដ្រាតប្រភេទល្អ និងមានកាកសរសៃអាហារខ្ពស់ ជួយក្នុងការសម្រកទម្ងន់បានល្អ ៕

RELATED ARTICLES