ផ្លែស្រកានាគ ជាអាហារមួយប្រភេទដែលស័ក្តិសមចំពោះអ្នកដែលសម្រកទម្ងន់ ឬតមអាហារ ព្រោះវាមានកាឡូរីទាប កាកសរសៃខ្ពស់ ថែមទាំងមានរសជាតិផ្អែម ជួយឱ្យស្រស់ស្រាយដូចបានបន្ថែមស្ករ (តែមិនធាត់ដូចនំទេ)។
សម្រាប់ការទទួលទានឱ្យងាយចំពោះអ្នកដែលមិនធ្លាប់ទទួលទាន ឬពុំចូលចិត្ត គ្រាន់តែយកផ្លែ ស្រកានាគក្លាស្សេឱ្យត្រជាក់ ១-២ផ្លែ មកហាន់ជាចំណិតតូចៗដាក់ក្នុងម៉ាស៊ីនក្រឡុក ថែមទឹកស្ករ ១ពែង (ប្រសិនមិនចូលចិត្តផ្អែម ពុំចាំបាច់ដាក់ទេ) ទឹកក្រូចច្របាច់ ១ពែង និងអំបិល ១ស្លាបព្រាកាហ្វេ កិនលាយបញ្ចូលគ្នាឱ្យក្លាយជាសាច់តែមួយ ហើយចាក់ដាក់កែវ រោយដោយចាហួយ គជ់ ឬថែមសាច់ផ្លែឈើចូលក៏ឆ្ងាញ់មិនចាញ់គ្នាដែរ។ តែប្រសិនចូលចិត្តត្រជាក់ អាចយកស្រកានាគក្លាស្សេឱ្យត្រជាក់ស្ទើរកក ហើយពុះពាក់កណ្តាល ឬហាន់ជាចំណិតៗក៏បាន ហើយដួសទទួលទានពេលឃ្លាន៕