Monday, January 20, 2025
Homeព័ត៌មានជាតិញ៉ាំទឹកបន្លែផ្លែឈើយ៉ាងណាឱ្យមានសុខភាពល្អ?

ញ៉ាំទឹកបន្លែផ្លែឈើយ៉ាងណាឱ្យមានសុខភាពល្អ?

អ្នកអាចធ្វើការច្រើនរហូតដល់ភ្លេចថែទាំខ្លួនឯង បើអ្នកស្រលាញ់សុខភាពដោយការញ៉ាំទឹកបន្លែ ឬទឹកផ្លែឈើកុំភ្លេច ១០ចំណុច ដូចខាងក្រោមផង​ ៖

១-អនាម័យបន្លែនិងផ្លែឈើសិន ៖ បើអ្នកគិតថា បន្លែផ្លែឈើដែលនៅក្នុងកញ្ចប់ថង់ ជាបន្លែផ្លែឈើដែលស្អាតបាត មានអនាម័យល្អនោះ គឺអ្នកគិតខុសហើយ ទោះជាមើលទៅស្អាតល្អ ក៏អ្នកត្រូវតែលាងសម្អាតបន្លែផ្លែឈើទាំងនោះដែរ បើមិនដូច្នោះទេ មេរោគនិងថ្នាំសម្លាប់សត្វល្អិត ដែលនៅលើបន្លែផ្លែឈើទាំងនោះ នឹងធ្វើឱ្យអ្នករាករូសបាន។

២-ប្តូរមុខឱ្យសម្បូរបែប ៖ ចំពោះអាហារ ក៏ត្រូវមានការប្តូរមុខម្ហូបជានិច្ចចៀសវាងដដែលៗ ទឹកបន្លែផ្លែឈើ ក៏ដូច្នេះដែរ បើញ៉ាំទឹកបន្លែ ឬទឹកផ្លែឈើប្រភេទដដែលៗ សារធាតុគីមីពីបន្លែទាំងនោះ នឹងកកផ្តុំច្រើននៅក្នុងខ្លួនធ្វើឱ្យកើតជាគ្រាប់ក្រួស។ ចំណែកផ្លែឈើដែលមានសារធាតុអុកសាឡេត ដូចជា ចេក ឆឺរី ទំពាំងបាយជូរ ស្វាយ ត្រសក់ស្រូវ នឹងធ្វើឱ្យអ្នកវិលមុខមិនខាន។ ដូច្នេះ គួរប្តូរមុខបន្លែ ឬផ្លែឈើ ជារឿយៗផង កុំឱ្យដដែលពេក។

៣-ទុកយូរពេកមិនល្អ ៖ បន្ទាប់ពីកិនទឹកបន្លែហើយ គុណភាពអាហារពីទឹកបន្លែអាចនៅបានត្រឹម ១៥នាទីប៉ុណ្ណោះ បើទុកយូរជាងនេះ សារធាតុអាហារ នឹងរលាយខ្លួនបន្តិចម្តងៗ។ ដូច្នេះកិនរួច គឺតម្រូវឱ្យញ៉ាំភ្លាមតែម្តង មិនគួរដើរទៅធ្វើនេះធ្វើនោះសិន ឬកិនទឹកបន្លែច្រើន ទុកញ៉ាំនៅពេលក្រោយទេ។

៤-ញ៉ាំពេលពោះទទេ ៖ ជាការល្អណាស់ ព្រោះពេលពោះទទេ រាងកាយនឹងបឺតស្រូបវីតាមីន និងជាតិខនិជ បានល្អ (បំផុត ឬអាចញ៉ាំទឹកបន្លែ មុនពេលញ៉ាំបាយ ១៥នាទី នឹងជួយឱ្យញ៉ាំបាយបានតិចផង នឹងជួយសម្រួលដល់ការសម្រកទម្ងន់របស់អ្នកទៀតផង។

៥-ញ៉ាំយឺតៗ ៖ ពេលវេលាក្នុងការញ៉ាំទឹកបន្លែ ដែលរាងកាយបានទទួលប្រយោជន៍ច្រើនបំផុត គឺប្រើពេលក្នុងការញ៉ាំ ទឹកបន្លែប្រមាណ ៥-១០នាទី ក្នុង ១កែវ រាងកាយនឹងបានបឺតជ្រាបយកវីតាមីន និងជាតិខនិជ ទៅប្រើបាន ពេញលេញ។ ប៉ុន្តែបើញ៉ាំតែម្តងអស់ពីកែវ សារធាតុអាហារនឹងត្រូវបានបឺតជ្រាប យកចូលក្នុងខ្លួនបានតិចណាស់។ ចំណែកអ្នកដែលប្រើពេលញ៉ាំដល់ទៅ ៣០ នាទីក្នុង ១កែវ ក៏មិនល្អដែរ ព្រោះសារធាតុអាហាររលាយបាត់អស់ទៅហើយ។

៦-ផ្លែឈើស្រស់ៗទើបល្អ ៖ ផ្លែឈើស្រស់ទើបនៅមានសារធាតុអាហារច្រើនបរិបូរជាងផ្លែឈើដែលទុកច្រើនថ្ងៃ ដូច្នេះមិនគួរម៉ៅទិញមកច្រើននោះទេ គួរទិញត្រឹមមកសម្រាប់តែ ២ថ្ងៃម្តងបានហើយ។

៧-ជ្រើសយកបន្លែផ្លែឈើមិនផ្អែម ៖ ជាតិស្ករក្នុងបន្លែ និងផ្លែឈើ គឺជាជាតិស្ករធម្មជាតិ ដែលរាងកាយងាយនឹងបឺតជ្រាប យកទៅប្រើការបានភ្លាមៗ។ បើជ្រើសយកបន្លែផ្លែឈើរសជាតិផ្អែមៗ អ្នកនឹងបានស្រស់ស្រាយក្នុងរយៈពេលខ្លី ប៉ុន្តែនឹងឆាប់ធាត់ ហើយកោសិកាស្បែក ក៏ឆាប់ខូចដែរ ស្នាមជ្រីវជ្រួញនឹងឆាប់កើតលើមុខមិនខាន។

៨-ដាក់ចម្រុះច្រើនមុខ ក៏មិនល្អ ៖ វីតាមីនក្នុងបន្លែផ្លែឈើមួយចំនួន ធ្វើប្រតិកម្មនឹងគ្នា បើយកមកលាយគ្នា អ្នកនឹងរាករូសក្អួតចង្អោរមិនខាន ឬបើយកផ្លែឈើដែលមានវីតាមីន C ច្រើនពេក ជំងឺក្រពះនឹងមករកមិនខាន។

៩-ពណ៌បៃតងក្លិនក្រពុល ៖ ចំណុចមិនល្អ របស់បន្លែពណ៌បៃតង គឺក្លិនក្រពុល ដូច្នេះ បើអ្នកដាក់បន្លែបៃតងច្រើននោះ អ្នកនឹងធុំក្លិនក្រពុលខ្លាំង រហូតដល់មិនអាចលេបរួច។ អ្នកជំនាញខាងអាហារបានណែនាំថា គួរដាក់បន្លែបៃតង ត្រឹម ២៥% នៃបន្លែផ្លែឈើ ទាំងអស់បានហើយ ទើបមិនធុំក្លិនក្រពុល។

១–ញ៉ាំជាប្រចាំ ៖ បើអ្នកខ្វះវីតាមីនណា រាងកាយនឹងត្រូវការពេលវេលាប្រមាណ ២សប្តាហ៍ ក្នុងការស្តារសភាពរាងកាយមកវិញ ការញ៉ាំទឹកបន្លែផ្លែឈើ ឱ្យមានប្រសិទ្ធភាពតម្រូវឱ្យញ៉ាំជាបន្តបន្ទាប់ ញ៉ាំជាប្រចាំរាល់ថ្ងៃនោះ អ្នកនឹង មានអារម្មណ៍ថា ស្រួលខ្លួន និងស្រស់ស្រាយល្អមិនខាន៕

RELATED ARTICLES