-ចេក ៖ ជាប្រភពនៃប៉ូតាស្យូមនិងម៉ាញ៉េស្យូម ជួយធ្វើឱ្យសាច់ដុំបន្ធូរភាពតានតឹង។ ក្រៅពីនេះ មានសារធាតុគីមី ដែលហៅថា ទ្រីបតូហ្វេន (Trytophan) គឺអាស៊ីដមិណូ មួយប្រភេទដែលជាផ្នែកសំខាន់ ធ្វើឱ្យរាងកាយអាចផលិតអ័រម៉ូន ជួយឱ្យអារម្មណ៍ស្រស់ស្រាយ។
-ទឹកឆឺររី ៖ ការសិក្សាស្រាវជ្រាវក្នុងសហរដ្ឋអាមេរិក បង្ហាញថា ទឹកឆឺររី អាចជួយបង្កើនកម្រិតនៃអ័រម៉ូនមេឡាថូនីន ក្នុងរាងកាយបាន។ ការដែលកម្រិតនៃអ័រម៉ូននេះកើនឡើងខ្ពស់ ជួយឱ្យឆាប់គេងលក់។ អ្នកពិសាទឹកឆឺររីមុនគេង នឹងបន្ថយអាការគេងមិនលក់បានដែរ។
-ទឹកឃ្មុំ ៖ ភាពផ្អែមមានប្រយោជន៍ រួមទាំងអាចយកមកបំប៉នស្បែកបាន ហើយជួយធ្វើឱ្យគេងលក់ផងដែរ។ ការទទួលទានទឹកឃ្មុំ ១ស្លាបព្រាមុនគេង ជួយឱ្យកម្រិតអ៊ីនស៊ូលីន កើនឡើង និងជួយឱ្យទ្រីបតូហ្វេន ចូលទៅកាន់ខួរក្បាលបានល្អផងដែរ។
-ផ្កាខាត់ណា ៖ ជាថ្នាំរម្ងាប់ប្រសាទតាមធម្មជាតិ ហៅថា Lactucarium ជួយធ្វើឱ្យគេងលក់ស្រួល។
-ត្រី ៖ ត្រីសាលម៉ន ឬត្រីធូណា មានវីតាមីន B6 ច្រើន។ រាងកាយត្រូវការវីតាមីននេះ ដើម្បីផលិតសេរ៉ូថូនីន (Serotonin) និងមេឡាថូនីន (Melatonin) ។ ដូច្នេះ ការទទួលទានត្រី រួមជាមួយអាហារពេលល្ងាច ជួយឱ្យឆាប់គេងលក់៕