Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិការ​សម្លាប់​សត្វ​គោ​នាំ​ចូល​ពី​អូស្រ្តាលី​កើន​ឡើង

ការ​សម្លាប់​សត្វ​គោ​នាំ​ចូល​ពី​អូស្រ្តាលី​កើន​ឡើង

មកទល់ពេលនេះ កម្ពុជាមិនត្រឹមតែបន្តនាំចូលគោកាប់សាច់ពីប្រទេសជិតខាតប៉ុណ្ណោះ គឺក្រុមហ៊ុនឯកជនធំមួយក៏បានប្រកាសថាខ្លួនត្រូវការបង្កើននាំចូលសត្វគោ ដើម្បីយកមកកាប់សាច់នៅលើទីផ្សារកម្ពុជាផងដែរ។ គិតត្រឹមពាក់កណ្ដាលខែកក្កដា មុននេះ ក្រុមហ៊ុននាំចូលសត្វគោចំនួនជិត៣០០០ក្បាលហើយមកពីប្រទេសអូស្តា្រលីបន្ទាប់ពីអាជីវកម្មកាប់សាច់ត្រូវបានបង្កើនតម្រូវការ។

13533181_1221416317882738_9036329642256976320_n

យោងតាមទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន SLN  Meat  Supplies  បានអះអាងថាកង្វះសាច់គោនៅក្នុងទីផ្សារកម្ពុជាដែលតម្រូវអោយក្រុមហ៊ុនបន្តដឹកគោរស់មកកាន់ប្រទេសកម្ពុជាឆ្លងកាត់តាមកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មិនត្រឹមតែបំពេញសេចក្ដីត្រូវការសាច់គោស្រស់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែ ក៏ជាការចាប់ផ្ដើមនៃទំនាក់ទំនងរវាងកម្ពុជា និងអូស្រ្តាលីរបស់ប្រទេសទាំងពីរក្នុងវិស័យកសិកម្មផងដែរ។ លោកថាក្រុមហ៊ុនបានសម្រេចបោះទុនរហូតដល់៣៥លានដុល្លារក្នុងជំហានទី២ ដោយតាមការគ្រោងគឺនឹងបង្កើនប្រមាណ៥០លានដុល្លារបន្ថែមទៀត ក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅលើការវិនិយោគ។ ការនាំចូលសត្វគោមកពី អូស្រ្តាលី ក្រៅពីជួយកម្ពុជាចំណេញទីផ្សារការងារនៅក្នុងក្រុមហ៊ុនរហូតដល់ប្រមាណ៥០០នាក់សរុបទាំងអ្នកធ្វើការក្នុងទីសត្តឃាត កន្លែងព្រលះសាច់ និងក្រុមហ៊ុនទំនាក់ទំនង ក៏ជួយកាត់បន្ថយនូវការចំណាយមួយដ៏ខ្ពស់សម្រាប់អ្នកមានចំណូលចិត្តទទួលទានសាច់គោដោយផ្ទាល់មកពីប្រទេសអូស្រ្តាលីដែលកន្លងទាល់តែកុម្ម៉ង់ពីអូស្រ្តាលី ឬពីប្រទេសជិតខាងនោះ។ លោកថាមកទល់នឹងខែកក្កដានេះ សាច់គោអូស្ត្រាលីដែលបាននាំចូលកាន់តែទទួលបានទីផ្សារកុម្ម៉ង់ទិញ ដោយក្នុងនោះសូម្បីតែប្រទេសផ្សេងៗរួមជប៉ុន ឡាវ និងតៃវ៉ាន់ជាដើម ក៏មានបំណងចង់កុងត្រាទិញបន្តពីកម្ពុជាផងដែរ ដោយសារតែការនាំចូលគោដោយផ្ទាល់ពីអូស្រ្តាលីគឺស្មុគស្មាញក្នុងការបំពេញឯកសារដើម្បីនាំចូល។ ដំណើរការកាប់សាច់តាំងពីដំណាក់កាលដឹកគោមកដល់កម្ពុជា និងរហូតកាប់សាច់បញ្ចេញទៅកាន់ទីផ្សារ លោកថាស្ថាប័នពាក់ព័ន្ធគឺក្រសួងកសិកម្មកម្ពុជា និងអូស្រ្តាលី សុទ្ធតែមកពិនិត្យសកម្មភាពក្នុងការផលិតសាច់គោ របស់កក្រុមហ៊ុនទាំងអស់ ដើម្បីអោយសាច់ទាំងនោះត្រូវបានកាប់ពន្លះ និងទុកដាក់ប្រកបដោយគុណភាព ដែលធានាមិនឆ្លងមេរោគ។ លោកថារាល់ពេលគោត្រូវបានដឹកចេញគឺខាងប្រទេសអូស្រ្តាលីពិនិត្យ ក្នុងពេលដែលការបញ្ជូនចុះមកដល់ប្រទេសកម្ពុជាក៏ត្រូវក្រសួងកសិកម្មធ្វើការតាមដានបន្ថែមទៀត ទម្រាំអាចដឹកបញ្ជូនទៅទីសត្តឃាតដើម្បីធ្វើការកាប់សាច់។ លោកថាគម្រោងនាំចូលសត្វគោអូស្រ្តាលី ក្រុមហ៊ុនបានចំណាយទុនដំឡើងសុទ្ធតែម៉ាស៊ីនពន្លះសាច់  និងឧបករណ៍សម្រាប់កាប់សាច់គោទំនើប ដែលមិនធ្វើអោយប៉ះពាល់ដល់គុណភាពសាច់ ។ ជាក់ស្ដែង សូម្បីតែពេលពន្លះសាច់ និងការរក្សាសាច់ក្រោយការពន្លះរួចក៏ត្រូវអ្នកជំនាញអូស្រ្តាលីចុះមកបង្រៀនដល់ទីសត្តឃាតសត្វគោ ដើម្បីអោយមានស្ដង់ដារ។ (មានត…)

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

13507153_1221416304549406_1394842965695179339_n

RELATED ARTICLES