Sunday, December 22, 2024
Homeព័ត៌មានជាតិកង​​ទ័ព​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បុរស​ម្នាក់​ ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ ហ៊ុន​​ សែន​ !

កង​​ទ័ព​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បុរស​ម្នាក់​ ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ ហ៊ុន​​ សែន​ !

ភ្នំពេញ៖ កម្លាំងយោធាកម្ពុជា កំពុងស្វែងរកចាប់ខ្លួនបុរសដែលអំពាវនាវឱ្យធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ។ នេះបើយោងតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ នៅមុននេះបន្ដិច ។

ការស្វែងរកចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានបុរសម្នាក់ដែលអះអាងថា ខ្លួននៅអង្គភាពទិសនីរតី ចេញមុខមកប្រកាសនៅតាមបណ្តាញសង្គម Facebook និង Youtube ដោយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន ដើម្បីចូលរួមធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខដ៏ខ្លីនេះ ។

បុរសម្នាក់នោះបានសរសេរនៅ Facebook និង Youtube ថា “សេចក្ដីប្រកាសព័ត៌មាន ដក់បណ្ដាអង្គភាព និងក្រសួងទូទាំងប្រទេស ឲ្យបានជ្រាបថា សូមត្រៀមខ្លួនឲ្យរួចជាស្រេច ក្នុងការរំដោះជាតិមាតុភូមិ ពីរបបផ្ដាច់ការ ហ៊ុន សែន និងយួនកុម្មុយនីស” ។

លោក ឈុំ សុជាតិ បានប្រតិកម្មយ៉ាងខ្លាំងៗទៅនឹងការប្រកាសបែបនេះ ហើយលោកបានបញ្ជាក់ថា កងទ័ពនឹងប្តូរផ្តាច់ប្រឆាំងដាច់ខាត មិនឱ្យមានបដិវត្ត ឬរដ្ឋប្រហារនៅកម្ពុជាកើតឡើងឡើយ ហើយខ្លួននឹងប្រើវិធានការផ្សេងៗ ដើម្បីការពាររដ្ឋាភិបាលស្របច្បាប់ ៕

RELATED ARTICLES