Sunday, December 22, 2024
Homeព័ត៌មានជាតិតូច​ចិត្ត​ប្រើ​ប្តី​មិន​បាន ប្រពន្ធ​ចងក​ស្លាប់

តូច​ចិត្ត​ប្រើ​ប្តី​មិន​បាន ប្រពន្ធ​ចងក​ស្លាប់

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ បានប្រើប្តីរបស់ ខ្លួនឱ្យចេញទៅលើកភ្លឺស្រែ ដើម្បីទប់ទឹកភ្លៀង តែប្តីមិនព្រមទៅច្រឡោតខឹង រួចក៏សម្រេចចិត្ត ចងកស្លាប់ចោលប្តីនិងកូន៣នាក់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះ បាយរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។

ស្ត្រីគំនិតខ្លីដែលសម្រេចចិត្តចងកធ្វើអត្តឃាតនោះ មានឈ្មោះង៉ែត ជា អាយុ២២ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះមាន ទិត្យ អាយុ ២២ឆ្នាំ មុខរបរកសិករ និងមានកូនស្រី៣នាក់ ក្នុងបន្ទុក ក្នុងនោះ២នាក់ជាកូនភ្លោះ សព្វថ្ងៃ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជា ប្រពន្ធខាងលើ បានប្រើឱ្យប្តីរបស់ខ្លួនចេញទៅ មើលស្រែ និងលើកភ្លឺស្រែផង ដើម្បីទប់ទឹក ភ្លៀង តែបុរសជាប្តី ប្រកែកមិនព្រមទៅ ហើយ ទោះជាប្រពន្ធដេញយ៉ាងណា ក៏នៅតែមិនព្រម ទៅដដែល ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តី នឹងគ្នាបន្តិចបន្តួច។

ប្រភពដដែលបន្តថា ក្រោយពីប្រើប្តីទៅ ស្រែមិនបាន និងបន្ទាប់ពីឈ្លោះប្រកែកជាមួយ ប្តីរួច ស្ត្រីរងគ្រោះជាប្រពន្ធបានដើរចូលទៅសំងំ ក្នុងផ្ទះបាយបាត់ទៅ ចំណែកបុរសជាប្តីក៏មិន បានចាប់អារម្មណ៍អ្វីដែរ។ រហូតដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ដោយមិនឃើញប្រពន្ធ ចេញមកក្រៅ ទើបបុរសជាប្តីបានដើរទៅច្រាន ទ្វារផ្ទះបាយ ចូលទៅមើល ស្រាប់តែប្រទះឃើញ ប្រពន្ធរបស់ខ្លួនចងកស្លាប់ក្នុងផ្ទះបាយទៅហើយ។

ក្រោយកើតហេតុ បុរសជាប្តីបានស្រែក ឆោឡោផ្អើលដល់អ្នកជិតខាងមកចោមរោម មើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។ លុះសមត្ថកិច្ចមកដល់ពិនិត្យឃើញថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាពណ៌ខៀវចងកភ្ជាប់ជាមួយនឹង ផ្លានផ្ទះបាយ បណ្តាលឱ្យដាច់ខ្យល់ស្លាប់យ៉ាង អាណោចអាធ័ម។ ចំណែកមូលហេតុ ត្រូវបាន សមត្ថកិច្ចសន្និដ្ឋានថា ព្រោះតែស្ត្រីរងគ្រោះ តូចចិត្តនឹងរឿងប្រើប្តីឱ្យចេញទៅលើកភ្លឺស្រែ តែប្តីមិនព្រមទៅ។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

fn-2016-07-19-14-20-00-0

RELATED ARTICLES