Wednesday, January 22, 2025
Homeព័ត៌មានជាតិសិស្សស្រីថ្នាក់ទី១១ បន្លំលួចខោខូវប៊យដាក់ក្នុងកាតាប ត្រូវម្ចាស់ចាប់ខ្លួន

សិស្សស្រីថ្នាក់ទី១១ បន្លំលួចខោខូវប៊យដាក់ក្នុងកាតាប ត្រូវម្ចាស់ចាប់ខ្លួន

​ភ្នំពេញ៖ យុវតីម្នាក់ដែលជាសិស្សសាលាវិទ្យាល័យជា ស៊ីម សាមគ្គី ម្នាក់ ចូលទៅរកទិញខោអាវនៅក្នុងផ្សារស្ទឹងមានជ័យចាស់ បានបន្លំ​លួចយកខោខូវប៊យដាក់ក្នុងកាតាប ត្រូវបានអ្នកលក់​តាមទាន់ចាប់ប្រគល់ឲ្យ​នគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យ ធ្វើការអប់រំ ​ហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង១០និង១៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យចាស់ នៅភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ។

យុវតីដែលគេលួចខោខូវប៊យ​ មានឈ្មោះ សន ស្រីណូ អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យជាស៊ីម សាមគ្គី ។  ចំណែកម្ចាស់ខោខូវប៊យ មានឈ្មោះប៉ែន មករា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ខោអាវ
ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

​បើតាមសម្ដី​ម្ចាស់អាជីវករលក់ខោខូវប៊យ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញយុវតីម្នាក់បានដើរចូលមកក្នុងតូបរបស់គាត់ រួចហើយបានមើលខោអាវដែលគាត់ព្យួរលក់ ពេលដែលមើលចុះឡើងៗបណ្តើរ គាត់កំពុងតែរៀបចំព្យួរខោអាវដាក់លក់បន្ថែមទៀត ស្រាប់តែយុវតីរូបនោះបានបន្លំយកខោខូវប៊យរបស់គាត់ដាក់ចូលក្នុងកាបូបស្ពាយរបស់គេ ហើយបម្រុងគេចខ្លួន ពេលនោះគាត់ឃើញទាន់ ក៏បានស្រែកឆោឡោផ្អើលដល់អាជីវករដែលលក់នៅក្បែរគ្នាជួយចាប់បាន តែក្រុមអាជីវករ​មិនបានវាយធ្វើបាបទៅលើយុវតីនោះទេ និងបានរាយការណ៍ប្រាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ យកមកសួរនាំ។

​ក្រោយកើតហេតុ អ្នកលក់ខោអាវមិនបានដាក់ពាក្យបណ្ដឹងទេ បានប្រគល់ឲ្យសមត្ថកិច្ចធ្វើកាអប់រំ និងកិច្ចសន្យា រួចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ៕

RELATED ARTICLES