ភ្នំពេញ៖ កម្មវិធីប្រកួតបជែងពាន់រង្វាន់អចលនទ្រព្យនៅកម្ពុជា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន Property Guru ត្រូវបានប្រកាសជាផ្លូវការ ដើម្បីឲ្យអ្នកអភិវឌ្ឈន៍ និងគម្រោងអចលនទ្រព្យនៅកម្ពុជាទាំងអស់ ចុះឈ្មោះធ្វើការប្រកួតប្រជែងរកអ្នកដែលអភិវឌ្ឈន៍គម្រោងបានល្អបំផុត។ ការប្រកាសជាសាធារណៈត្រូវបានធ្វើឡើងនៅសណ្ធាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក Hari V. Krishnan នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន Property Guru Group បានលើកឡើងថា “ ចំនួនអ្នកអភិវឌ្ឍវិស័យសំណង់បានចូលរួមក្នុងកម្មវិធី Cambodia Property Awards នេះ មានក្រុមហ៊ុនចំនួនជាង១០០ក្រុមហ៊ុន មានការកើនឡើង២០% ធៀបនឹងឆ្នាំមុន ខណៈដែលពានរង្វាន់កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើង និងគម្រោងលេចធ្លោជាច្រើនត្រូវបានប្រកាសនាពេលបច្ចុប្បន្ន។ វិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលតម្រូវការអចលនទ្រព្យថ្មីៗនៅក្នុង តំបន់ក្ដៅគគុកមានការកើនឡើង។
លោកស៊ន សៀប បានឲ្យដឹងដែរថា “កម្មវិធីផ្ដល់រង្វាន់បានរួមចំណែកយ៉ាងធំធេងដល់ឧស្សាហកម្មសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដោយទាក់ទងអ្នកវិនិយោគមកពីជំុវិញតំបន់ និងផ្នែកផ្សេងទៀតនៃពិភពលោក ដើម្បីពិចារណាលើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ។ ពានរង្វាន់នេះបានក្លាយជាស្ថាប័នមួយដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនអចលនទ្រព្យនិងសំណង់នៅក្នុងប្រទេសកម្ពុជា”។
លោក Terry ជាស្ថានិក និងជានាយកគ្រប់គ្រង Property Guru. Asia property Awards បានឲ្យដឹងថា “លោកសង្ឃឹមថា ពានរង្វាន់អចលនទ្រព្យនៅកម្ពុជា និងលើកទឹកចិត្ដឲ្យមានការសាងសង់ដែលមានគុណភាពល្អ ការរចនាប្រកបដោយភាពឆ្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយនិរន្ដភាពនៅក្នុងឆ្នាំខាងមុខ”៕