Monday, December 23, 2024
Homeព័ត៌មានជាតិលោក កឹម សុខា មានប្រវត្តិបែបណា?(តចប់)

លោក កឹម សុខា មានប្រវត្តិបែបណា?(តចប់)

លោក កឹម សុខា ត្រូវបានផ្ទេរទៅកាន់ រោងចក្រភេសជ្ជៈក្រៅ ប្រតិបត្តិការអាជីវកម្មមួយ ដែលស្ថិតនៅ ព្រំដែនថៃ ដែលនៅទីនោះ លោក បានចាប់ផ្តើមដាំ ម្រេចជាមួយនិង កម្មករក្នុងស្រុក មួយចំនួន។ លោកបានចំណាយ ពេល៣ឆ្នាំក្រោយពីនោះ ក្នុងការអភិវឌ្ឍការដាំដុះ ផលិតផលនេះលើផ្ទៃដីចំនួន១០ហិចតា។

ក្នុងឆ្នាំ១៩៩១ លោក កឹម សុខា បានបង្កើតអង្គការការពារ សិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នសប្បុរសធម៌ របស់ខ្លួនដំបូងគេ នៅកម្ពុជា ហើយបានប្រែក្លាយ ជាប្រធានរបស់អង្គការនោះ។តាមរយៈកិច្ចការនេះ លោកបានផ្តល់សេវា ដោះស្រាយបញ្ហានានា របស់ជនរង គ្រោះដែល មានការរំលោភបំពាន ផ្នែកសិទ្ធិមនុស្ស។

លោកបានចាកចេញ ពីអង្គការនេះក្នុងឆ្នាំ១៩៩២ ហើយបានចូលរួម ជាមួយនិងគណៈបក្សប្រជាធិប តេយ្យសេរីព្រះ ពុទ្ធសាសនា (BLDP) ដឹកនាំដោយលោក សឺន សាន ក្នុងតំណែងជា លេខាធិការបក្ស។លោកត្រូវបាន ជ្រើសរើសជាសមាជិក ម្នាក់នៃតំណាងរាស្ត្រមកពីខេត្តកណ្តាល ក្នុងការបោះឆ្នោតជាតិ។

នៅពេលដែលគណៈបក្ស នេះត្រូវបានបំបែកជាពីរ ផ្នែកក្នុងឆ្នាំ១៩៩៥ លោកបានបង្កើត គណៈបក្សថ្មីមួយគឺ គណៈបក្សសឺន សាន ជាមួយនិងក្រុមអ្នកគាំទ្ររបស់លោក សឺន សាន ហើយបានប្រែក្លាយជាលេខាធិការ ទូទៅរបស់បក្សទៀតផង។

ក្នុងឆ្នាំ១៩៩៧ លោក កឹម សុខា បានធ្វើដំណើរទៅកាន់ ប្រទេសថៃជាមួយនិង មនុស្សមួយចំនួនទៀតដែល ប្រឆាំងនិង រដ្ឋប្រហារយោធា មួយក្នុងការបណ្តាញ នាយករដ្ឋមន្ត្រីទី១ កម្ពុជាចេញពីតំណែង។

នៅក្នុងប្រទេសថៃ លោកបានបង្កើត នៅសមាគមអ្នកកាន់ លទ្ធិប្រជាធិបតេយ្យកម្ពុជាមួយ ដែលមានការគាំទ្រ ដោយបណ្តាអ្នកអន្តោប្រវេសន៍មកតាម លោកពីប្រទេសកម្ពុជា ហើយបានបំពេញតួនាទី ជាអនុលេខាធិការទី១ របស់សមាគមនេះ។

ក្នុងឆ្នាំ១៩៩៨ នាយករដ្ឋមន្ត្រីទី២កម្ពុជា បានអនុញ្ញាតឲ្យជន អន្តោប្រវេសន៍ មាតុភូមិនិវត្តន៍ ហើយធ្វើការប្រកួត ប្រជែងក្នុងការបោះឆ្នោតទូទៅមួយ ។

នៅពេលបក្ស របស់ លោកចាញ់ឆ្នោត លោក កឹម សុខា ជាមួយនិង ថ្នាក់ដឹកនាំ ដទៃទៀតមកពី បក្សប្រឆាំង ផ្សេងៗ បានរៀបចំ បាតុកម្មទ្រង់ទ្រាយធំ មួយប្រឆាំង និងអ្វីដែល លោកអះអាងថា ជាការលួចបន្លំ លទ្ធផលបោះឆ្នោត ទោះជាយ៉ាង ណារដ្ឋាភិ បាលបាន ដាក់ពង្រាយ កម្លាំងដើម្បី បង្ក្រាបក្រុមអ្នក តវ៉ាទាំងនោះ។

លោកបានត្រូវ បានជួយគាំទ្រ ដោយមន្ត្រីអង្គការសហ ប្រជាជាតិនៅក្នុង ការការពារលោកពី ការចាប់ខ្លួនហើយ ត្រូវបានផ្តល់ទីជម្រកឲ្យស្នាក់នៅ ការិយាល័យរបស់ពួកគេ(UN)និងស្ថានទូត អាមេរិកអស់ រយៈពេល៥០ឆ្នាំ។

តាមរយៈការចរចារ វាងគណៈបក្សហ្វ៊ុនស៊ិនប៉ិច និងសម្តេចហ៊ុន សែន លោក កឹម សុខា ត្រូវបានដោះលែងនៅក្នុងឆ្នាំ១៩៩៩។

ក្នុងឆ្នាំ១៩៩៩ គណៈបក្ស សឺន សាន បានច្របាច់បញ្ចូល ជាមួយនិង គណៈបក្សហ្វ៊ុនស៊ិនប៉ិច ហើយលោក កឹម សុខា បានប្រែក្លាយ ជាអនុលេខាធិការទូទៅ ថ្មីនៃគណៈបក្សហ្វ៊ុនស៊ិនប៉ិច។

លោកត្រូវបាន តែងតាំងជាសមាជិកព្រឹទ្ធសភា និងប្រែក្លាយជាប្រធាន គណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង។

ក្រោយមកនៅ ឆ្នាំ២០០១លោក បានលាឈប់ពីបក្សនិង តំណែងជាប្រធាន គណៈកម្មការនៅព្រឹទ្ធសភា នៅពេលគំនិត ផ្តួចផ្តើមរបស់លោកត្រូវបានបដិសេធ ដោយថ្នាក់ដឹកនាំ គណៈបក្ស។

ក្នុងឆ្នាំ២០០២លោក បានចាប់ផ្តើមបើកមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) ដែលមានការជួយ ឧបត្ថម្ភគាំទ្រដោយ USAID ។

ក្រោយមកលោក បានបង្កើតគណៈបក្ស នយោបាយថ្មីមួយ គឺគណៈបក្សសិទ្ធិមនុស្ស ក្នុងឆ្នាំ២០០៧ ហើយធ្វើជា ប្រធានបក្សរហូតដល់ឆ្នាំ២០១២។

ជីវិតឯកជន

លោក កឹម សុខា បានរៀបការជាមួយ និងលោកស្រី Te Chanmono ក្នុងឆ្នាំ១៩៨០ ហើយមានកូន ស្រីពីរនាក់គឺ Kem Monovithya ក្នុងឆ្នាំ១៩៨១និង Kem Samathida ក្នុងឆ្នាំ១៩៨៧។

ប្រែសម្រួលពី៖ គេហទំព័របរទេស

 

 

 

RELATED ARTICLES