ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា លោក កែម ឡី មុនពេលត្រូវគេសម្លាប់បានដាក់រហស្សនាមឱ្យលោកសម រង្ស៊ី ថា អ្នកក្លាហានក្នុង ស្នូក និងជាអ្នកនយោបាយអង្ករកំប៉ុង ហើយ ពេលនេះលោកថែមរហស្សនាមថ្មីឱ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងថា អ្នក ក្លាហានភ្លើងចំបើង និងជាអ្នកសេដ្ឋកិច្ចផេះ។
លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ថា “លោកកែម ឡី មុនពេលគេ សម្លាប់ បានដាក់រហស្សនាមលោកសម រង្ស៊ី ថា ជាអ្នកក្លាហានក្នុងស្នូក និងជាអ្នកនយោបាយ អង្ករកំប៉ុង! ពេលនេះខ្ញុំថែមរហស្សនាមឱ្យលោក សម រង្ស៊ី មួយទៀតគឺ អ្នកក្លាហានភ្លើងចំបើង និងជាអ្នកសេដ្ឋកិច្ចផេះ ! ។
ការដែលសម រង្ស៊ី ទាមទារឱ្យសភាអឺរ៉ុប បិទការបញ្ជាទិញទំនិញពីរោងចក្រស្រុកខ្មែរ ហើយចាំបើកវិញភ្ជាប់ជាមួយនឹងលក្ខខណ្ឌថ្មី នោះ វាគ្មានអ្វីក្រៅពីសុំឱ្យថែមចំណុចមួយគឺ ឱ្យខ្លួន (សម រង្ស៊ី) បានចូលមកស្រុក រួចពីការ ចាប់ខ្លួននោះទេ បន្ទាប់ពីខំលន់តួអង្វរហ៊ុន សែន មិនបានសម្រេច។ ចំណុចថោកទាបដ៏ពិសេស របស់សម រង្ស៊ី គឺធ្វើនយោបាយរបៀបអ្នក- ក្លាហានភ្លើងចំបើង ដែលមើលទៅអណ្តាតភ្លើង ស្មានអស្ចារ្យណាស់ តែតាមពិតមួយចំហេះនេះ ដុតតែត្រីងៀតស្ងួតស្រាប់មិនបានឆ្អិនផង។ មួយវិញទៀត អ្នកក្លាហានភ្លើងចំបើងនេះ បើ ការនិយាយនិងសរសេរខាងក្រៅ ដូចខ្លួនឯង ជាដុំរងើកភ្លើងធ្យូងឈើប្រណីត តែតាមពិត គឺផេះចំបើងសុទ្ធសាធ ។
មកដល់រឿងសេដ្ឋកិច្ច ដែលយកជម្លោះ នយោបាយបុគ្គលខ្លួនឯង បក្សខ្លួនឯង ខូចខ្លួន ឯង ខុសខ្លួនឯង ហើយមិនថ្លៃថ្នូរ មិនហ៊ានប្រឈម មុខ បែរជាយកជីវិតនិងឆ្នាំងបាយរបស់គ្រួសារ កម្មករ-កម្មការិនី ជិត១លាននាក់ មកលេង សើច។ ស្មានថាការបិទនិងបើកទីផ្សារអឺរ៉ុប បិទហើយ ងាយបើកបានវិញ ដូចបើកកុងតាក់ ភ្លើងឬ? នេះបានហៅថា អ្នកសេដ្ឋកិច្ចផេះ ដែល មានគំនិតសេដ្ឋកិច្ចឆ្កួតលេលា និងគ្មានគុណ ធម៌ចំពោះកម្មករ-កម្មការិនី ដែលធ្លាប់និង កំពុងគាំទ្រខ្លួន។
បើពលរដ្ឋខ្មែរ កម្មករខ្មែរ យុវជនខ្មែរ នៅ បន្តគាំទ្រអ្នកក្លាហានភ្លើងចំបើង និងជាអ្នកសេដ្ឋកិច្ចផេះនេះថាជាមេបក្សប្រឆាំងដ៏អស្ចារ្យ ទៀតនោះ ត្រៀមខ្លួនធ្វើជាទាសករនយោបាយ របស់ពួកហ្នឹងតកូនតចៅទៅចុះ ហើយប្រទេស នេះ មិនអាចមានថ្ងៃផ្លាស់ប្តូរពីអាក្រក់ទៅល្អ ពីផ្តាច់ការទៅប្រជាធិបតេយ្យបានឡើយ គឺ មានតែប្តូរពីអាក្រក់ទៅកាន់តែអាក្រក់ ពីផ្តាច់ការ ទៅកាន់តែផ្តាច់ការ។
ត្រូវចងចាំសម្តីលោកកែម ឡី វិភាគពីចរិត ដឹកនាំរបស់សម រង្ស៊ី ថា បើសិនជា សម រង្ស៊ី ឡើងកាន់អំណាច គឺផ្តាច់ការជាងហ៊ុន សែន ១០០ដង”។
គួរបញ្ជាក់ដែរថា ជាការប្រតិកម្មទៅនឹង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានឡើងថ្លែងនៅសភាអឺរ៉ុបទាក់ទងនឹង ទីផ្សារសេដ្ឋកិច្ចកម្ពុជានេះ ក្រៅពីអ្នកនយោបាយ និងសហភាពសហព័ន្ធសហជីពកម្មករនានា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសមេបក្ស ប្រឆាំងរូបនេះថា ដើម្បីប្រយោជន៍បុគ្គលផ្ទាល់ ខ្លួន ញុះញង់ឱ្យបរទេសផ្កាប់ឆ្នាំងបាយប្រជា- ពលរដ្ឋកម្មករ-កម្មការិនីខ្មែរមួយប្រទេសនោះ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា- ជីវៈ ក៏បានចេញសេចក្តីប្រកាសព័ត៌មានសម្តែង ការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហ- ង្ការចំពោះលោកសម រង្ស៊ី ដែលបានធ្វើសេចក្តីអំពាវនាវដល់សហគមន៍អឺរ៉ុបឱ្យបិទទីផ្សារនាំ ចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជា ដែល បច្ចុប្បន្នមានកម្មករ និយោជិត ប្រមាណជាង ៧០ម៉ឺននាក់ កំពុងទទួលបាននូវផលកម្រៃ ដោយ ផ្ទាល់ និងមានប្រជាពលរដ្ឋប្រមាណ២លាននាក់ ផ្សេងទៀត កំពុងទទួលផលដោយប្រយោល ពីឧស្សាហកម្មនេះ។
សេចក្តីប្រកាសព័ត៌មានដដែលនោះ បន្ត ថា ការអំពាវនាវនេះ ពិតជាទង្វើអមនុស្សធម៌ ខ្វះការទទួលខុសត្រូវ និងធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់បងប្អូនកម្មករ និយោជិត និងក្រុមគ្រួសាររបស់គាត់។ ទន្ទឹម គ្នានេះដែរ ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមបញ្ជាក់ជូនបងប្អូនកម្មករ និយោជិត ថា ក្រសួងនឹងខិតខំប្រឹងប្រែងបន្តកិច្ចសហ- ប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាដៃគូ ពាណិជ្ជកម្មនានា ដើម្បីឱ្យដៃគូនានាបានយល់ ច្បាស់ពីស្ថានភាពពិតជាក់ស្តែងនៅកម្ពុជា ដែល បាននិងកំពុងអនុវត្តបានយ៉ាងល្អប្រសើរនូវ ស្តង់ដារការងារអន្តរជាតិ ធានាបាននូវការជឿ ទុកចិត្តពីអ្នកបញ្ជាទិញ ដែលជាកត្តាស្នូលក្នុង ការរក្សាបាននូវនិរន្តរភាពនិងកំណើនក្នុងវិស័យ ឧស្សាហកម្មវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ផ្តល់ផលប្រយោជន៍ ជូនដល់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំង មូល”។
ទោះយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ លោក សម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុករបស់ លោក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ថា “យើងត្រូវជំរុញឱ្យមេដឹកនាំប្រទេសយើង សព្វថ្ងៃចេះកែខ្លួន ដើម្បីឱ្យកម្មករមានការងារ កាន់តែច្រើន ហើយបានឡើងប្រាក់ខែថែម ទៀត។
ពេលស្នើឱ្យដាក់លក្ខខណ្ឌចំពោះជំនួយ អន្តរជាតិ ឬចំពោះការបើកទីផ្សារនៅបរទេស បំណងរបស់ខ្ញុំ គឺចង់ឱ្យមេដឹកនាំប្រទេសកម្ពុជា សព្វថ្ងៃចេះកែខ្លួន ដើម្បីចាប់យកជម្រើសទី១ ខាងក្រោមនេះ ដែលល្អប្រសើរជាងជម្រើស ទី២ ឆ្ងាយណាស់។
ជម្រើសទី១ ៖ មេដឹកនាំប្រទេសសព្វថ្ងៃ ចេះកែខ្លួន គឺឈប់គាបសង្កត់ប្រជាពលរដ្ឋ ឈប់ រំលោភសិទ្ធិមនុស្ស ហើយបែរមកគោរពលទ្ធិប្រជាធិបតេយ្យ។ ពេលនោះ
-ប្រជាពលរដ្ឋទទួលបានសេរីភាព ហើយ របបផ្តាច់ការត្រូវបានបញ្ចប់
-ប្រទេសកម្ពុជា ទទួលបានជំនួយអន្តរជាតិកាន់តែច្រើន និងទីផ្សារនៅបរទេសកាន់ តែធំ
-កិត្តិយសប្រទេសយើង ត្រូវបានស្តារ ឡើងវិញ ពីព្រោះពេលនោះ យើងនឹងមាន មេដឹកនាំថ្លៃថ្នូរជាងពេលនេះ។
ជម្រើសទី២ ៖ មេដឹកនាំប្រទេសសព្វថ្ងៃ មិនព្រមកែខ្លួន គឺនៅតែគាបសង្កត់ប្រជាពលរដ្ឋ នៅតែរំលោភសិទ្ធិមនុស្ស ហើយនៅតែជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ។ បើនៅតែអ៊ីចឹង
-ប្រជាពលរដ្ឋនៅតែគ្មានសេរីភាព ហើយ របបផ្តាច់ការនៅតែបន្ត
-ជំនួយអន្តរជាតិអាចត្រូវគេកាត់ផ្តាច់ ឬកាត់បន្ថយ ហើយទីផ្សារនៅបរទេសអាចត្រូវ គេបិទ
-កិត្តិយសប្រទេសយើងនៅតែអាប់ឱន ដោយសារមេដឹកនាំប្រទេសប្រព្រឹត្តអំពើថោកទាបដូចសព្វថ្ងៃ។
បើមានការផ្តាច់ ឬការកាត់បន្ថយជំនួយ អន្តរជាតិ ឬក៏ការបិទទីផ្សារណាមួយនៅបរទេស គឺអ្នកដឹកនាំប្រទេសយើងសព្វថ្ងៃទេ ដែលជា អ្នកទទួលខុសត្រូវ ពីព្រោះពួកគេមិនព្រមកែខ្លួនតាមជម្រើសទី១”៕
ដោយ ៖ កុលបុត្រ