ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំនោម៣នាក់ ដែលធ្វើសកម្មភាពលួចគាស់ផ្ទះបាន១ថ្ងៃ ទើបអ្នកជិតខាងនិងម្ចាស់ផ្ទះតាមចាប់បាននៅតាមផ្លូវបេតុងប្រគល់ឲ្យសមត្ថកិច្ចកាលវេលាម៉ោង៨យប់ថ្ងៃទី២០ ខែ កក្ដដា នៅចំណុចនៅភូមិវាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះ ព្រង់ សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ក្រណាត់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែ កក្ដដា នៅពេលដែលគាត់ចេញទៅលក់ក្រណាត់នៅផ្សារអូឬស្សីបាត់រហូតដល់ពេលត្រឡប់មកដល់ផ្ទះវិញឃើញផ្ទះរបស់គាត់ ឈើថ្មក្រោមនោះនៅខាងលើមានជនសង្ស័យបានគាស់ទ្វាផ្ទះជាន់ទី១តែមិនបានបាត់អ្វីទេរួចក៏សួរអ្នកជិតខាងគេប្រាប់ថាភិនភាគជនសង្ស័យ ក៏បានតាមរកមិនឃើញ ទាល់តែថ្ងៃទី២០ ខែកក្ដដា តាមរកឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស៊ីផ្លើស មួយគ្រឿងចាប់ជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួក៣នាក់ យកទៅប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដោយផ្ទះគាត់ធ្លាប់គាស់៣លើកមកហើយ និងបាត់លុយនិងវត្ថុមានតំលៃផ្សេងច្រើនទៀតអញ្ចឹងទើបគាត់ដាក់ពាក្យបណ្ដឹងចាត់ការ ។
ជនសង្ស័យមានឈ្មោះ សឿន សាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានសារភាពនៅមុខសមត្ថកិច្ចថាខ្លួនកាលពីថ្ងៃខាង់លើពិតជាបានចូលធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះពិតមែនតែមិនបានយកអ្វីទេដោយបក្សពួកមាន៣នាក់ ទី២ឈ្មោះ ឆ្កឹង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ និងទី៣ឈ្មោះ រស់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ដោយបានធ្វើសកម្មភាពជាមួយគ្នា ពេលលួចអត់បានក៏ចេញមកវិញបែកផ្លូវគ្នាលុះកន្លែងផុត១ថ្ងៃ ទើបម្ចាស់ផ្ទះតាមចាប់បានវិញ ពេលខ្លួនជិះម៉ូតូតាមផ្លូវត្រូវម្ចាស់ផ្ទះតាមរកឃើញ ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពីការសាកសួរនាំជនសង្ស័យរួចក៏ទទួលពាក្យបណ្ដឹងរបស់រងគ្រោះជាម្ចាស់ផ្ទះហើយដកហូតមានម៉ូតូស៊ីធីផ្លើសគ្មានស្លាកលេខ ចាត់ការតាមផ្លូវច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត ៕
គួន ចំរើន