Thursday, September 19, 2024
Homeតារាខ្មែរផា ណាម៉ុច ធ្វើខួបក្រោយធ្លាយដំណឹងអាណិកជននៅបារាំងតាមស្នេហ៍

ផា ណាម៉ុច ធ្វើខួបក្រោយធ្លាយដំណឹងអាណិកជននៅបារាំងតាមស្នេហ៍

ស្របពេលសាយភាយដំណឹងថា មានអនិកជនខ្មែររស់នៅប្រទេសបារាំងម្នាក់តាមថ្ពក់ស្នេហ៍នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះតារាភាពយន្តរូបស្រស់កញ្ញាផាណាម៉ុច បានធ្វើខួបគម្រប់អាយុ២៦ឆ្នាំ នៅគេហដ្ឋានរបស់នាងនៅម្ដុំផ្សារស្ទឹងមានជ័យ​ចាស់ ដែលមានតារាសិល្បះចូលរួមយ៉ាងច្រើនកុះករ ខណៈដែលមានការសង្ស័យថា ប្រុសបារាំងចេញលុយធ្វើខួបឲ្យនាង។

ទន្ទឹមនឹងអាជីពចម្រៀងនឹងសម្ដែងកំពុងស្ទុះឡើងគួរឲ្យកត់សម្គាល់នោះថ្មីៗនេះមានដំណឹងសាយភាយថា កញ្ញាផា ណាម៉ុច ត្រូវបានបុរសខ្មែររស់នៅប្រទេសបារាំងម្នាក់តាមចែចង់ថ្ពក់ស្នេហ៍នឹងមាន គម្រោងចូលស្ដីដណ្ដឹងតាមគន្លង ប្រពៃណីទៀតផងបើនាងព្រមបើកបេះដូង ហើយនៅថ្ងៃទី១៥ កក្កដា នាងបានធ្វើខួបជាទ្រង់ទ្រាយមធ្យមមួយដែលមានតារាសិល្បៈល្បីឈ្មោះមួយចំនួនចូលរួមលើកទឹកចិត្ត ហើយក៏មានពាក្យខ្សឹបខ្សៀវថា ប្រុសបារាំងដែលកំពុងតាមស្នេហ៍ជាអ្នកជួយជ្រោមជ្រែងចេញលុយធ្វើឲ្យនាង។

កញ្ញាផា ណាម៉ុច បានថ្លែងឲ្យដឹងថា សម្រាប់ខួបរបស់នាងនៅឆ្នាំនេះនាងធ្វើតែ៨តុ (៨០នាក់)ប៉ុណ្ណោះដែលភ្ញៀវភាគច្រើនជាមិត្តភក្ដិនៅក្នុងសិល្បៈ។ ពោលគឺនាងធ្វើដើម្បីលើករាសី រឹតចំណងមិត្តភាពមិត្តភក្ដិនៅក្នុងសិល្បៈ និងចង់ជួបជុំក្រុមគ្រួសារផង។ ណាម៉ុច បន្ថែមថា”ខ្ញុំអត់ចង់ធ្វើជាទ្រង់ទ្រាយធំជាងនេះទេព្រោះមិនចង់រំខានបងប្អូនយើងច្រើន។ ម្យ៉ាងខ្ញុំអត់សូវមានពេលផងហើយការចំណាយក៏តិចតួចដែរ។ ដូច្នេះចំពោះដំណឹងថាមានអ្នកចេញលុយធ្វើខួបឲ្យខ្ញុំគឺមិនពិតទេ”។

ណាម៉ុច បានទទួលស្គាល់ថា មួយរយៈចុងក្រោយនេះនាងពិតជាបានស្គាល់បុរសខ្មែរម្នាក់ រស់នៅប្រទេសបារាំងមែន ប៉ុន្តែគ្រាន់តែជាទំនាក់ទំនងធម្មតាៗស្វែងយល់ចិត្តគ្នាតែប៉ុណ្ណោះ មិនទាន់ឈានដល់លក្ខណៈគូសង្សារនោះទេ។ ណាម៉ុច អះអាងថា ពិធីខួបគឺនាងចំណាយធ្វើខ្លួនឯងអត់ពាក់ព័ន្ធជាមួយបុរសនៅបារាំងទេ ខណៈដែលទំនាក់ទំនងរវាងនាងជាមួយបុរសនៅបារាំងមិនទាន់ច្បាស់នៅឡើយ។ ពោលគឺកំពុងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍ចិត្តគ្នា ។

កញ្ញាផា ណាម៉ុច ត្រូវបានគេស្គាល់តាមរយៈអាជីពចម្រៀងនិងសម្ដែងភាពយន្តមួយចំនួនដូចជារឿង “ភ្លើងស្នេហ៍ភ្លើងឫស្យា” “ហង្សបាក់ស្លាប”​ “ម្ចាស់គ្រងបេះដូច” “ច័ន្ទវង្វេងមេឃ” និងកំពុងសម្រុកថតរឿង”ចម្ការម្លប់ស្នេហ៍” ជាតួអង្គសំខាន់របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយក៏ត្រៀមថតភាពយន្តមួយចំនួនទៀតផង ខណៈដែលនាងក៏កំពុងប្រឹងពង្រឹងប្រជាប្រិយភាពបន្ថែម ហើយបើទោះបីនាងត្រូវមានគូស្រករក៏នាងមិនបោះបង់អាជីពសិល្បៈចោលដែរ៕

 

 

 

RELATED ARTICLES