ពិធីការិនីតូចច្រឡឹងរបស់ប៉ុស្ដិ៍ហង្សមាស”ឋានសួគ៌ក្រោមមេឃ”នាងសុន ចន្ទ័ធីតាម្ចាស់បទ”មនុស្សក្រៅផ្លូវការ”មានការតុបតែងខ្លួនកាន់តែប្លែកទៅនៅរយៈពេលចុងក្រោយនេះដូចជាត្រេផ្ទៃមុខរបស់នាងខុសប្លែកពីមុនដាច់ ទើបធ្វើឲ្យគេសង្ស័យថា ស្រីស្អាតរូបនេះបានទៅកែរទម្រង់មុខឲ្យតូចស្ដើងតចង្ការឲ្យវែងនិងធ្វើច្រមុះឲ្យស្រួចជាដើម។មិនត្រឹមតែប្លែកទាំងផ្ទៃមុខទេតែថ្មីៗនេះនាងចន្ទ័ធីតាក៍មានការតុបតែងខ្លួនខុសពីមុនដែរដូចជាពេលថ្មីៗនេះ នាងបានឡើងច្រៀងនៅប៉ុស្ដិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ស្រាប់តែតារាតូចច្រឡឹងរូបនេះបានស្លៀកសំពត់ខោប៊យខ្លី បែបស៊ិចស៊ីចជាមួយអាវវៀលក្លៀកនិងឈុតមួយទៀតលេងខោខាប៊យជើងវែងរហែកៗទៀតផងដែលធ្វើឲ្យពិធីករ ប៉ុស្ដិ៍អាស៊ីអាគ្នេហ៍ទាំងប្រុសទាំងស្រីសរសើរមិនដាច់ពីមាត់ឡើយថានាងស្រស់ស្អាតគូរឲ្យក្នាញ់។តែយ៉ាងណាមានចម្ងល់ថាតើនាងសុនចន្ទ័ធីតាពិតជាក្រមុំនៅក្រុងតាខ្មៅដែលស្រស់ស្អាតពីធម្មជាតិពិតមែនឬមានការ កែរច្នៃសម្រស់សប្បនិម្មិត?
ក្នុងជំនួបតាមទូរសព្ទ័កាលពីរសៀលទី១៩ កក្កដា តារាតូចតន់ដែលកំពុងតែមានជំងឺផ្ដាសាយនិយាយសម្លេងធ្ងន់ជាងមុនបន្ដិចនោះវាចាថា មិនបាច់សង្ស័យទេគឺរូបកាយនាងទាំងអស់ពិតជានៅហ្សីន១០០% តែម្ដងហើយនាងគ្មានចំណូលចិត្តថា ត្រូវធ្វើការកែរសម្រស់ត្រង់ណាឡើយគឺស្រលាញ់របស់ពីធម្មជាតិវិញបើទោះជាពេលនេះនាងគិតថា មិនមែនជាស្រីស្អាតគ្រប់ចំណុចទាំងអស់ក៍ដោយ។អតីតបេក្ខភាពCambodian Idol រដូវកាលទី១តែបរាជ័យក្នុងការលើកពានដោយសារធ្លាក់ក្នុងកណ្ដាប់ដៃនី រតនា នោះប្រកាសជំហរថា”ខ្ញុំមិនចង់កែសម្រស់អីត្រង់ណាទេបង!ខ្ញុំខ្លាចណាស់!សម្រស់ខ្ញុំប៉ុណ្ណឹងបានហើយ ទោះជាខ្ញុំមិនមែនជាស្រីស្អាតបាន១០០%ក៍ដោយតែខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាននៅពេលនេះ ។ខ្ញុំមិនបានកែទម្រង់មុខ កែច្រមុះតចង្កាអីដូចគេសង្ស័យទេ។១០០%គឺសម្រស់ខ្ញុំនៅពេលនេះនឹងទៅថ្ងៃក្រោយគឺជារបស់ធម្មជាតិមិនមែនសប្បនិម្មិតទេ។ខ្ញុំផ្ទាល់ខ្លួនឯងតាំងចិត្តថាមិនកែសម្រស់ឡើយចំណែកក្រុមគ្រូសាររបស់ខ្ញុំក៍មិនចង់ឲ្យខ្ញុំកែសម្រស់ដែរ”។
សុនចន្ទ័ធីតាបានចេញបទOriginalSongs ទី១បទ”មនុស្សក្រៅផ្លូវការ”ដែលមានការគាំទ្ររពីយុវវ័យគូរឲ្យចាប់អារម្មណ៍ហើយពេលនេះនាងត្រៀមចេញបទថ្មីមួយទៀត”ដល់ពេលចាកចេញ”ដែលនិពន្ធដោយនាងនី សុគន្ធា ហើយគេជឿថា បទទាំងនោះនឹងមានការពេញនិយមប្រសិនបើមានMv។តែនាងចន្ទ័ធីតា ថានាងជួបឧបសគ្គច្រើនក្នុងការផលិតជាMvតែយ៉ាងណានាងត្រូវចេញជាបទចម្រៀងឲ្យបានសិនដើម្បីយកទៅ ច្រៀងនៅតាមឆាកមានបទផ្ទាល់ខ្លួនច្រៀងហើយនាងមានការជឿជាក់លើអ្នកនិពន្ធដែលមានបទពិសោធន៍នី សុគន្ធា ដែលធ្លាប់សរសរបទចម្រៀងឲ្យតារាល្បីៗជាច្រើននាក់មកហើយ។
គេកត់សម្គាល់ថា ទោះជានាងសុន ចន្ទ័ធីតា មានរូបសម្រស់គួរឲ្យគយគន់ទឹកដមសម្លេងគួរឲ្យចង់ស្ដាប់នាំឲ្យប្រុសៗជ្រួលជ្រើមគ្រឺតក្នាញ់និងនារីនឹមនួន យ៉ាងខ្លាំងក៍ដោយតែស្រីស្អាតរូបនេះមិនទាន់មានរថយន្ដទំនើបជិះហ៊ឺហាដូចតារាផ្សេងៗដែលសមត្ថភាពនៅ ក្រោមនាងឡើយ។នាងចន្ទ័ធីតា រាល់ថ្ងៃកំពុងជិះរថយន្ដប្រីសតូល តែមានពត័មានថាស្រីស្អាតរូបនេះ នឹងប្ដូរឡានថ្មីក្នុងពេលឆាប់ៗនេះហើយក្រោមជំនួយពីបុរសម្នាក់ដែលជាវិស្វកររូបសង្ហារម្នាក់។
ពិធីការិនីហង្សមាសរូបនេះបន្ថែមថា”រឿងឡានខ្ញុំជិះទៅតាម លទ្ធភាពមិនហក់លោតឬជ្រួលជ្រើម ទៅតាមគេទេ។តែខ្ញុំពិតជាចង់ប្ដូរនៅពេលឆាប់នេះមែនហើយអ្នកដែលជួយបន្ថែមនោះគឺពិតជា លោកវិស្វរករម្នាក់មែនតែគាត់គឺជាបងប្រុសខ្ញុំបង្កើតដែលស្រលាញ់ប្អូនស្រីនេះខ្លាំងណាស់។ពេលនេះខ្ញុំគ្មានសង្សារថ្មីទេនៅទំនេរហើយខ្ញុំមិនត្រូវការអ្នកណាមានប្រពន្ធកូនហើយមកទាក់ទងស្រលាញ់យើងចង់ឧបត្ថមអីទេ។ពេលនេះខ្ញុំផ្ដោតលើការងារពិធីការិនីនិងការធ្វើបទចម្រៀងច្រើនជាងគិតលើស្នេហា”។
សុន ចន្ទ័ធីតា ក្រោយបែកបាក់ស្នេហ៍ទី១ស្រីស្អាតវ័យ២២ឆ្នាំ រូបនេះហាក់ខ្លាចក្នុងការជ្រើសរើសស្នេហ៍ថ្មីបើទោះជាមានប្រុសៗជាច្រើនចង់សាសងសុំស្នេហ៍ អ្នកគ្រូបង្រៀនភាសាអង់គ្លេសក្លាយជាតារាចម្រៀងរូបនេះបានបឹទបេះដូងមួយអន្លើសិន។ចន្ទ័ធីតា ដែលគ្រងឈុតប្រពៃណីថតឃោសនាឲ្យសម្អាងការអេណា នោះមានបណ្ដាសម្អាងការផ្សេងៗ ទៀតកំពុងចាប់អារម្មណ៍តែនាងថានៅចរចាតម្លៃខ្លួននៅឡើយ៕