ខេត្តតាកែវ ៖ ក្រោយកើតមានករណី ឃាតកម្ម ទៅលើនារីវ័យក្មេងម្នាក់ នៅចំណុច រមណីយដ្ឋានទន្លេបាទី រួចមក ពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ យ៉ាងសស្រាក់សស្រាំ ដើម្បីវែកមុខជនដៃដល់ ហើយបើតាមប្រភព ពីកន្លែងកើតហេតុឱ្យដឹងថា សកម្មភាពអារក សម្លាប់នារីរងគ្រោះមិនមែនធ្វើឡើងដោយ មនុស្សតែម្នាក់នោះទេ ពោលគឺក្រុមមិត្តភក្តិ ស្រីៗរបស់នារីរងគ្រោះ ដែលបានធ្វើដំណើររួមគ្នា មកកម្សាន្តនៅទីតាំងកើតហេតុ បានព្រួត ចាប់អារកសម្លាប់នារីរងគ្រោះ ដើម្បីប្លន់យក គ្រឿងអលង្ការ និងទ្រព្យសម្បត្តិ ខណៈដែល មុនកើតហេតុ៣ថ្ងៃនារីរងគ្រោះបានបង្ហាញពី ប្រថ្នូលចម្លែកញាក់ភ្នែកមិនឈប់។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតមានឡើងនៅចំណុចតូបបណ្តែតទឹក ក្នុងរមណីយដ្ឋានទន្លេបាទីស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ដោយនារីវ័យក្មេងម្នាក់ ត្រូវបានឃាតករចាប់អារក និងចាក់ដោយកាំបិតជាច្រើនកន្លែង រួចទម្លាក់សពចោល ទៅក្នុងទឹកទន្លេបាទី។
នារីរងគ្រោះដែលត្រូវចាក់សម្លាប់នោះ មានឈ្មោះជា សុជាតិ អាយុ២៥ឆ្នាំ ជានិស្សិត ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរទេសចរណ៍ ខេត្តកណ្តាល មានលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពពីស្ត្រីអ្នកលក់ដូរបាយម្ហូប និង ជាម្ចាស់តូបកើតហេតុខាងលើ បានរៀបរាប់ ប្រាប់ថា មុនពេលកើតហេតុ គាត់ឃើញមាន ស្រីៗវ័យក្មេង៣-៤នាក់ ក្នុងនោះរួមមាននារី- រងគ្រោះម្នាក់ផង បាននាំគ្នាជិះម៉ូតូ ២-៣គ្រឿង ចូលមកក្នុងបរិវេណរមណីយដ្ឋានទន្លេបាទី បន្ទាប់មក ក៏ដើរមកជួលតូបបណ្តែតទឹករបស់គាត់ ដើម្បីអង្គុយលេង។ ក្រោយពីជួលតូបអង្គុយ បានហើយ ក្រុមក្មេងស្រីទាំងនោះបានមកកុម៉្មង់ មុខម្ហូបនៅតូបរបស់គាត់ ស្រាប់តែភ្លាមនោះ គាត់បានឮនារីរងគ្រោះនិយាយប្រាប់មិត្តភក្តិស្រីៗ របស់នាងថា ឱ្យពួកគេកុម្មង់ម្ហូបចុះ ចំណែក នាងដូចជាឈឺក្បាល វិលមុខខ្លាំងណាស់ ទើបមិត្តភក្តិស្រីទាំងនោះ បានប្រាប់ឱ្យនារីរងគ្រោះ ចូលទៅសម្រាកតូបបណ្តែតទឹកមុនទៅ។…
ព័ត៌៌មានលម្អិតមានចុះក្នុងទំព័រកាសែត នគរធំ