Tuesday, November 26, 2024
Homeតារាខ្មែររឿង”ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម”ក្រុងពលីចេញថត ក្រោមស្នាដៃផលិតរបស់ផលិតករឆ្នើម

រឿង”ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម”ក្រុងពលីចេញថត ក្រោមស្នាដៃផលិតរបស់ផលិតករឆ្នើម

ក្រោយបាត់មុខពីការផលិតខ្សែភាពយន្តភាគរយៈពេលប្រមាណជា៣ឆ្នាំនៅព្រឹកថ្ងៃទី២៧ កក្កដា កន្លងទៅនេះលោកមុត ថារី ផលិតករឆ្នើមនិងត្រូវបានគេស្គាល់ថាជាកូនប្រសាររបស់អតីតកវីនិពន្ធល្បីឈ្មោះលោកគង់ ប៊ុនឈឿន បានចេញមុខក្រុងពលីផលិតខ្សែភាពយន្តភាគថ្មីគួរឲ្យភ្ញាក់ផ្អើលរឿង”ក្រមុំឆ្នាស់ប៉ះមេស្រុកឆ្នើម”ដែលគ្រោងដាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍PNN។

លោកមុត ថារី បានថ្លែងឲ្យដឹងថា ក្រោយផ្អាកផលិតខ្សែភាពយន្តភាគមួយរយៈធំពេលនេះលោកបានវិលមកវិញហើយ ដោយសម្រេចផលិតខ្សែភាពយន្តភាគនេះឲ្យខាងស្ថានីយទូរទស្សន៍PNN បន្ទាប់ពីមើលឃើញថា ស្ថានីយ៍ទូរទស្សន៍មួយនេះមានស្ដង់ដាខ្ពស់។ម្យ៉ាងលោកក៏ស្រលាញ់ខ្សែរឿងនេះផងដែរ។ថែមទាំងប្រមូលតួអង្គរសំខាន់ៗដែលមានសមត្ថភាពខ្ពស់ឲ្យចូលលេងរឿងនេះដូចជាលោកប៉ែន ភក្ត្រសុធារិទ្ធិ និងកញ្ញាពៅ លីដា ជាដើម។លោកថារឿងនេះជារឿងបែបកំប្លែងសើចសប្បាយតាំងពីដើមរហូតដល់ចប់គឺចង់បង្ហាញពីចរិតតួស្រីម្នាក់មានលក្ខណៈឆ្នាស់ឆ្នើម ប្រមិចក្រមើមនិងមានចរិតប្រុស តែចិត្តល្អដែលសម្ដែងដោយកញ្ញាពៅ លីដា ប៉ុន្តែឈុតឆាកកំប្លែងគឺបែបថ្លៃថ្នូរពុំមែនជេបញ្ចោរគ្នានោះទេ។

ផលិតករល្បីឈ្មោះដែលមានស្នាដៃផលិតភាពយន្តមិនតិចជាង៥០រឿងរូបនេះបញ្ជាក់ថា ការផលិតភាពយន្តគឺលោកផ្ដោតលើគុណភាពហើយលោកនិងប្រឹងប្រែងផលិតឲ្យបានល្អបំផុតដើម្បីជួយលើកស្ទួយវិស័យសិល្បៈទី៧នេះឲ្យកាន់តែមានសន្ទុះទៅមុខទៀតខណៈដែលខាងស្ថានីយ៍ទូរទស្សន៍PNN ក៏បានបោះទុនឲ្យផលិតតាមរយៈផលិតកម្មចក្រវាលពេជ្រភាពយន្តគួរសមផងដែរ។លោកថារឿងនេះនឹងគ្រោងផលិតជាង៣០ភាគដែលមានតារាមួយចំនួនចូលរួមសម្ដែងដូចជាកញ្ញាពៅ លីដា លោកប៉ែន ភក្ត្រសុធារិទ្ធិ អ្នកនាងស្វែង សុជាតា កញ្ញាញឹម ចាន់ថន លោកគង់ សុភី តារាសម្ដែងជើងចាស់និងតារាសម្ដែងដែលមានសមត្ថភាពខ្ពស់ជាច្រើនទៀតហើយរឿងនេះគ្រោងដាក់បញ្ចាំងនៅPNN អំឡុងដើមឆ្នាំ២០១៨ខាងមុខនេះ។

គួរបញ្ជាក់ថាលោកមុត ថារី បានផលិតភាពយន្តខ្នាតធំនិងខ្សែភាពយន្តភាគបានជាង៥០រឿងមកហើយដែលស្ទើរគ្រប់ស្នាដៃលោកទាំងអស់សុទ្ធតែទទួលបានការគាំទ្ររហូតត្រូវបានគេចាត់ទុកថាលោកជាផលិតករឆ្នើមមួយរូបហើយការចេញមុខផលិតរឿង”ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម”នេះលោកមានជំនឿងចិត្តថា និងទទួលបានជោគជ័យជាងរឿងមុនៗទៅទៀតខណៈដែលលោកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាលពេជ្រភាពយន្តគ្រោងចំណាយខ្ពស់ជាងភាពយន្តមុនជាមួយនិងការប្រកាសចាប់ដៃជាមួយPNN បន្តទៀត៕

 

RELATED ARTICLES