Saturday, December 21, 2024
Homeព័ត៌មានជាតិក្រមុំ​​តូច​​ចិត្ត​​សង្សារ​​សុំ​បែក ចង​​ក​​ស្លាប់

ក្រមុំ​​តូច​​ចិត្ត​​សង្សារ​​សុំ​បែក ចង​​ក​​ស្លាប់

ខេត្តសៀមរាប ៖ នារីវ័យក្មេងម្នាក់ តូច ចិត្តរឿងបុរសជាសង្សារសុំបែក បានចងកស្លាប់ យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ស្នាក់នៅក្នុង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ក្រមុំគំនិតខ្លីដែលឈឺចាប់សង្សារសុំបែក ចងកធ្វើអត្តឃាតនោះ មានឈ្មោះពេជ្រ ស្រីនាង អាយុ១៧ឆ្នាំ មុខរបរជាកម្មការិនីបម្រើការនៅ ក្នុងសិប្បកម្មផលិតទឹកបរិសុទ្ធធ្វើការ និងស្នាក់- នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ និងមាន ស្រុកកំណើតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។

13716048_1629996013981503_2010735278961982666_n

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នារីរងគ្រោះបានទាក់ទងស្នេហាជាមួយ យុវជនម្នាក់ អស់រយៈពេលប៉ុន្មានខែមកហើយ ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ គេឮនារី- រងគ្រោះនិយាយប្រាប់មិត្តភក្តិរបស់ខ្លួនថា នាង ត្រូវសង្សារសុំបែក ហើយធ្វើឱ្យនាងពិបាកចិត្ត ខ្លាំងណាស់។ បន្ទាប់មក គេឃើញទឹកមុខនារី រងគ្រោះហាក់ស្រពាប់ស្រពោនខ្លាំងណាស់ និង មិនសូវមាត់កនិយាយរកអ្នកណាឡើយ។ លុះ មកដល់វេលាម៉ោងកើតហេតុខាងលើ ដោយ មិនឃើញនារីរងគ្រោះចេញទៅធ្វើការដូចសព្វ ដង ទើបមិត្តភក្តិរួមការងារជាមួយ បានដើរ មកហៅនារីរងគ្រោះនៅផ្ទះស្នាក់នៅ តែពេល បើកទ្វារចូលទៅ ស្រាប់តែប្រទះឃើញនារី- រងគ្រោះបានចងកស្លាប់បាត់ទៅហើយ ទើប ស្រែកឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចចុះមកពិនិត្យដល់ទីតាំងកើត- ហេតុតែម្តង។

13718742_1629995987314839_9060490639135770773_n

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន ដោយនារីរងគ្រោះបានប្រើខ្សែនីឡុង ពណ៌ខ្មៅ ចងកភ្ជាប់ជាមួយធ្នឹមផ្ទះ ដែលមាន កម្ពស់ប្រមាណ២ម៉ែត្រ បណ្តាលឱ្យដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម។

ជុំវិញករណីនារីក្រមុំចងកធ្វើអត្តឃាត ខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាល មកពីនារីរងគ្រោះតូចចិត្តនឹងរឿងសង្សារសុំបែក ទើបដាច់ចិត្តចងកបញ្ចប់ជីវិតតែម្តង។

ក្រោយពិនិត្យរួចសពនារីរងគ្រោះ ត្រូវ បានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកទៅ កាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

 

RELATED ARTICLES