ការសរសេរសំបុត្រជា ស្ពានចម្លងស្នេហ៍រវាង សុភាពបុរសនិងនារី ដែលពេញវ័យអាច ជ្រើសរើសគូស្រកឬមនុស្សដែល ខ្លួនពេញចិត្តពេលខ្លះគឺ មិនងាយស្រួលដូច ការគិតប៉ុន្មានឡើយ។ ព្រោះលិខិតផ្តោះផ្តងពាក្យពេចន៍ក្នុងក្រអៅ បេះដូងដែលមិន ហ៊ានវាចាចេញមក នៅចំពោះមុខគ្នានោះ មិនដូចជាការតែងសេចក្តីឡើយ។ ដូចនេះសូមណែនាំតិចនិក ផ្ញើអក្ខរាស្នេហ៍ជូនមិត្ត ស្រីដូចតទៅ៖
- ប្រើប្រាស់ប៊ិច និងក្រដាសដែលមាន ពណ៌ឆើត ឬបែបទាន់សម័យបន្តិច។ប្រើទឹកប៊ិចកត់សម្គាល់នូវចំណុចណាមួយ នៅក្នុងសំបុត្រស្នេហានោះ។
- សរសេរបើកកិច្ច ស្វាគមន៍ដោយទន់ភ្លន់ ទៅកាន់អ្នក ដែលខ្លួនអ្នក បារម្ភចំពោះគេ ។ដូចជាពាក្យមនុស្សជាទី ស្រលាញ់ ឬសំណព្វចិត្ត តែត្រូវច្បាស់ថា ឈ្មោះសរសេរឈ្មោះ មិត្តស្រីអ្នកឲ្យ បានត្រឹមត្រូវ។
- សរសេរចេញ មកពីរឿងលាក់ទុកក្នុងក្រអៅ បេះដូងរបស់អ្នក។សំបុត្រស្នេហាមួយគឺ មិនដូចជាការសរសេរតែងសេចក្តីដូច នៅតាមវិទ្យាល័យ នោះឡើយដែល មានសេចក្តីផ្តើម តួសេចក្តីនិងបញ្ចប់សេចក្តីនោះ។ អ្វីដែលអ្នកតម្រង់ទិស ដៅនាពេលនេះ គឺការសម្តែង ពីភាពមិនចេះហត់ នឿយអ្វីឡើយចំពោះ មនុស្សជាទីស្រលាញ់ របស់អ្នក។
- នៅតែផ្តោតអារម្មណ៍ ដដែលចំពោះ កត្តានេះ។ប្រសិនជាអ្នករកឃើញ ថាអារម្មណ៍ខ្លួនឯង ហាក់ដូចជាងាកចេញពី មនោសញ្ចេតនា នេះលើចុងប៊ិចនេះហើយ ចូរកុំព្យាយាម សង្កេតមើលនូវ ទង្វើដែលអ្នកនៅថ្ងៃបន្ទាប់ ឬថ្ងៃផ្សេងឲ្យសោះ។
- ជ្រើសរើសនូវវេហាស័ព្ទទន់ភ្លន់ផ្អែមល្ហែម មកអង្រន់បេះដូងមិត្តស្រីអ្នកដូច បានអនុវត្តនៅក្នុង ដំណាក់ទី២ ខាងលើ៕