Wednesday, November 27, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា ឲ្យលោកសុវណ្ណ មករា និយាយរឿងបោកប្រាស់បងប្អូនជីដូនមួយនាង

ចន ច័ន្ទលក្ខិណា ឲ្យលោកសុវណ្ណ មករា និយាយរឿងបោកប្រាស់បងប្អូនជីដូនមួយនាង

ប្រធានសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បស្ម័គ្រចិត្តជួយសង្គម អ្នកនាងចន ច័ន្ទលក្ខិណា បាននិយាយដៀមដាមឲ្យអតីតប្ដីអ្នកនាងឈិន សុធារី ថា ជាមនុស្សប្រុសបោកប្រាស់បងប្អូនជីដូនមួយរបស់អ្នកនាង ហើយក៏រំលឹកអ្នកដឹកនាំសម្ដែងរូបនេះ ជំពាក់លុយតារាផ្សេងៗទៀតផង ក្នុងគោលបំណងដាស់តឿនពោះម៉ាយ២ភ្លើងរូបនេះ កុំឲ្យនិយាយប៉ះពាល់ដល់សង្សារថ្មីរបស់អ្នកនាង គឺលោកហេង ឡុង ទៀត។

អ្នកនាងចន ច័ន្ទលក្ខិណា និយាយសង្គត់ធ្ងន់ថា ”អញ្ចឹងសូមលោកនិយាយពីរឿងលោកបោកប្រាស់បងប្អូនជីដូនមួយរបស់ខ្ញុំផង ផ្ទះលោក ឡានលោក និងដីមួយចំនួន សូមប្រគល់ឲ្យបងស្រីខ្ញុំផង ហើយរឿងលេចឮថា លោកបោកប្រាស់ជំទាវៗមួយចំនួនយកទៅធ្វើថៅកែកុន ពិតអត់? ហើយសងលុយតួគ្រប់ឬនៅ? ខ្ញុំសូមប្រាប់ទៅបងប្អូនដែលនៅក្រៅស្រុកមួយចំនួន ដែលមិនមានអត្តសញ្ញាណបណ្ណសញ្ជាតិកម្ពុជា ទោះជាស្នេហាជ្រាលជ្រៅយ៉ាងណា កុំគួរទុកចិត្តហ៊ានដាក់ឈ្មោះគេឲ្យសោះ ប្រុសស៊ីដោយសារស្រី”។

ការចេញមុខវាយប្រហាធ្ងន់របស់អ្នកនាងចន ច័ន្ទលក្ខិណា ទៅលើសុវណ្ណ មករា បែបនេះ ក្រោយពេលដែលប្រធានសមាគមសិល្បករខ្មែររូបនេះ មានបងប្អូនជីដូនមួយនៅអាមេរិក របស់អ្នកនាងដែលជាប្រពន្ធដើម សុវណ្ណ មករា បានលែងលះគ្នា ហើយទ្រព្យសម្បត្តិមួយចំនួនធំធ្លាក់លើសុវណ្ណ មករា ។ តែរឿងដែលចន ច័ន្ទលក្ខិណា ក្ដៅក្រហាយនោះ គឺថ្មីៗនេះ សុវណ្ណ មករា បានព្រលះសង្សារថ្មីនាង គឺលោកហេង ឡុង ដោយសង្ស័យថា ជាប្រុសខ្ទើយ ទៀតផង ខណៈដែលអតីតប្រពន្ធអ្នកនាងឈិន សុធារី ទើបបើកសម្ពោធហាងថ្មីឈ្មោះហាងកូនភ្លោះ តែបែរជាត្រូវលោកហេង ឡុង ដែលជាប្ដីថ្មីអ្នកនាងចន ច័ន្ទលក្ខិណា បានសរសេរសារលើហ្វេសប៊ុកថា ”ហេតុអ្វីមិនអញ្ជើញប្ដីផង?” ទើបធ្វើឲ្យលោកមករា ទ្រាំមិនបានក៏ព្រលះហេង ឡុង មួយចាស់ដៃតែម្ដង។

សុវណ្ណ មករា បានវាយប្រហារលោកហេង ឡុង ឡើងស្ពឹកមុខថា ”អញ្ចើញមិនអញ្ជើញវាទើសហេង ឡុង ឯងណាស់ទៅឬ? ហេង ឡុង ឯង ជាមនុស្សប្រុសឬខ្ទើយ? បានចេះតែចូលមករុកគួន ក្នុងរឿងគ្រួសាររបស់ខ្ញុំម្ល៉េះ? ម្ដងជាពីដងហើយ ហេង ឡុង គួរតែយកពេលទៅគិតរឿងប្រាក់មូលនិធិសិល្បករអស់សមត្ថភាពនោះទៅ ឥឡូវឮល្ហៀងៗថា ប្រាក់ទាំងនោះបានបាត់អស់ទៅហើយ…។ ឡុងអើយឡុង បើឡុងឯងជាមនុស្សប្រុសពិតមែន ត្រូវហ៊ានទទួលស្គាល់នូវអ្វីដែលឡុងឯង Share និង Post កាលពីលើកទី១ កុំEdite ច្រើនពេក ឬក៏ឡុង ឯងយកចន ច័ន្ទ  មកធ្វើជាខែលបិតបាំងភាពជាប្រុស ​និងមុខរបររបស់ឡុង ឯង? ហើយរឿងមួយទៀត គឺប្រាក់មូលនិធិសិល្បករទៅប្រើប្រាស់រឿងបំណុលផ្ទាល់ខ្លួន ខ្ញុំគ្រាន់តែបារម្ភជំនួស ក្នុងន័យមិត្តភាពប៉ុណ្ណោះ”។

ដោយសារតែមានការបកអាក្រាតរបស់សុវណ្ណ ​មករា ទៅលើហេង ឡុង ដែលជាប្ដីថ្មីរបស់អ្នកនាងចន ​ច័ន្ទលក្ខិណា បែបនេះហើយ ទើបធ្វើឲ្យអ្នកនាងចន ច័ន្ទលក្ខិណា ឆេះដុំទាំងព្រឹក ហើយមហាជនចាំមើលថា តើហេង ឡុង នឹងមានប្រតិកម្មអ្វីតបជាមួយសុវណ្ណ មករា ដែរឬទេ? ព្រោះមករា ថាភ័យជំនួសខ្លាចតែលោកឡុង យកលុយមូលនិធិសិល្បករដែលប្រមូលបានពីកម្មវិធី ”កត្តញ្ញូរាត្រី” បានទឹកប្រាក់ជិត២៧ម៉ឺនដុល្លារនោះ ទៅដោះស្រាយបំណុលផ្ទាល់ខ្លួន តែកន្លងមក អ្នកនាងចន ច័ន្ទលក្ខិណា ថាសមាគមមានខាងគណនេយ្យកាន់ប្រាក់ត្រឹមត្រូវ មិនចេះតែដកហូតលុយបានតាមចិត្តនោះឡើយ៕

RELATED ARTICLES