Wednesday, November 27, 2024
Homeតារាខ្មែរថៅកែផលិតកម្មមហាហង្ស ត្រៀមចំណែកទ្រព្យទុកឲ្យកូន ប៉ែន ចំរ៉ុង

ថៅកែផលិតកម្មមហាហង្ស ត្រៀមចំណែកទ្រព្យទុកឲ្យកូន ប៉ែន ចំរ៉ុង

ក្រោយពេលអ្នកនាងភិន សុដាលីស ត្រូវលោកប៉ែន ចំរ៉ុង បោះបង់ចោលខណៈដែលកំពុងមានផ្ទៃពោះហើយវិលមកជួបជុំទ្រនំគ្រួសារវិញនោះលោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សដែលជាឪពុកបានរ៉ាប់រងទាំងស្រុងចំពោះដាលីស ទាំងការមើលថែនិងការផ្គត់ផ្គង់។មិនត្រឹមតែប៉ុណ្ណោះលោកបានបង្ហាញពីទំហំទឹកចិត្តថា លោកស្រីស្រលាញ់កូនស្រីលោកប៉ែន ចំរ៉ុង លើសពីកូនបង្កើតទៅទៀតថែមទាំងបានត្រៀមចំណែកទ្រព្យទុកឲ្យទៀតផង។

លោកអ៊ិន សុភិន បានលើកឡើងថា បើទោះជាលោកមានកូន៣នាក់ធំៗទៅហើយក្ដី ក៏លោកស្រឡាញ់កូនប៉ែន ចំរ៉ុង លើសពីកូនបង្កើតរបស់ខ្លួនទៅទៀត ដើម្បីអោយភិន សុដាលីស បានរួចបន្ទុក ហើយមានសេរីភាពទៅណាមកណាដូចក្រមុំ។ លោកថា មិនត្រឹមតែបំពេញតួនាទីជាជីតាប៉ុណ្ណោះ គឺលោក និងភរិយាសព្វថ្ងៃ មិនខុសពីឪពុកម្ដាយរបស់កូនស្រីភិន សុដាលីស នោះទេ ដោយលោកបានចាត់ទុកថាក្មេងតូចម្នាក់នេះ បានជួយអោយលោកមានភាពស្រស់ថ្លាគ្រប់ពេលឃើញមុខនោះផង។ លោកអ៊ិន សុភិន និយាយ ខុសពីជីតាទូទៅ ដែលគ្រាន់តែជួយសម្រួលខុសត្រូវតិចតួចចំពោះចៅ តែលោកគឺសឹងនឹងលើសឪពុកមួយចំនួនចំពោះកូនស្រីភិន សុដាលីស តែម្ដង ដោយលោកបញ្ជាក់ថាពេលខ្លះកូនស្រីរបស់ខ្លួនគឺភិន សុដាលីស អាចដឹងសុខទុក្ខច្រើនជាងនោះផង។ លោកថាសប្បាយចិត្តណាស់នៅពេលចៅស្រីដំបូងនេះ កាន់តែធំច្រើនទៅៗ ជាពិសេសនៅពេលនាងតូចចេះសើច និងចេះលេងជាមួយលោក ដែលធ្វើអោយលោកសប្បាយចិត្ត។ លោកថារាល់ថ្ងៃចៅស្រីម្នាក់នេះ មិនខុសពីមានជីតាជាឪពុកនោះទេ ដោយសារតែគ្រប់កាលៈទេសៈគឹលោកចាត់ទុកនាងតូចមិនខុសពីកូនបង្កើតរបស់ខ្លួន។

លោកប្រកាសថា តាមតែមានកូន៣នាក់រួចទៅហើយ គឺលោកគួរតែធុញក្នុងការមើលថែក្មេងតូច ប៉ុន្តែមកពីលោកចេះតែគិតអាណិតក្មេងស្រីម្នាក់នេះ ទើបកាន់តែស្រឡាញ់ ហើយស្រឡាញ់ខ្លាំងនោះផង គឺស្រឡាញ់លើសពីចៅ ដែលមិនខុសពីកូនពៅរបស់ខ្លួន។ លោកបានទាំងត្រៀមចំណែកទ្រព្យទុកអោយនាងតូច មិនខុសពីគ្នាពីកូនម្នាក់របស់ខ្លួននោះទេ ដោយលោកបញ្ជាក់ថាបំណាច់នាងកើតមកមិនមានឪពុកទៅហើយ គឺលោកសុខចិត្តរ៉ាប់រងទាំងការមើលថែ ទាំងការថ្នាក់ថ្នម និងការបែងចែកចំណែកទ្រព្យអោយ ដើម្បីអោយនាងធំឡើងមិនមានអារម្មណ៍តូចចិត្ត។

យ៉ាងណាលោកអ៊ិន សុភិន មិនទាន់បញ្ជាក់ថា ចំណែកទ្រព្យដែលលោកត្រៀមទុកឲ្យចៅស្រីសំណព្វចិត្តនិងមានអ្វីខ្លះនោះទេប៉ុន្តែលោកបង្ហើបថា និងបែងចែកដូចកូនប្រុសស្រីរបស់លោកដែរ។ពោលគឺលោកមិនឲ្យក្មេងស្រីម្នាក់ដែលត្រូវឪពុកបោះបង់ចោលរស់នៅក្នុងស្ថានភាពលំបាកនោះទេ៕

RELATED ARTICLES