Friday, September 20, 2024
Homeតារាខ្មែរកូរ៉េបោះទុន១០០០លានដុល្លារ ទិញសិទ្ធិNTV នាំយកតារាកូរ៉េល្បីៗមកកម្ពុជា

កូរ៉េបោះទុន១០០០លានដុល្លារ ទិញសិទ្ធិNTV នាំយកតារាកូរ៉េល្បីៗមកកម្ពុជា

ពិតជាមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៦ សីហា កន្លងទៅនេះទូរទស្សន៍NTV បានសម្រេចប្រគល់សិទ្ធិពាក់កណ្ដាលទៅឲ្យផលិតកូរ៉េគឺអ្នកស្រី យូលីណា ដែលគេស្គាល់ថា ជាអ្នកជំនួញមានទ្រព្យវាល់លានដុល្លារ ខណៈដែលអ្នកស្រីបានបោះទុនខ្ទង់១០០០លានដុល្លារ វិនិយោគលើវិស័យសោតទស្សន៍នៅកម្ពុជា។ទន្ទឹមនិងនោះក៏មានការប្រកាសថា និងបង្កើតកម្មវិធីកម្សាន្ត ដោយគ្រោង នាំយកតារាកូរ៉េល្បីៗមកកម្ពុជា បណ្ដាក់គ្នាផងដែរដើម្បីប្រជែងជាមួយស្ថានីយទូរទស្សន៍ល្បីៗនៅក្នុងស្រុក។

ក្រោយប្រកាសប្ដូរឈ្មោះ ពីNTV មក UNS TV អ្នកស្រី យូលីណា ដែលត្រូវគេស្គាល់ថាជាអ្នកជំនួញជនជាតិកូរ៉េសញ្ជាតិកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌ ដោយមានតារាចម្រៀងឱក សុគន្ធកញ្ញា ចូលរួមផងនោះ បានប្រកាសថានឹងធ្វើអោយNTV ក្រោយការប្ដូរឈ្មោះ ក្លាយជាប៉ុស្តិ៍កម្សាន្តនាំមុខគេ។ អ្នកស្រី យូលីណា និយាយថា ក្រោយកិច្ចព្រមព្រៀង ទូរទស្សន៍NTV បានប្រគល់អោយអ្នកស្រីធ្វើការទទួលខុសត្រូវដោយអ្នកស្រីប្រកាសបោះទុនរហូតដល់ច្រើនលានដុល្លារ ដើម្បីអោយUNS TV មានកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិតាមរយៈការចំណាយប្រាក់យកតារាល្បីៗរបស់កូរ៉េមកច្រៀងរាំនៅកម្ពុជា។ លោកស្រីអះអាងថា NTV មិនមែនលក់ផ្ដាច់អោយអ្នកស្រីនោះទេ គឺគ្រាន់តែព្រមព្រៀងគ្នា ដោយភាគីខាងកម្ពុជា ក៍មានអគ្គនាយកចាស់គឺលោកបណ្ឌិត្យ សាបូ អូហ្សាណូ ផងដែរ។ អ្នកស្រីថាខ្លួនបោះទុនមិនក្រោម១០០០លានដុល្លារ ដើម្បីសាងសង់ស្ទីយោស្ថានីយទូរទស្សន៍ស្ដង់ដា និងបំពាក់ដោយឩបករណ៍កម្រិតទំនើប។ ក្នុងចំណោមទឹកប្រាក់ទាំងនេះ អ្នកស្រីក៍នឹងជួលក្រុមតារាលំដាប់ពិភពលោកបណ្ដាក់គ្នាដូចភ្លៀងរលឹមមកច្រៀងរាំនៅកម្ពុជា។

អ្នកស្រីអះអាងថាប្រសិនបើគ្មានកិច្ចសហការណ៍ ទម្រាំទូរទស្សន៍UNS TV ដំណើរការគឺចំណាយពេលយូរ ទើបអ្នកស្រីយល់ថា ការចាប់ដៃជាមួយ NTV ជួយអោយអ្នកស្រីចំណេញពេលវេលា ដោយគ្រាន់តែបន្តសាងសង់ស្ទីឌីយោ និងផលិតកម្មវិធីបណ្ដើរៗជាការស្រេច។ អ្នកស្រីថា ក្នុងពេលដ៍ខ្លី UNS TV នឹងផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍តន្ត្រីធំៗដែលមានវត្តមានកំពូលតារាល្បីៗមកពីប្រទេសកូរ៉េចូលរួមបណ្ដាក់គ្នា ដោយមិនខ្លាចសម្រាប់ការចំណាយនោះទេ ដើម្បីអោយតារាល្បីៗរបស់កូរ៉េ កាន់តែស្គាល់កម្ពុជា និងជួយអោយពិភពលោកមានការចាប់អារម្មណ៍។

លោក សាម៉ន បណ្ឌិត្យ តំណាងអោយ UNS TV ភាគីខាងកម្ពុជា បានអះអាងថា ដោយសារតែ អ្នកស្រី យូរីណា ធ្វើអោយទូរទស្សន៍ NTV ក្រោយការប្ដូរឈ្មោះមានកម្មវិធីកម្សាន្តប្រកួតប្រជែង ទើបកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៧ សីហា ត្រូវបានកើតឡើង។ ក្នុងនោះអ្នកស្រីក៍ប្រកាសទិញសិទ្ធិពីកម្មវិធីរបស់ប្រទេសកូរ៉េមួយចំនួនយកមកផលិតនៅកម្ពុជាដូចគ្នានឹងហង្សមាស ទិញសិទ្ធិកម្មវិធីធំៗផងដែរ ទើបលោកយល់ថាការសម្រេចរបស់លោកណ្ឌិត្យ សាបូ អូហ្សាណូ និងលោកស្រី ណាវីន ជាភរិយា មិនខុសពីជួយអោយទូរទស្សន៍មួយនេះក្លាយជាទូរទស្សន៍មានការប្រកួតប្រជែងក្នុងនាមជាទូរទស្សន៍កូនពៅ។

លោកបណ្ឌិត្យបញ្ជាក់ថា លោកខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ក៍បានសាទរចំពោះគម្រោងនេះ ដោយលោកប្រកាសថា បើអ្នកស្រីយូលីណា អាចចំណាយលុយអោយតារាល្បីៗរបស់កូរ៉េមកកាន់កម្ពុជាបានបច្រើនប្រាកដមែន គឺមិនត្រឹមអ្នកគាំទ្រក្នុងស្រុកទេ សូម្បីពិភពលោកទាំងមូលក៍ពិតជាភ្ញាក់ផ្អើលចំពោះកម្ពុជានោះផងដែរដែលជាមោទនៈភាពយមួយរបស់កម្ពុជាលើវិស័យសោតទស្សន៍៕

 

 

RELATED ARTICLES