Vj រស្មី ដែលមានឈ្មោះដើមថា នាងអ៊ុច ច័ន្ទរស្មី បានលេចមុខធ្វើជាពីធីការិនីឲ្យក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(CBL) ក្នុងការប្រគល់រង្វាន់លើកទី៣ ជូនដល់អ្នកណែនាំរោងការបស់ខ្លួន កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧ ដែលកម្មវិធីនេះរៀបចំនៅក្រុមហ៊ុន CBL។
តាមព័ត៌មានថា ក្នុងការបង្ហាញខ្លួនមួយភ្លែតនោះ រស្មី ស៊ីថ្លៃ៣០០ដុល្លារ ហើយនាងពេញចិត្តជាខ្លាំងក្នុងការធ្វើជា MC ឲ្យក្រុមហ៊ុនCBL ។
កញ្ញាអ៊ុច ច័ន្ទរស្មី បានឲ្យដឹងថា នាងសបប្បាយចិត្តដែលមានឱកាសក្នុងការធ្វើជាពិធីការិនីឲ្យក្រុមហ៊ុន CBL ជាញឹកញាប់នេះ ហើយនាងពិតជាស៊ីថ្លៃ១Show តម្លៃ៣០០ដុល្លារ ប្រាកដមែន។
អតីតពិធីការិនីវិទ្យុរបស់ប៉ុស្ដិ៍លេខ៥ រូបនេះ បានឲ្យដឹងថា ”សម្រាប់ខ្ញុំការធ្វើជាពិធីការិនីតាមខេត្ត ខ្ញុំយកថ្លៃពី៥០០ទៅ៧០០ដុល្លារ ក្នុង១កម្មវិធី។ តែបើនៅភ្នំពេញ អីចឹង គ្រប់កម្មវិធីទាំងអស់ ខ្ញុំយកតែត្រឹម៣០០ដុល្លារទេ ព្រោះនៅជិតមិនបាច់ធ្វើដំណើរឆ្ងាយ។ ខ្ញុំធ្វើពីធីការិនីរយៈពេល១៣ឆ្នាំហើយ។ ពេលនេះខ្ញុំជាពិធីការិនីរបស់ប៉ុស្ដិ៍អប្សារា ក្នុងកម្មវិធី ”នាទីទីក្រុងស្អាត” និងកម្មវិធីប៉ុស្ដិ៍លេខ៩ ”ហ្វេសប៊ុកខ្ញុំ” ដែលកម្មវិធីទាំង២ សុទ្ធតែជាការថតទុក”។
ក្រុមហ៊ុន CBL បានឲ្យ Vj រស្មី អត្ថាធិប្បាយក្នុងកម្មវិធីប្រគល់រង្វាន់លើកទី៣ សម្រាប់អ្នកណែនាំរោងការ ដែលបានណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ អ្នកណែនាំរោងការចំនួន៣នាក់ បានឈ្នះរង្វាន់រ៉ឺមកកង់បី ដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រ យ៉ាងស្រស់ស្អាត ជាមួយនឹងស្រាបៀរអាន់ឆ័រដប ចំនួន៨០កេស ពីកម្មវិធីចាប់រង្វាន់លើកទី៣ ដែលធ្វើឡើងនៅក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧កន្លងមក។
Vj រស្មី បានកាន់ក្បាលមីក្រូអត្ថាធិប្បាយថា កម្មវិធីប្រគល់រង្វាន់លើកទី៣នេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន ចំពោះអ្នកដែលបានណែនាំរោងការឲ្យជាវស្រាបៀររបស់ក្រុមហ៊ុន CBL នេះ។ លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្ដដឹកទំនិញខ្នាតតូច ជាមួយស្រាបៀរអាន់ឆ័រដប ចំនួន១៥០កេស សម្រាប់អ្នកណែនាំរោងការរូបណាដែលបានណែនាំរោងការច្រើនជាងគេសម្រាប់កម្មវិធីបន្ទាប់។
VJ រស្មី ឬអ៊ុច ច័ន្ទរស្មី ក្រៅពីអាចអត្ថាធិប្បាយបានយ៉ាងល្អ ក្នុងនាមជា MC តាមបណ្ដាកម្មវិធីផ្សេងៗនោះ នាងក៏ជាតារាចម្រៀងផលិត Original Songs របស់ផលិតកម្ម BN ផងដែរ ដែលថ្មីៗនេះ បានចេញបទ ”អរគុណសម្រាប់ការលះបង់”, ”តាំងពីមានវត្តមានគេ បងប្លែកគ្រប់យ៉ាង”។ ថ្មីៗនេះដែរ តារាអាយុ៣២ឆ្នាំ VJ រស្មី ក៏ទើបតែបានថតបញ្ចប់រឿង ”ស្នេហ៍បងលុះក្ស័យ” របស់ប៉ុស្ដិ៍លេខ៩ ផងដែរ។
អ៊ុច ច័ន្ទរស្មី បានឲ្យដឹងដែរថា អាជីពពិធីការនីក៏មានប្រាក់ចំណូលមិនទៀងទាត់ដែរ ខែខ្លះរវល់ច្រើន បានប្រាក់ចំណូលច្រើន ខែខ្លះមិនសូវរវល់បានលុយតិច តែយ៉ាងណា នាងនៅតែពេញចិត្ត និងស្រលាញ់ការធ្វើ MC នេះជាងអាជីពចម្រៀងដែលគ្រាន់តែជាជំហានទី២ប៉ុណ្ណោះ៕