Friday, September 20, 2024
Homeតារាខ្មែរឌុច លីដា ថតឈុតសិចសុីក្តៅសាច់ជាថ្មី

ឌុច លីដា ថតឈុតសិចសុីក្តៅសាច់ជាថ្មី

តារាភាពយន្តសិចស៊ី កញ្ញាឌុច លីដា ដែលទើបទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈឈុតសម្តែងសិចស៊ីស្នេហាស្រើបស្រាលក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” នោះ តាមប្រភពចុងក្រោយថា រឿង “កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស ដែលនាងកំពុងត្រៀមសម្តែង មានឈុតឆាកស្នេហាស្រើបស្រាល សិចស៊ី ក្តៅសាច់ជាងរឿង ដែលនាងធ្លាប់បានសម្តែងមុនៗទៅទៀត…។

នៅក្នុងសង្គមសិល្បៈ នាពេលបច្ចុប្បន្ននេះ កញ្ញាឌុច លីដា ត្រូវបានចាត់ទុកថា ជាតារាសម្តែងស្រីសិចស៊ីលេចធ្លោជាងគេមួយរូប ក្នុងចំណោមតារាសិចស៊ីជាច្រើន ត្បិតអីនាងទាញបានការចាប់អារម្មណ៍ខ្លាំង តាមរយៈឈុតសម្តែងសិចស៊ីស្នេហាស្រើបស្រាល នៅក្នុងភាពយន្តខ្នាតធំជាបន្តបន្ទាប់ ដូចជារឿង “ស្បែកគង់”, “ទឹកចិត្តម្តាយសម័យថ្មី” និងរឿង “នារីវេទមន្ត” ដែលនាងហ៊ានសម្តែងឈុតអាក្រាតកាយជាដើម។ ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ តាមដំណឹងថា ពេលនេះ ឌុច លីដា កំពុងថតឈុតក្តៅសាច់ជាថ្មីនៅក្នុងរឿង “កូនពស់កេងកេង” របស់ទូរទស្សន៍ហង្សមាស ដែលត្រូវបានដឹងថា បានបោះទុនផលិតជាច្រើនម៉ឺនដុល្លារ។

នៅក្នុងរឿង “កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស ដែលកំពុងដំណើរការថតនោះ ត្រូវបានដឹងថា មានតួសំខាន់ៗ ចំនួន៤រូប រួមមានកញ្ញាឌុច លីដា ត្រូវសម្តែងប៉ះជាមួយតួឯកប្រុស លោកអ៊ែដវីន ហើយកញ្ញាម៉ាក សែនសូនីតា ហៅតូតា ត្រូវសម្តែងប៉ះជាមួយលោកញ៉ែម សុគន្ធ ពោលគឺតារាសម្តែងទាំង៤ ជាតួសម្តែងធំប៉ុនគ្នា។

ប៉ុន្តែយោងតាមប្រភពពីតារាសម្តែងម្នាក់ នៅក្នុងរឿងនេះបានបង្ហើបឱ្យដឹងថា ឈុតសម្តែងនៅក្នុងរឿងនេះ នឹងតម្រូវឱ្យលីដា សម្តែងឈុតក្តៅសាច់ ស្នេហាស្រើបស្រាលជាមួយតួឯកប្រុស លោកអ៊ែដវីន ខណៈដែលអ្នកទាំង២ ធ្លាប់សម្តែងប៉ះគ្នាកក្រើកក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” ម្តងរួចមកហើយនោះ។

រឿង “កូនពស់កេងកង” ដឹកនាំសម្តែងដោយលោកហ្វៃ សំអាង ខណៈដែលគេឃើញសកម្មភាពថតរបស់កញ្ញាតូតា លេងជាមួយពស់ និងថតឈុតស្នេហាជាមួយលោកញ៉ែម សុគន្ធ ជាបន្តបន្ទាប់។ ចំណែកឈុតសម្តែងស្នេហាស្រើបស្រាលរបស់ឌុច លីដា ក៏កំពុងដំណើរការថតផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីតួសម្តែងមួយរូបនៅក្នុងរឿងនេះ។

រាល់ឈុតសម្តែងសិចស៊ីស្នេហាស្រើបស្រាលរបស់ឌុច លីដា កន្លងមក ទន្ទឹមនឹងទទួលបានការចាប់អារម្មណ៍ គេសង្កេតឃើញថា នាងក៏រងនូវការរិះគន់ផងដែរ ពាក់ព័ន្ធនឹងឈុតសម្តែងស្រើបស្រាលមិនចាញ់តារាបរទេស។ មិនត្រឹមតែប៉ុណ្ណោះ មានដំណឹងថា សង្សាររបស់នាងដែលជាកូនអ្នកមានម្នាក់ និងថៅកែស្រីហាងពេជ្រ មួយរូប ដែលតាមស្រលាញ់នាង ក៏ប្រចណ្ឌហួងហែងនាងសម្បើមណាស់ដែរ ពេលនាងលេងឈុត បណ្តោយឱ្យតួប្រុសឱបថើបបឺតមាត់។ ប៉ុន្តែលីដា ពុំបានប្តូរចិត្តឈប់សម្តែងឈុតទាំងនោះទេ។ ផ្ទុយទៅវិញ នាងនៅតែទទួលសម្តែងឈុតកាចៗ ដែលតារាស្រីជាច្រើនមិនហ៊ានប្រជែងជាមួយនាងជាបន្តបន្ទាប់។ ជាងនេះទៅទៀត តាមដំណឹងថា លីដា សុខចិត្តបែកសង្សារ ប្រសិនបើបង្ខំឱ្យនាងឈប់សម្តែងឈុតឆាកទាំងនោះ។

តាមប្រភពថា លីដា ហាក់មិនខ្វល់ពីការរិះគន់នោះទេ ហើយក៏មិនអើពើចំពោះបម្រាមរបស់សង្សាររបស់នាងដែរ ព្រោះនាងយល់ថា ការលេងសិល្បៈ បើមិនហ៊ានប្រថុយសម្តែងឈុតទាំងនោះទេ នឹងពិបាកទាញសំឡេងគាំទ្រ។ ដូច្នេះនាងមិនបោះបង់ឈុតសម្តែងទាំងនោះទេ ខណៈដែលតម្លៃខ្លួនរបស់នាងកើនឡើងកាន់តែខ្ពស់ គឺ១រឿងជិត១ម៉ឺនដុល្លារឯណោះ។

មានការរំពឹងថា ពេលលីដា បង្ហាញស្នាដៃថ្មីនៅក្នុងខ្សែភាពយន្តភាគរឿង “កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស ដែលមានឈុតឆាកស្នេហាស្រើបស្រាលរោលរាលផងនោះ នាងនឹងទាញបានការគាំទ្រមួយកម្រិតទៀតពុំខាន៕

RELATED ARTICLES