Friday, September 20, 2024
Homeតារាខ្មែរលោកអែនឌី ប៉ះពេជ្រ អាវីហ្សា ម្តងនេះ សាហាវជាងប៉ះអ៊ុំ វ៉ាន់ដា

លោកអែនឌី ប៉ះពេជ្រ អាវីហ្សា ម្តងនេះ សាហាវជាងប៉ះអ៊ុំ វ៉ាន់ដា

អតីតតារាច​ម្រៀងផលិតកម្មរស្មីហង្សមាស លោកអែន ឌី បានរៀបចំថតបទចម្រៀងចាស់របស់លោក ដែលល្បីល្បាញខ្លាំង កាលពីឆ្នាំ២០០២ នៅហង្សមាស ដោយថតជាMV ថ្មីឡើងវិញនោះ គឺបទ ”នឹកបង៥០%” ដែលតម្រូវឲ្យធ្វើភ្លេងថ្មីឡើងវិញ តែប៉ារ៉ូលនៅរក្សាដដែល។

មានចម្ងល់ថា ហេតុអីបានជាតារាចម្រៀងដែលមានសំណាងបានប៉ះប្រាណស្រីស្អាតៗក្នុងសិល្បៈជាច្រើនដួងរូបនេះ មិនធ្វើបទថ្មីចែសតែម្ដងទៅ ម៉េចចាំបាច់ធ្វើបទចាស់ឡើងវិញធ្វើអី? ព្រោះការចំណាយលុយដូចតែគ្នាហ្នឹង។

លោកអែន ឌី ប្រាប់ថា ដោយសារតែមានការសំណូមពរពីក្រុមអ្នកគាំទ្រដែលពេញចិត្តបទនេះ ហើយចង់ឲ្យធ្វើបទនេះថ្មី ទើបលោកសម្រេចចិត្តត្រូវតែរៀបចំណាយពេលវេលា និងថវិកា ត្រូវតែធ្វើបទនេះឲ្យបានល្អ ដើម្បីឲ្យបងប្អូនដែលស្រលាញ់បទនេះ បានប្លែកអារម្មណ៍ជាមួយសាច់ភ្លេងថ្មី តែប៉ារ៉ូលនៅរក្សាដដែល។

លោកអែនឌី និងកញ្ញាពេជ្រ អាវីហ្សា

តារាចម្រៀងសាច់សរូបនេះ រៀបរាប់ថា ”និយាយទៅ ដោយសារតែមានការសំណូមពរពី Fan ហ្នឹងឯង គឺពួកគាត់ចង់ឃើញរូបភាព MV និងភ្លេងថ្មីបទនេះ ទើបខ្ញុំត្រូវតែសម្រេចចិត្តធ្វើបទហ្នឹងតែម្ដងទៅ ដោយការចំណាយថវិកាវិញ គឺយើងបានត្រៀមអស់ហើយ”។

លោកអែនឌី ជាអតីតតារាចម្រៀងហង្សមាស ដែលទទួលបានការគាំទ្រកាលពីឆ្នាំ២០០២ តែអ្នកចម្រៀងរូបនេះបានផ្ដាច់ខ្លួនចេញពីហង្សមាស រហូតមកដល់ពេលនេះ ដោយមិនព្រមចូលផលិតកម្មណាមួយឡើយ គឺសុខចិត្តធ្វើជាតារាចម្រៀងឯករាជ្យដោយខ្លួនឯង ហើយតែងតែចេញទៅច្រៀងនៅក្រៅប្រទេសជាច្រើនមកហើយ។ ដោយឡែកការធ្វើបទចាស់របស់ខ្លួនឡើងវិញ ដើម្បីពញាក់អ្នកគាំទ្រររបស់ខ្លួននោះ លោកអែន ឌី មិនទាន់ហ៊ានសន្និដ្ឋានថា ត្រូវចំណាយលុយអស់ប៉ុន្មានក្នុងការថតMVឡើយ ខណៈបទចម្រៀង ”នឹកបង៥០%” នេះនឹងចេញនៅលើ YouTube នាពេលខាងមុខនេះហើយ។ ប៉ុន្ដែពេលនេះ ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍នៅពេលដែលលោកអែនឌី បានបញ្ចេញ Trailer បទ ”នឹកបង៥០%” នេះ ដោយមានការសម្ដែងយ៉ាងវក់វីនៅលើគ្រែជាមួយតារាសម្ដែងសាច់សខ្ចី ពេជ្រ អាវីហ្សា ទើបធ្វើឲ្យប្រុសៗមិនតិចឡើយ ដែលក្ដៅខ្លួនដោយសារតែលោកអែនឌី បានជួបដៃគូចាស់ ស្រាប់តែលេងមួយទំហឹង ឱបរឹតគ្មានសល់ត្រង់ណាតែម្ដង ខណៈដែលតារាប្រុសស្រីទាំង២ ខកខានក្នុងការចាប់ដៃគូជាមួយគ្នាសម្ដែង និងថតរូបស៊ិចស៊ីបែបនេះជាយូរមកហើយ។

លោកអែនឌី ថ្លែងថា “ខ្ញុំគិតថា MV មានរយៈពេលជាង១នាទី បទ ”នឹកបង៥០%” ហ្នឹងសាកសមជាមួយកញ្ញាពេជ្រ អាវីហ្សា ដែលគាត់ជាតារាសិចស៊ីលេងសាច់រឿងហ្នឹងត្រូវ បានជាខ្ញុំនិងគាត់ត្រូវតែចាប់ដៃគូគ្នាជាថ្មីម្ដងទៀត។ ពិតហើយពួកយើងខានបានថតជាមួយគ្នាជាយូរមកហើយ តែការលេងឈុតត្រឹមប៉ុណ្ណឹង មិនអីទេ ព្រោះយើងស្គាល់រាប់អានគ្នាជាយូរឆ្នាំហើយ អីចឹងគ្មានអារម្មណ៍អីផ្ដេសផ្ដាសទេ ក្រោយចប់ការថតទៅជាបងប្អូនធម្មតា។

លោកអែនឌី និងកញ្ញអ៊ុំ វ៉ាន់ដា ពេលថតឈុតឆាកនៅលើគ្រែជាមួយគ្នា

នេះមិនមែនជាលើកទី១ទេ សម្រាប់លោកអែនឌី ដែលតែងតែមានឱកាសបានឱបរឹតស្រីស្អាតនៅលើគ្រែយ៉ាងស្អិតល្មូតនោះ។ គេចាំបានថា កាលលោកអែនឌី ថតសម្ដែងចម្រៀងបទលោកឆាយ វីរៈយុទ្ធ “១ឆ្នាំ មិនស្មើ១ថ្ងៃ” នោះ ស្រាប់តែតារារូបនេះនាំស្រីក្មេង អ៊ុំ វ៉ាន់ដា ចូលសណ្ឋាគារ ហើយឡើងលើគ្រែ ដោយដោះអាវខោកញ្ញាវ៉ាន់ដា គ្មានសល់កន្លែងណាបន្ដិចឡើយ ដែលធ្វើឲ្យវ៉ាន់ដា បះរោមច្រូង ហើយញ៉ាកតែម្ដងពេលដែលអ្នកដឹកនាំតម្រូវឲ្យនាងលេងឈុតឱបថើបបឺតមាត់គ្នាជាមួយអែនឌី ដោយថតចង់១០ដង បានត្រូវនោះ ដែលអ្នកដែលចំណេញជាងគេ គឺលោកអែនឌី។ ទោះជាយ៉ាងណា បទរបស់អែនឌី ”នឹកបង៥០%” ដែលមានពេជ្រ អាវីហ្សា ជាអ្នកត្រូវលោកអែនឌី ឱបរឹតនៅលើគ្រែនាពេលនេះ មិនប្រាកដថា អាវីហ្សា ជាតួឯកស្រីសម្រាប់ Full MV បទនេះឡើយ គឺស្រាប់តែពេលនេះ លោកអែនឌី បែរជាកំពុងតែសម្លឹងរកដៃគូស្រីស្អាតផ្សេងមួយទៀត ដែលមិនមែនអាវីហ្សា ឡើយ ទើបអ្នកខ្លះថា លោកអែនឌី ជាបុរសសាវាពូកែដូរដៃគូដូចដូរខោអាវអីចឹង។

តាមប្រភពថា តារាដែលលោកអែនឌី កំពុងតែចង់ជ្រើសធ្វើជាតួឯកស្រី បទ ”នឹកបង៥០%” ពេញ១បទនោះ គឺគ្មានអ្នកណាក្រៅពីអ្នកមេម៉ាយកូន១ សុខ សោម៉ាវត្តី ឡើយ ព្រោះជាញឹកញាប់តារារូបនេះតែងតែសរសើរពីទេពកោសល្យ វត្តី ជានិច្ច។

លោកអែនឌី និយាយមិនបង្អង់ថា ”រាល់ការថតរូប ឬសម្ដែង MV ខ្ញុំមិនដែលល្មើស ឬបន្លំកេងចំណេញលើតួស្រីម្ដងណាឡើយ គឺធ្វើតែតាមអ្នកដឹកនាំសម្ដែងតម្រូវទៅតាមសាច់រឿងប៉ុណ្ណោះហើយក្រោយថតចប់ មកគឺពួកយើងរាប់អានគ្នាធម្មតា ហើយតារាស្រីក្មេងៗហ្នឹងចាត់ទុកដូចជាប្អូនស្រីអីចឹង។ ដោយឡែក បទ ”នឹកបង៥០%” ហ្នឹងខ្ញុំពិតជាយកតារាស្រីផ្សេងក្នុងការថត Full MV មែនតែមិនមែនថាមកពីអាវីហ្សា លេងមិនកើតទេ គឺគាត់មានសមត្ថភាពល្អ ហើយតែខ្ញុំចង់ឲ្យប្លែក ធ្វើឲ្យខុសគេ ទើបខ្ញុំតម្រូវយកតួក្នុង Trailer ផ្សឹង តួបទទាំងមូលផ្សេងហ្នឹង។ ចំពោះតួស្រីនោះខ្ញុំមិនទាន់ប្រាប់បានទេ ព្រោះចង់ឲ្យបងប្អូនភ្ញាក់ផ្អើល គ្រាន់តែថាគាត់ជាតារាស្រីស្អាតល្បីល្បាញម្នាក់…”៕

RELATED ARTICLES