Saturday, June 7, 2025
Homeព័ត៌មានជាតិមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ផ្សព្វផ្សាយនាឡិកា Model ថ្មី G-Shock GA710

មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ផ្សព្វផ្សាយនាឡិកា Model ថ្មី G-Shock GA710

មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា G-Shock BMX event ដោយមានការអញ្ជើញចូលរួមពីលោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI ENTER PRISG LTD និងក្រុមតារាចម្រៀង HIP HOP ក្រុមជិះកង់ BMX និងក្រុមបង្ហាញម៉ូដនាឡិកាដៃម៉ាក G-Shock ដែលជាផលិតផលថ្មីជូនភ្ញៀវដែលបានអញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករនៅមជ្ឈមណ្ឌលផ្សារទំនើប AEON  MALL ជាន់ផ្ទាល់ដី (កន្លែងលក់ឥវ៉ាន់) កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៧នេះ។

លោកគួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុន បានមានប្រសាសន៍ថា ថ្ងៃនេះ ក្រុមហ៊ុន LDI ENTER PRISE LTD មានក្តីសោមនស្សរីករាយ ដោយក្រុមហ៊ុនយើងខ្ញុំបានរៀបចំកម្មវិធីមួយ ដែលមានឈ្មោះថា G-Shock BMX event ហើយកម្មវិធីនេះ ប្រព្រឹត្តទៅបានដោយសារមានវត្តមានរបស់អតិថិជនទាំងអស់ដែលបានគាំទ្រនូវផលិតផលនាឡិកា CASIO តាំងពីដើមរហូតមក។ លោកនាយកប្រតិបត្តិបានឱ្យដឹងដែរថា នៅក្នុងកម្មវិធីនេះ យើងបានដាក់តាំងលក់ផលិតផលថ្មីៗ ស្អាត ហើយមានការពេញនិយម ដែលទើបនាំចូលពីប្រទេសជប៉ុន មានដូចជា ម៉ាក G-SHOCK, BABY-G, EDIFICE, SHEEN, PROTREK និង CASIO ព្រមទាំងមានការសម្តែងកង់ BMX ក្រុមចម្រៀង HIP HOP ការបង្ហាញម៉ូដ និងការលក់បញ្ចុះតម្លៃពី២០ភាគរយទៅ៣០ភាគរយ តាមម៉ូដ និងម៉ាកនាឡិកាយ៉ាងពិសេសជូនដល់អតិថិជន។

ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងមានភាពភ្ញាក់ផ្អើល យើងបានរៀបចំជូនជាអាហារសម្រន់ និងភេសជ្ជៈ ព្រមទាំងមានការចាប់ឆ្នោតជានាឡិកា CASIO ចំនួន៥រង្វាន់ និងអ្នកដែលមានប័ណ្ណទស្សនាចំនួន២០០សន្លឹក អាចទៅប្តូរយកប្រាក់បាន២ដុល្លារផងដែរ នៅពេលបញ្ចប់កម្មវិធី។

លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីគោលបំណងសំខាន់ដែលក្រុមហ៊ុនធ្វើការផ្សព្វផ្សាយ និងរៀបចំកម្មវិធីដែលមានឈ្មោះថា G-SHOCK BMX event នេះ គឺចង់ឱ្យបងប្អូនអតិថិជនរបស់ក្រុមហ៊ុនយើងបានស្គាល់ និងទិញយកមកប្រើប្រាស់នូវនាឡិកាដៃម៉ាក G-SHOCK, BABY-G EDIFICE, SHEEN, PROTREK និង CASIO ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន ហើយធានាថា ពិតជាមានគុណភាពល្អ១០០ភាគរយទៀតផង។

សូមបងប្អូនប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយដែលមានលក់នៅតាមទីផ្សារ បើបងប្អូនចង់ទិញផលិតផលពិត សូមរកជាវតាមសាខានានារបស់មជ្ឈមណ្ឌលស្វីស និងជប៉ុន ទូទាំងប្រទេស។ ព័ត៌មានលម្អិត សូមទាក់ទងតាមទូរស័ព្ទលេខ ០១១ ៩៣ ៨០ ០៨៕

RELATED ARTICLES