Monday, December 23, 2024
Homeព័ត៌មានជាតិប្តីតណ្ហាក្រាស់ ប្រពន្ធចាស់ទប់មិនជាប់

ប្តីតណ្ហាក្រាស់ ប្រពន្ធចាស់ទប់មិនជាប់

ស្ទើរតែស្ត្រីទាំងអស់ក្នុងវ័យ អស់រដូវ ក៏ស្រកស្រុតតណ្ហា ស្ទើរអស់ ទៅហើយ បើសិនជាប៉ះប្តីតណ្ហាក្រាស់ ច្បាស់ជារស់រងទុក្ខឥតល្ហែ។ យ៉ាងណាមិញ ស្ត្រីវ័យកណ្តាលម្នាក់នេះ ប៉ះប្តីទី២ តណ្ហាក្រាស់ឃ្មឹក បានធ្វើ បាបគាត់ឥតស្រាកស្រាន្ត បើមិនឱ្យ គេសម្រន់តណ្ហាតាមការស្រេកឃ្លាន ទេនោះ ច្បាស់ជាប្តីវាយធ្វើបាប មិនខាន…។

អ្នកស្រីសៅ ប៉ុក អាយុ៥២ឆ្នាំ រស់នៅភូមិមនោណុប ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ទាំងតូចចិត្តថា គាត់កើតក្នុងត្រកូលកសិករមួយ មានបងប្អូន៣នាក់ ឪពុកម្តាយចែកឋានអស់ហើយ។ តាំងពីក្មេងមក គាត់ប្រកបរបរធ្វើស្រែចម្ការ តែមួយមុខហ្នឹង ព្រោះមិនចេះអក្សរ លេខនព្វន្ត ដូចគេមិនអាចធ្វើការអ្វីកើតក្រៅពីប្រើកម្លាំង។ កាលពីអាយុ១៧ឆ្នាំ គាត់មានទំនាក់ទំនងស្នេហាជាមួយកំលោះ ម្នាក់ឈ្មោះដួង ភាព អាយុបង

លោកប៉ិល ម៉ន និងអ្នកស្រីសៅ ប៉ុក

គាត់៣ឆ្នាំ ក៏លង់ប្រាណ អស់ភាពបរិសុទ្ធ រួចក៏ត្រូវចាស់ទុំចាប់ផ្សំផ្គុំឱ្យបាន គ្នាជាប្តីប្រពន្ធទៅ។ បន្ទាប់ពីរួមរស់ជាមួយគ្នាបានជាង១ឆ្នាំ ប្តីនោះបែកចិត្តមានស្រីថ្មី ឈានដល់ការលែងលះគ្នា ទុកឱ្យគាត់ ធ្លាក់ខ្លួនមេម៉ាយកាយរងាដោយគ្មានកូន១គ្រាប់ជាប់ខ្លួនទេ។ ៣ឆ្នាំក្រោយមក ដោយសារជាប់ឈ្មោះជាមេម៉ាយក្តៅស្រួយ មិនខ្វះទេប្រុសៗ ប្រលោមសុំស្នេហ៍ តែគាត់មិនទុកចិត្ត ក៏ច្រានចោលការលួងលោមទាំងនោះ ជាបន្តបន្ទាប់។ ក្រោយមកក៏

អ្នកស្រីសៅ ប៉ុក

មានបុរសពោះម៉ាយម្នាក់ល្បីខាងប្រពន្ធច្រើន ឈ្មោះ ប៉ិល ម៉ន អាយុបងគាត់៤ឆ្នាំ ជាអ្នកស្រុកឈូក នៅពេលគេមកលេងភូមិ នេះ ហើយបានឃើញគាត់ក៏ទាក់ទងបងប្អូនគេឱ្យជួយសួរ។ បុរសនេះ បាន ទាំងចេញចូលផ្ទះគាត់ និងព្យាយាមលួងលោមសុំស្នេហ៍ជាច្រើនលើក ច្រើនសា តែអ្នកស្រីមិនព្រមទេ បានទាំងជេរថាឱ្យកប់ៗមាត់ តែគាត់នោះ មុខក្រាស់ណាស់ ជេរមិនឈឺ មានតែចូលកាន់តែកៀក។

លោកប៉ិល ម៉ន

អ្នកស្រីសៅ ប៉ុក បន្តទៀតថា ក្រោយមក គាត់ក៏ទន់ចិត្តវិញ យល់ ព្រមសែនព្រេនយកបុរសពោះម៉ាយជាប្តីទី២ទៅ ដោយសង្ឃឹមថា នឹង ទទួលបានសុភមង្គលមិនខាន។ តាំងពីជួបភប់ប្រសព្វជាមួយប្តីទី២នេះ តណ្ហាក្រាស់ណាស់ ទោះជាពេលថ្ងៃធ្វើការនឿយហត់យ៉ាងណា ក៏មិន ដែលភ្លេចរឿងលើគ្រែ។ គេមិនដែលលើកលែងឱ្យប្រពន្ធបានរួចខ្លួន សូម្បី ១យប់នោះទេ ធ្វើឱ្យគាត់នឿយណាយ ធុញទ្រាន់ ស្ទើរតែរត់ចោលទៅហើយ កុំតែចាស់ៗឃាត់ជាប់ កុំអីអ្នកស្រីមិនតស៊ូជាមួយទេ។ តាមពិត ប្តីនេះពូកែផឹកស្រាថ្នាំប៉ូវកម្លាំង ធ្វើឱ្យតណ្ហាគេមិនចេះស្រកស្រុត លុះ គាត់មិនឱ្យក៏មានលេសចោទប្រកាន់ប្រចណ្ឌទាំងកំរោល ខ្វះការពិត។ តាំងពីបង្កើតបានកូនស្រី១មក អ្នកស្រីត្រូវទ្រាំ

លំបាកទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ត្រូវប្តីវាយធ្វើបាបមិនឈប់ឈរ លុះវ៉ៃរួច ក៏ចាប់បង្ខំរួមរ័កអត់អាសូរ។ ហេតុតែគាត់មុជមិនជ្រៅទៅមិនឆ្ងាយក៏ទ្រាំទ្រជាមួយប្តីនេះ រហូតបានកូន៥នាក់ (ប្រុស៣ ស្រី២) ក៏ប្តីនៅតែខ្លាំងទៅៗ ចំណែកគាត់ កាន់តែខ្សោយទៅៗ ទ្រាំលែងបាន ក៏រត់ចោលជាញឹកញាប់ ហើយត្រូវប្តី តាមវ៉ៃបែកក្បាលរបួសពេញខ្លួន ប្រទះអីវ៉ៃហ្នឹង មិនដឹងជាឆ្នាំណាមាន សេរីភាពរួចផុតពីការជិះជាន់នេះទេ។

លោកយាយស៊ិន យ៉ាំ

ដោយឡែក លោកប៉ិល ម៉ន អាយុ៥៦ឆ្នាំ ជាប្តីទី២ បានឱ្យដឹងថា លោកតាំងពីកំលោះមក ធ្លាប់ឆ្លងកាត់ស្រីញីច្រើនមែន តែយកនាងណាមួយឱ្យពិតប្រាកដមិនឃើញទេ ព្រោះប្រពន្ធអត់ខាន់ស្លាទាំងនោះរត់ចោលលោក ជាបន្តបន្ទាប់។ លុះបានជួបអ្នកមេម៉ាយសៅ ប៉ុក ក៏ត្រូវរ៉ូវសែនព្រេនយកគ្នាជាប្តីប្រពន្ធទៅ តែតាំងពី ផ្តល់កំណើតកូនស្រីច្បងមក ប្រពន្ធនេះតែងរត់ចោល លោកជារឿយៗ មិនខុសពីប្រពន្ធមុនៗ។ ដោយសារតែលោកអាណិតស្រលាញ់ប្រពន្ធ ក៏តាមទៅ អង្វរលួងលោមហៅមករួមរស់ជាមួយគ្នាវិញ ហើយ លោកទទួលស្គាល់ថា ប្រពន្ធពូកែទ្រាំ

អ្នកស្រីកែវ អូន

ជាមួយលោក សព្វបែបយ៉ាង។ តាមពិតមានកូន៥ ជាមួយគ្នាទៅ ហើយ លោកមិនដែលភ្លីភ្លើទៅមានស្រីញីឯណាទេ តែប្រពន្ធរអ៊ូរទាំមិនឈប់ រហូតដល់ថ្នាក់ច្រានទ្រូង ប្តីមិនឱ្យលូកលាន់ ធ្វើឱ្យលោកមួម៉ៅចោទថា នាងមានសហាយ និងយប់ខ្លះជ្រុលដៃជើងខ្លះទៅ។ សព្វថ្ងៃ ប្រពន្ធស្ទើរតែផ្តាច់របបប្តីទាំងស្រុងទៅហើយ តែទោះជាប្រពន្ធចង់លែងលះ ក៏លោកមិនលែងជាដាច់ខាត។

អ្នកស្រីវង វ៉ាត

អ្នកស្រីកែវ អូន អាយុ៥១ឆ្នាំ លោកយាយស៊ិន យ៉ាំ អាយុ៨៤ឆ្នាំ អ្នកស្រីវង វ៉ាត និងអ្នកស្រីសួន ម៉ៅ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា កាលពីមុន លោកប៉ិល ម៉ន ធ្លាប់មានស្រីច្រើនរកប្រាកដណា មួយមិនឃើញ។ លុះកម្មពៀរមកប៉ះអ្នកស្រីសៅ ប៉ុក ក៏លង់ស្នេហ៍ សែនព្រេនយកគ្នាជាប្តីប្រពន្ធទៅ រហូតបានកូន៥នាក់។ ឥឡូវពួកគេសក់ក្បាលស្កូវមួយៗ ទៅហើយ ស្រាប់តែឈ្លោះគ្នាមិនស្វាង ដោយសារតែ ប្រពន្ធនោះត្រូវប្តីវាយធ្វើបាបចង់ឆ្កួតទៅហើយ។ ឱ្យតែត្រូវស្រាថ្នាំម្តងៗ ប្តីនោះចេញកម្លាំងយក្សធ្វើបាប ប្រពន្ធរត់ចោលរាប់លែងឈ្នះទៅហើយ តែប្រពន្ធនេះ មុជមិនជ្រៅទៅមិនឆ្ងាយ ពេលប្តីតាមអង្វរក៏ទន់ចិត្តវិល មកផ្អែមល្ហែមនឹងគ្នាវិញ លុះមិនបានប៉ុន្មានដដែល។

អ្នកស្រីសួន ម៉ៅ

គួរបញ្ជាក់ថា បើយោងតាមក្បួនចិត្តសាស្ត្រ គឺបណ្តាលមកពីភាគីប្រពន្ធអស់រដូវ ធុញទ្រាន់នឹងរឿងកាមគុណ ក៏ផ្តាច់របបរាត្រីប្តី។ ឯប្តីនោះនៅតែខ្លាំងដូចកាលពីក្មេង ព្រោះបានស្រាថ្នាំកម្លាំងយក្សជួយផង ក៏កើនតណ្ហា លុះប្រពន្ធមិនព្រមឱ្យតាមសម្រួល ក៏ផ្ទុះអំពើហិង្សាយ៉ាងនេះទៅ។ ចង់ដោះស្រាយ បញ្ហានេះជារឿងពិបាកបំផុត ព្រោះប្តីមិនព្រមលែង ប្រពន្ធ ឯប្រពន្ធមិនព្រមឱ្យ ប៉ុន្តែបើសិនជាប្តីបន្ថយ ការផឹកស៊ី និងចេះរកម្ហូបចំណីឆ្ងាញ់ឱ្យប្រពន្ធប៉ូវកម្លាំងខ្លះ មិនឆ្អែតពោះឆ្ងាញ់តែឯង អាចធ្វើឱ្យប្រពន្ធ មានកម្លាំងតណ្ហាខ្លះៗវិញ អាចផ្គត់ផ្គង់ប្តីបាន មិនដល់ថ្នាក់ផ្តាច់របបទាំងស្រុងនោះទេ…”៕

RELATED ARTICLES