Monday, December 23, 2024
Homeព័ត៌មានជាតិទុកខ្លួនឱ្យស្អុយ នៅតែប្តីលេបរួច

ទុកខ្លួនឱ្យស្អុយ នៅតែប្តីលេបរួច

នារីម្នាក់នេះ ធុញទ្រាន់នឹងប្តីបង្ខំរួមរ័កពេក ក៏លែងរវល់ ផាត់ ក្រែមថែមម្សៅដូចមុន ដោយទុកខ្លួនឱ្យស្អុយ យូរៗងូតទឹកម្តង ឯផ្ទៃមុខឡើងខ្មៅដូចខ្មោច ស្គម ទៅៗ។ ដឹងអី! ស្អុយយ៉ាងណាក៏ ប្តីនេះនៅតែលេបរួច និងលេបកាន់តែខ្លាំងជាងកាលក្រអូបទៅទៀត ធ្វើឱ្យនាងទាល់តម្រិះ ប្តឹងលែង តែលែងមិនដាច់សោះ…។

នាងយ៉េត រីន អាយុ៣៧ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បាន រៀបរាប់ថា នាងមានឪពុកឈ្មោះយិន យ៉េត (ស្លាប់) ម្តាយឈ្មោះវ៉ាន់ ជា អាយុ៦៥ឆ្នាំ នាងជាកូនទី៣ ក្នុង ចំណោមបងប្អូន៦នាក់។ នាងមានប្តីឈ្មោះចិន ឃាង អាយុ៣៨ឆ្នាំ បង្កើតបានកូន៣នាក់ (ស្រី២ ប្រុស១) តែជីវភាពគ្រួសារមិនជាធូរធារប៉ុន្មានទេ ព្រោះតែប្តី ផឹកស្រា ធំជាងកិច្ចការរកស៊ី។ ប្តីនេះ ប្រចណ្ឌនាង ខ្លាំងណាស់ រហូតដល់វាយដំច្រំធាក់នាង

លោកចិន ឃាង និងនាងយ៉េត រីន

ផ្អើលអ្នកជិត ខាងជារឿយៗ ដែលនិយាយរួម តាំងពីចាប់ដៃគ្នា មក នាងមានទុក្ខច្រើនជាងសុខ។ តាមពិត កាលនៅក្រមុំ នាងលេងខ្លួនណាស់ មិនដែលស្ងួតទឹកអប់ ប្រេងម្សៅនោះឡើយ ព្រោះសម័យនេះនៅតំបន់ព្រៃ ក៏មានលក់ក្រែមម្សៅ ទឹកអប់ សាប៊ូក្រអូប ឡេលាប ស្បែកដែរ។ ព្រោះតែនាងមានក្លិនខ្លួនក្រអូប មិនដែល ដាច់នេះហើយ ទើបធ្វើឱ្យកំលោះឃាង បាក់ចិត្ត ស្រលាញ់តាមលួងលោម រហូតដល់នាងទន់ចិត្តយល់ ព្រមរៀបការជាមួយគេទៅ។ ទោះជានាងមានកូន ក៏នៅតែប្រើគ្រឿងក្រអូបដែរ លុះប្តីត្រូវស្រាក៏ចាប់បង្ខំ នាងរួមភេទមួយយប់ៗ គ្មានបានដេកពួនទេ បើនាង មិនព្រមឱ្យ ច្បាស់ជាគេប្រចណ្ឌផ្ទុះអំពើហិង្សាមិនខាន។

នាងយ៉េត រីន

នាងយ៉េត រីន បន្តថា ដោយយល់ឃើញថា មកពីខ្លួនក្រអូបបានជាប្តីចាប់បង្ខំគ្មានបានដេក ទើបនាងបែកគំនិតការពារខ្លួន ដោយឈប់ប្រើប្រាស់គ្រឿងក្រអូប ទុកផ្ទៃមុខឱ្យខ្មៅជាំមិនគួរបេតី ថែមទាំងមិនសូវងូតទឹកសម្អាតខ្លួនទេ ទុកឱ្យធុំក្លិនស្អុយក្រែងប្តីដកចិត្ត។ ដឹងអី! ទោះជាទុកខ្លួនឱ្យស្អុយ ក៏ប្តីមិនឱ្យនាងរួចខ្លួនទេ គេបង្ខំនាងរើខ្លួនមិនរួច យ៉ាប់ជាងកាលខ្លួនក្រអូបទៅទៀត។ ប្តីនេះ មានលេសចោទប្រកាន់នាងថា មានសហាយពីម្នាក់ទៅម្នាក់ ហើយកូន៣នាក់នោះ ជាកូនរបស់សហាយ ធ្វើឱ្យ នាងឈឺចាប់ទាមទារលែងលះ តែមិនបានសម្រេច។ ពេលមេភូមិហៅទៅដោះស្រាយ គេយល់ព្រមបន្ធូរខ្យល់ មួយរយៈដែរ រួចពីហ្នឹងដដែលវិញ ធ្វើឱ្យនាងទាល់ច្រក មិនដឹងជាគិតយ៉ាងណាឱ្យផុតពីកណ្តាប់ដៃប្តីនេះទេ។

លោកចិន ឃាង

ដោយឡែក លោកចិន ឃាង អាយុ៣៨ឆ្នាំ ជាប្តី បានឱ្យដឹងថា ការដែលលោកដាក់កំហិតប្រពន្ធមិនឱ្យ ទាក់ទងប្រុសឈ្មោលផ្តេសផ្តាសនោះ គឺមិនមែនប្រចណ្ឌទេ តែដើម្បីថែរក្សាកិត្តិយស ឱ្យតម្លៃនាងទៅវិញទេ តែនាងគិតមិនយល់ បែរជាច្រឡំថាប្តីប្រចណ្ឌ។ លោកបានវាយដំច្រំធាក់នាងខ្លះៗមែន មកពីនាងចង់ឈ្នះ ប្តីពេក ដែលការវាយប្រដៅនេះក៏មិនធ្ងន់រហូតបែកឈាមអ្វីដែរ គឺគ្រាន់តែទះកំផ្លៀង ២-៣ដៃប៉ុណ្ណឹងទេ។

ផ្ទះនាងយ៉េត រីន

លោកចិន ឃាង បន្តទៀតថា ធម្មតាជីវិតប្តីប្រពន្ធ អត់អាម៉្យាងហ្នឹងយ៉ាងម៉េចកើត គឺកាលមុន លោកស្រលាញ់ប្រពន្ធ ដោយសារនាងចេះធ្វើខ្លួនក្រអូបក្រែមម្សៅ ជាប់ លុះនាងលែងសម្អាតខ្លួន ក៏លោកនៅតែត្រូវការដែរ។ ដើម្បីកុំឱ្យចាញ់ក្លិនស្អុយ ទាល់តែខ្លួនឯងស្អុយដែរ គឺបើនាងមិនងូតទឹក លោកក៏ទៅផឹកស្រាឱ្យបែកញើសជោកខ្លួន មិនខ្ចីងូតទឹកដូចគ្នា ច្បាស់ជាត្រូវធាតុគ្នាណាស់ មិនពិបាកទេ។ លោកស្គាល់គំនិត ប្រពន្ធអស់ហើយ ដែលមិនព្រមសម្អាតខ្លួន ដើម្បីកុំឱ្យប្តីជិះជាន់ តែលោកមិនឱ្យរួចខ្លួនទេ ទោះជាស្អុយក៏លេបរួចដែរ។ បើនាងព្រមតាមសម្រួល កុំចេញល្បិចធ្វើខ្លួនឱ្យស្អុយ ក៏លោកមិនបង្ខំដែរ តែចេញក្បួនមិនងូតទឹក លោកក៏មិនងូតទឹកដូចគ្នា ហើយបើសុំស្រួលៗមិនព្រម ទាល់តែចាប់បង្ខំទើបបាន។

លោកយាយវ៉ាន់ ជា

លោកយាយវ៉ាន់ ជា ម្តាយខាងស្រី បានឱ្យដឹងថា គាត់ព្រួយចិត្តនឹងរឿងកូនស្រី ត្រូវប្តីធ្វើបាបរហូតឈឺស្ទើរស្លាប់ម្តងៗទៅហើយ។ គ្រួសារកូនគាត់មួយណាក៏ដូចមួយណាដែរ មិនលើសខ្វះគ្នាទេ អំពល់ទុក្ខដល់ម្តាយដូចគ្នា ម្នាក់ៗមិនប្រឹងប្រែងរកស៊ីទេ តែបើឈ្លោះគ្នារឿងយប់ព្រលប់ពូកែណាស់។

លោកយាយឡុង ហេង

លោកយាយឡុង ហេង អាយុ៧៣ឆ្នាំ ជាជីដូន និងអ្នកស្រីជុច រៀម អាយុ៤៥ឆ្នាំ ជាម្តាយមីងខាង ស្រីបានឱ្យដឹងស្របគ្នាថា នាងយ៉េត កាលនៅក្រមុំ មានសម្រស់ផូរផង់ ទឹកអប់ប្រេងម្សៅមិនដែលស្ងួតទេ ធ្វើឱ្យកំលោះៗជ្រួលជ្រើមចង់បាននាងជាគូគាប់ ទ្រនាប់ទ្រូង។ ទីបំផុត នាងក៏ក្លាយជាប្រពន្ធបុរសចិន ឃាង ដែលមានចរិតមិនធម្មតាចូលចិត្តប្រើអំពើហិង្សា និងបង្ខំប្រពន្ធ។ ឥឡូវនាងរីន ឈប់ធ្វើខ្លួនដូចមុនហើយ ក្រែងប្តីលែងសូវបង្ខំដូចមុនដឹងអី! ទោះជាមុខនាង ខ្មៅជាំមិនគួរបេតី រូបកាយក៏ស្គាំងស្គមមិនសូវសម្អាត ក៏ប្តីនោះនៅតែលេបរួច។ ដល់អ៊ីចឹងទៅជម្លោះ ក៏កើត ឡើងមិនចេះចប់ អំពល់ទុក្ខដល់ម្តាយ និងអាជ្ញាធរ ឯណោះទៀត តែពួកគេលែងគ្នាមិនដាច់ទេ មានតែទុក ឱ្យនៅតាមយថាកម្ម។

អ្នកស្រីជុច រៀម

គួរបញ្ជាក់ថា បុរសល្មោភកាម ទោះជាប្រពន្ធ ឬស្រីកំណាន់ មិនព្រមឱ្យតាមសម្រួល ក៏គេចាប់បង្ខំដែរ រហូតមានប្រពន្ធខ្លះចង់ទប់ចិត្តប្តី ក៏ធ្វើខ្លួនឱ្យស្អុយ។ ចំពោះបុរសដែលសម្បូរស្រីស្នេហ៍នោះ បើ ប្រពន្ធស្អុយក៏រសាយចិត្តស្រលាញ់បន្តិចម្តងៗ ប៉ុន្តែ បុរសនៅតំបន់ព្រៃមិនដឹងទៅរកស្រីកំណាន់ឯណាបាន ក៏ឃើញតែប្រពន្ធខ្លួនឯងហ្នឹងហើយ គឺបើប្រពន្ធមិន ងូតទឹក គេក៏មិនងូតដែរ ជាពិសេស ពេលត្រូវស្រាស្រវឹង ក៏លែងចាប់អារម្មណ៍នឹងក្លិន តែសំខាន់ត្រង់ពន្លត់ភ្លើងតណ្ហានេះឯង ដូច្នេះការដែលប្រពន្ធទុកខ្លួនឱ្យស្អុយនោះ គ្មានប្រសិទ្ធភាពទេ សម្រាប់ប្តីប្រមឹក ព្រោះច្រមុះ អ្នកផឹកលែងហិតក្លិនទៀតហើយ…”៕

RELATED ARTICLES