Monday, December 23, 2024
Homeព័ត៌មានជាតិតាប្រពន្ធក្មេង ត្អូញបាក់កម្លាំង

តាប្រពន្ធក្មេង ត្អូញបាក់កម្លាំង

ធម្មតាបុរសវ័យចំណាស់ ទោះជាមាន ម្ហូបចំណីបំប៉នយ៉ាងណាក៏គ្មានកម្លាំងបំពេញ កាមកិច្ចបានខ្លាំងដូចកាលពីក្មេងនោះឡើយ។ យ៉ាងណាមិញ តាអតីតនាយទាហានម្នាក់នេះ ប្រពន្ធដើមគាត់រត់ទៅស្រុកបារាំង មិនព្រមវិលវិញ ទើបគាត់សម្រេចចិត្តយកប្រពន្ធទី២ នៅក្មេងសាច់ខ្ចី ជាក្រមុំសៅកែ តែគាត់ខ្លាំងពីដំបូង លុះពេលនេះ ក៏ត្អូញត្អែរពីរឿងបាក់កម្លាំង…។

លោកតាប្រាក់ សារ៉ាយ អាយុ៦៣ឆ្នាំ រស់ នៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា គាត់កើតក្នុងត្រកូលកសិករមួយ ដែល មានជីវភាពធូរធារ។ បន្ទាប់ពីរៀនចប់មធ្យមសិក្សា មក គាត់បានចូលរៀនឆ្នាំទី១ នៅសាកលវិទ្យាល័យ នារាយណ៍ ដែលមានព្រំប្រទល់ជាប់ខេត្តកំពត និង ខេត្តតាកែវ ប៉ុន្តែរៀនមិនបានប៉ុន្មានផង ស្រុកទេសក៏ មានសង្គ្រាម។ ក្រោយមក គាត់បានចូលបម្រើកងទ័ព សាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ តាំងពីអនុសេនីយ៍ឡើងដល់ឧត្តមសេនីយ៍។ បានជា គាត់ឡើងស័ក្តិលឿន ព្រោះមានសញ្ញាបត្រចេញពី មហាវិទ្យាល័យ ចូលក្របខ័ណ្ណប៉ូលិសបាន២ឆ្នាំ លុះ ផ្ទេរចូលយោធាក៏បានឡើងផ្លោះថ្នាក់ ដោយចេញទៅ បម្រើការងារប្រចាំការនៅកំពង់ផែក្រុងព្រះសីហនុ។

លោកតាប្រាក់ សារ៉ាយ

លោកតាប្រាក់ សារ៉ាយ បន្តថា ចូលដល់សម័យ ប៉ុល ពត ដោយសារគាត់លាក់ប្រវត្តិ ក៏បានរស់រាន មានជីវិតដល់សព្វថ្ងៃ និងមានសំណាងបានប្រពន្ធ២។ ប្រពន្ធទី១ ឈ្មោះសៀង សុខ បានរៀបការពីកំលោះ ក្រមុំ និងរួមរស់ជាមួយគ្នាបានជាង២០ឆ្នាំ បង្កើតបាន កូន៥នាក់ (ប្រុស១ ស្រី៤)។ ក្រោយមក ប្រពន្ធនេះ ត្រូវបងប្អូនធានាយកទៅលេងនៅប្រទេសបារាំង ក៏ លែងវិលមកវិញ ដោយផ្ញើសំបុត្រប្រាប់គាត់ឱ្យយក ប្រពន្ធទៀតទៅ។ ដោយពិបាកទ្រាំដេកឱបដៃពេក ទើបគាត់សម្រេចចិត្តយកប្រពន្ធទី២ ជាក្រមុំសៅកែ ឈ្មោះសូ គឹមសេង សព្វថ្ងៃមានអាយុ៣៧ឆ្នាំ ក្មេង ជាងគាត់ឆ្ងាយណាស់។

នាងសូ គឹមសេង

លោកតាប្រាក់ សារ៉ាយ បានឱ្យដឹងទៀតថា គាត់រួម រស់ជាមួយភរិយាទី២ នេះបាន៤ឆ្នាំហើយ គឺចាប់ផ្តើម នៅពេលគាត់មានអាយុ៥៩ឆ្នាំ ឯប្រពន្ធអាយុ៣៣ឆ្នាំ។ ផ្សំដំណេកដំបូង ហេតុតែខានយូរជូរមាត់ គាត់លោតរួច៣-៤ដងឯណោះ ព្រោះគោចាស់ប៉ះ ស្មៅខ្ចី ក៏ឆីមិនសំចៃកម្លាំង។ គាត់ធ្វើឱ្យប្រពន្ធក្មេងមាន ផ្ទៃពោះភ្លាម និងបង្កើតបានកូន២នាក់ តែជាអកុសល ខូចកូន១ ទៅហើយ។ សព្វថ្ងៃគាត់គ្មានមុខរបរអ្វីក្រៅ ពីធ្វើស្រែចម្ការនោះឡើយ ព្រោះមិនអាចធ្វើទាហាន ប៉ូលិសដូចកាលពីក្មេង ទន្ទឹមនឹងរូបកាយកាន់តែចាស់ ទៅៗ។ គាត់សារភាពថា សព្វថ្ងៃគាត់បាក់កម្លាំងលោត លែងរួចទៅហើយ មិនអាចបម្រើកាមកិច្ចបានទៀតទេ តែប្រពន្ធក្មេងនៅតែខ្លាំង បើសិនជាគាត់នៅរឹងប៉ឹង អាចធ្វើឱ្យនាងមានកូនទៀត។ លុះគាត់បម្រើនាង មិនកើត ធ្វើឱ្យប្រពន្ធអន់ចិត្ត តែយ៉ាងណាក៏នាងមិន ហ៊ានក្បត់ចិត្តប្តីចាស់នេះដែរ។

លោកតាប្រាក់ សារ៉ាយ និងនាងសូ គឹមសេង ជាមួយកូន

ដោយឡែក នាងសូ គឹមសេង អាយុ៣៧ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា កាលនៅក្រមុំអាយុ១៨-១៩ឆ្នាំ រូបនាងមិនខ្វះទេប្រុសតាមសុំស្នេហ៍ តែគ្មាននិស្ស័យ ទើបនាងចេះតែប្រកែក រហូតក្លាយជាក្រមុំសៅកែ។ លុះអាយុបាន៣៣ឆ្នាំ ស្រាប់តែលេចតាអតីតនាយ ទាហានជាន់ខ្ពស់សម័យលន់ នល់ ចូលស្តីដណ្តឹង ដោយត្អូញត្អែរថា ប្រពន្ធដើមគាត់រត់ទៅនៅស្រុក បារាំង មិនវិលវិញទេ ធ្វើឱ្យនាងអាណិតគាត់ជាពន់ពេក ក៏យល់ព្រមរៀបការជាមួយគាត់ទៅ។ តាមពិត កាល នោះមកពីតាមានលុយ ដែលបងប្អូនកូនចៅក្រៅប្រទេស ផ្ញើមក ម៉្យាងទៀតគាត់នៅកម្លាំងរកស៊ីបាន ទើបនាង មិនប្រកែក និងជឿថា យកប្តីចាស់គ្រាន់បើជាងប្តីក្មេង។

ផ្ទះលោកតាប្រាក់ សារ៉ាយ

នាងសូ គឹមសេង បន្តទៀតថា រួមរស់ជាមួយគ្នាដំបូង នាងទទួលស្គាល់ថា ប្តីចាស់នេះខ្លាំងណាស់ និងប្រសប់ថ្នមផង ចងចិត្តនាងឱ្យស្រលាញ់គាត់ស្ទើរ បាត់មុខមិនបាន។ រួមរស់ជាមួយគ្នាជាង៤ឆ្នាំកន្លង មកនេះ គាត់ធ្វើឱ្យនាងមានផ្ទៃពោះ២ដង និងបង្កើតបាន កូន២នាក់ (ស្លាប់១) ប៉ុន្តែមកទល់ពេលនេះ ប្តីចាស់ ចេះតែត្អូញត្អែរអស់កម្លាំង។ គាត់មិនអាចចុះភ្ជួររាស់ ដកស្ទូង រែកកណ្តាប់បានឡើយ ទើបការងារស្រែ ត្រូវធ្លាក់មកលើនាងធានារ៉ាប់រងទាំងអស់ ដោយឱ្យ ប្តីនៅតែផ្ទះមើលកូនបានហើយ។ ទោះយ៉ាងណាក៏ប្តី នៅតែអាចបម្រើនាងម្តងៗបានដែរ មិនដល់ថ្នាក់បាក់ រទេះ ប្រើការលែងកើតនោះឡើយ គ្រាន់តែមិនសូវ រហ័សរហួនដូចមុនតែប៉ុណ្ណោះ។

លោកយាយអ៊ុច ឃន

អ្នកស្រីសូ ម៉ាលី អាយុ៥៥ឆ្នាំ ជាបងបង្កើត និងលោកយាយអ៊ុច ឃន អាយុ៧៥ឆ្នាំ ជាម្តាយ ខាងស្រី បានឱ្យដឹងស្របគ្នាថា តាមពិតទៅ កូនស្រី និងប្អូននេះ បានប្តីចាស់មានសំណាងទៅវិញទេ ព្រោះ ប្តីជាអ្នកចេះដឹង មានការពិសោធន៍ក្នុងជីវិត ពូកែ ថ្នាក់ថ្នមប្រពន្ធ។ សព្វថ្ងៃ បើប្រពន្ធចេញធ្វើស្រែ វិលមកវិញ ប្តីធ្វើបាយសម្លឆ្អិនស្រេច និងផ្ងូតទឹកថែ ទាំកូន មិនឱ្យប្រពន្ធពិបាកទេ ទើបពួកគាត់យល់ថា នាងគឹមសេង មានសំណាងណាស់ ព្រោះបើប៉ះប្តីក្មេង ជួនកាលជួបតែអំពើហិង្សាក្នុងគ្រួសារ។

អ្នកស្រីសូ ម៉ាលី

ចំណែកអ្នកភូមិមួយចំនួន បានឱ្យដឹងស្របគ្នាថា តាសារ៉ាយ អាយុ៦៣ឆ្នាំ នោះ មិនទាន់ចាស់ ប៉ុន្មានទេ គាត់នៅតែអាចធ្វើការងារយប់ព្រលប់បាន ដដែល ប៉ុន្តែដោយខ្មាសអ្នកកាសែតពីរឿងគាត់បានប្រពន្ធក្មេង ក៏កុហកថា បាក់កម្លាំងអ៊ីចឹងទៅ ដើម្បីកុំឱ្យ គេដេញដោលពេក។

គួរបញ្ជាក់ថា បុរសអាយុ៨០ឆ្នាំ ក៏នៅខ្លាំងដែរ បើសិនជាសុខភាពគាត់ល្អ មានម្ហូបឆ្ងាញ់ជាប្រចាំ។ ដូច្នេះលោកតាម្នាក់នេះ ដែលមានមាឌធំដំបង និងជាអតីតនាយទាហានផងនោះ ប្រហែលជាមិនងាយ បាក់កម្លាំងទេ តែបើគាត់អួតអាងពីរឿងកាមកិច្ច ក៏មិនសមដែរ ម៉្លោះហើយមានតែដាក់ខ្លួនដាក់កាយ កុហកខ្លះៗទៅ ព្រោះធម្មតាវ័យល្មមចូលវត្តវ៉ា បើអួតពីរឿងលើគ្រែ នាំឱ្យក្មេងៗសើចចំអក…”៕

RELATED ARTICLES