ពិតជាមិនធម្មតាឡើយ ខណៈដែលនារីម្នាក់នេះ បង្ហើបថា ប្តីនាងមានចរិតស្រី មិនត្រឹមតែរិះថាំរឿងលុយកាក់នោះទេ សូម្បីរឿងលើគ្រែ ក៏គេច្រណែននាងថា នៅតែស្ងៀម មិនជួយគ្នាសោះ។ ជួនកាល គេបង្គាប់ឱ្យនាងចាត់ចែងការងារយប់ ដោយគេដេកស្ងៀម ឬថា គេដើរតួជាស្រីម្តង ទុកឱ្យនាងធ្វើប្រុស បណ្តាលឱ្យជួបភាពរកាំរកូស ជានិច្ច…។
នាងអែន វឿត អាយុ២៨ឆ្នាំ រស់នៅភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងបានរៀបការជាមួយ ប្តីឈ្មោះលាង អេន អាយុ៣៦ឆ្នាំ តាំងពីកំលោះក្រមុំ ដោយបង្កើតបាន កូនស្រី២នាក់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងរកសុភមង្គលមិនឃើញ ទេ ព្រោះតែប្តីបញ្ចោញចរិតស្រី ចេះរញ៉ាំរញ៉ូវ រអ៊ូរទាំ តែពេលគេរកលុយ បានក៏យកមកឱ្យនាងទុកដាក់ តែបើនាងហ៊ានដកចាយវាយខ្លះៗ មិនសុំអនុញ្ញាតពីគេ ច្បាស់ជាផ្ទុះរឿង។ តាមពិត គេគ្រាន់តែយកមកផ្ញើ ប៉ុណ្ណោះ ឯរឿងស្រែចម្ការ គេទាមទារឱ្យនាងចុះប្រឡូកស្មើដៃជាមួយគេ អត់គិតថា ប្រពន្ធកម្លាំងខ្សោយ ឬត្រូវការឈប់សម្រាកពេលមានរដូវអ្វីឡើយ។ បើនាងធ្វើតិចជាង គេថានាងខ្ជិលច្រអូស រួចក៏រករឿង ឈ្លោះប្រកែកជាមួយនាង ធ្វើឱ្យនាងពិបាកចិត្ត បាត់បង់អស់រលីងនូវ សេចក្តីសុខផ្លូវចិត្ត។
នាងអែន វឿត បន្ថែមថា សព្វថ្ងៃ នាងត្រូវដើរតួជាប្តីផង ជាប្រពន្ធផង ខុសពីប្រពន្ធគេឯទៀត ដែលមានប្តីជាមេគ្រួសារ តែគេតាំងខ្លួនជា ប្រពន្ធរហូតមិនក្លាយជាប្តីនោះទេ។ នាងពន្យល់ថា រឿងនេះសំដៅដល់ការងារយប់ព្រលប់ ដែលប្តីច្រណែននាងហួសហេតុថា គេធ្វើការធ្ងន់ អស់កម្លាំងណាស់ គេសុំនៅពីក្រោមវិញ និងទាញនាងឱ្យនៅពីលើធ្វើ ប្តីម្តង ដែលការងារនេះ នាងពិបាកណាស់ ប៉ុន្តែបើនាងបង្ខំចិត្តដើរតួជាប្តី ទៅ ទើបប្តីចរិតស្រីនេះលែងរអ៊ូរទាំ។ រឿងសម្ងាត់នេះដឹងតែគ្នាពីរនាក់ទេ តែពេលនេះ នាងទ្រាំលែងបានហើយ ត្រូវតែទម្លាយចេញឱ្យអស់ តែម្តងទៅឱ្យវាធូរទ្រូងខ្លះ និងចង់សួរថា តើស្រីឯទៀត ប្តីគេតម្រូវឱ្យ ប្រពន្ធចាត់ចែងយ៉ាងនេះ ឬមួយក៏មានតែ រូបនាងម្នាក់? ទោះយ៉ាងណាអ្វីៗ ចាត់ទុកជាកម្មរបស់នាងទៅចុះ ដែលប៉ះប្តីចរិតស្រី សូម្បីតែរឿងយប់ព្រលប់ ក៏ច្រណែនប្រពន្ធថា នៅ តែស្ងៀមដូចគល់ឈើ រួចគេទាមទារធ្វើគល់ឈើម្តង ដែលករណីនេះ ប្រហែលមានតែគ្រួសារនាងទេមើល ទៅ ព្រោះប៉ះប្តីចរិតស្រី។
លោកលាង អេន អាយុ៣៦ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកទទួលស្គាល់ការលើកឡើងរបស់ប្រពន្ធ ថាជាការពិត ប៉ុន្តែលោកចង់បញ្ជាក់ថា ការហួងហែង ឬដឹកនាំប្រពន្ធឱ្យប្រឹងប្រែងធ្វើការងារស្រែចម្ការ ស្មើដៃគ្នានោះ មិនមែនច្រណែនប្រពន្ធដេកស្ងៀមនោះ ទេ គឺមកពីលោកចង់ឱ្យជីវភាពកើនឡើង ព្រោះបើ ប្រពន្ធខ្ជិលប្រចាំជើងប្តីនោះ នៅតែក្រដដែល។ លោក មិននឹកស្មានថា ប្រពន្ធហ៊ានបើកកកាយរឿងសម្ងាត់ ក្នុងគ្រួសារយ៉ាងនេះសោះ ព្រោះកន្លងមក លោក យល់ថា ការដែលលោកទាញប្រពន្ធឱ្យជួយខ្លះៗនោះ មកពីលោកអស់កម្លាំង ឯរូបនាងនៅតែផ្ទះ មានអស់ កម្លាំងឯណា ចុះរឿងអីជួយគ្នាផងមិនបាននោះ? វាមិនមែនជាក្បាច់ក្បួនអាសអាភាសអ្វីទេ តែជាការ ជួយដោះទុក្ខធុរៈគ្នា ព្រោះពេលប្តីកំពុងអស់កម្លាំង បើបម្រើប្រពន្ធថែមទៀត រហូតក្ស័យលើបង្គងនោះ តើវាសនាកូនតូចៗ នឹងក្លាយជាយ៉ាងណា?។
លោកលាង អេន បន្ថែមទៀតថា ប្រពន្ធនេះ មិនយល់ បែរជាចោទថា ប្តីចរិតស្រីទៅវិញ អ៊ីចឹងបើ ប្តីចរិតស្រីខ្វះភាពជាបុរស ហេតុអ្វីមានផ្ទះធំទ្រនំខ្ពស់ រស់នៅបានសមរម្យដូចគេ? ឬថា បើប្តីមិនកើត ប្រចាំ ជើងប្រពន្ធនោះ ម៉្លេះសមរកខ្ទមឱ្យកូនជ្រកមិនបាន ផង។ លោកបញ្ជាក់ថា ធម្មតាប្តីប្រពន្ធរឿងរួមភេទ ចាំបាច់ត្រូវតែជួយគ្នាទៅវិញទៅមកអ៊ីចឹងហើយ គឺបើប្តីអស់កម្លាំងត្រូវនៅពីក្រោម ឱ្យប្រពន្ធចាត់ចែង បើកបរម្តងទៅ មិនមែនជារឿងប្លែកនោះទេ។ ដូច្នេះ ការលើកឡើងរបស់នាងដូចជាជ្រុលបន្តិច តែលោក ក៏មិនខឹងអីដែរ ចាត់ទុកជាមេរៀនមួយទៅចុះ អ៊ីចឹង ថ្ងៃក្រោយ បើលោកឱ្យនៅពីលើមិនព្រម ចង់តែនៅ ពីក្រោមនោះកុំបន្ទោសប្តីឱ្យសោះ។
លោកឡាំ ធាង អាយុ៥៤ឆ្នាំ និងអ្នកស្រីសំអាន លីន អាយុ៥៤ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ពួកគាត់រាប់អានគ្រួសារនេះ ស្និទ្ធស្នាលណាស់ មិនហ៊ានថា ខាងណាខុស ខាងណាត្រូវនោះឡើយ។ ទោះយ៉ាងណា យើងជាប្រុសត្រូវចេះគិតដែរ មិនគួរ ហួងហែងប្រពន្ធពេកទេ ដូចរឿងលុយកាក់ជាដើម មេ ផ្ទះត្រូវតែចំណាយខ្លះ មិនចាំបាច់សួរប្តីទេ។ ចំណែក គ្រួសារនេះ គ្រាន់តែប្រពន្ធដកលុយទិញអំបិលប្រហុក ក្រែមម្សៅខ្លះទុកប្រើប្រាស់ ចាំសុំប្តីនោះដូចជាយ៉ាប់ ណាស់។ ចំពោះរឿងយប់ព្រលប់ជារឿងសម្ងាត់ ដឹងតែពីរនាក់ប្តីប្រពន្ធគេ ក៏មិនដឹងជាជឿខាងណានោះ ទេ តែជារឿងគួរឱ្យហួសចិត្តដែរ។
លោកតាលិន ឆេន និងលោកយាយព្រំ ស៊ីន ជាមាមីង បានឱ្យដឹងស្របគ្នាថា សុភមង្គលគ្រួសារ វាកើតចេញពីការឯកភាពគ្នារវាងប្តី និងប្រពន្ធ បើខ្វះ ការឯកភាពនឹងជួបភាពរកាំរកូសមិនខាន។ ពួកគាត់ តាមដានឃើញថា គ្រួសារក្មួយៗនេះឧស្សាហ៍ទាស់ គ្នាពីរឿងលុយកាក់ តែរឿងកំបាំងមើលមិនឃើញនោះ ទើបនឹងឮពេលនេះដែរ ហើយទំនងជាពិត បាន ជាប្រពន្ធទម្លាយគ្មានសល់យ៉ាងនេះ។
រីឯអ្នកជិតខាងមួយចំនួន ជាពិសេស បុរស ម្នាក់ធ្លាប់ ផឹកស៊ីជាមួយលោកអេន បានប្រាប់អ្នកយកព័ត៌មាន យើង ដោយមិនឱ្យថត និងមិនប្រាប់ឈ្មោះថា លោកអេន ធ្លាប់ប្រាប់គាត់ថា ពេលអស់កម្លាំង គេតែងប្រើប្រពន្ធឱ្យបើកបរយានអវកាស ជំនួស ហើយប្រពន្ធខ្ជិលតវ៉ាក៏ធ្វើតាមប្តី បានសុភមង្គល ទាំងអស់គ្នា តែស្អែកឡើងទាស់ពីរឿងលុយកាក់ ទើបប្រពន្ធថា ប្តីចរិតស្រីតែម្តងទៅ តែបើកុំទាស់ រឿងលុយ ប្រហែលស្ងាត់ឱ្យឈឹងពីរឿងប្រពន្ធនៅ លើប្តីនោះ។
គួរបញ្ជាក់ថា គូស្រករតែងជួបភាពផ្អែមល្ហែម និងជូរចត់ជារឿងធម្មតាទេ ហេតុនេះគួរតែគូស្វាមី ភរិយានេះព្យាយាមអត់ធ្មត់ ដើម្បីអនាគតកូនឈប់ រិះគន់គ្នាតទៅទៀត ទើបធានាថា សុភមង្គលស្នេហ៍ នឹងថិតថេរគង់វង្សជាអមតៈ…”៕